រូងភ្នំថៃដែលក្មេងៗបានជាប់ក្នុងនោះ នឹងត្រូវប្រែក្លាយទៅជាទីតាំងទេសចរណ៍ដើម្បីរកចំណូល

721

កាលពីពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលថៃបានសម្រេចចិត្តដាក់រូងភ្នំ ថាមលួង (Tham Luang) ដែលក្មេងៗកីឡាករបាលទាត់និងគ្រូបង្វឹកបានជាប់ក្នុងនោះ អោយទៅជាសារមន្ទីរ។ នៅក្នុងគម្រោងសារមន្ទីរនោះនឹងមានបង្ហាញពីរបៀបនៃការជួយសង្គ្រោះជីវិតរបស់ពួកគេ ក៏ដូចជាឧបសគ្គដែលជួបប្រទះក្នុងរូងនោះ។ រដ្ឋាភិបាលថៃរំពឹងថា វាអាចនឹងក្លាយទៅជាទីកន្លែងទេសចរណ៍មួយដ៏ល្បីនៅលើពិភពលោក ប៉ុន្ដែមុននឹងគម្រោងនេះអាចសម្រេចបាន គេត្រូវសិក្សាមើលទៅលើការប្រឈមគ្រោះថ្នាក់របស់អ្នកទេសចរណ៍ និងត្រៀមឧបករណ៍សម្រាប់ជំនួយដល់អ្នកចូលទៅមើលទាំងនោះ។ 

ក្រោយពេលដែលជីវិតមនុស្សបានជួយសង្គ្រោះបានអស់ហើយ អ្នកជំនាញកំពុងជួសជុលល្អាងនោះដែលខូចខាតដោយសារការដាប់ ឬស្វាន នៅក្នុងប្រតិបត្តិការជួយសង្គ្រោះនោះ។ ចំណែកឯតំបន់ព្រៃព្រឹក្សានៅជុំវិញភ្នំនោះនឹងរៀបចំទៅជាឧទ្យានជាតិ។ ខណៈពេលនេះតំបន់ភ្នំគឺស្ថិតនៅជាតំបន់ហាមឃាត់មិនអោយចូលនៅឡើយ។

មិនមែនត្រឹមតែក្រសួងទេសចរណ៍ថៃប៉ុណ្ណោះទេដែលចាប់អារម្មណ៍ទៅលើការយកទីតាំងនេះសម្រាប់រកចំណូល ចំណែកឯ
Pure Flix Entertainment និង Ivanhoe Pictures ក៏កំពុងតែស្នើសុំរដ្ឋាភិបាលថៃក្នុងការយកទីតាំងរូងភ្នំធ្វើជាកន្លែងផលិតភាពយន្ដដែលទាក់នឹងការផ្សងព្រេងរបស់កុមារ និងគ្រូបង្វឹកទាំង ១៣នាក់នោះផងដែរ៕

ប្រភព៖ Lonely Planet

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។