គន្លឹះខ្លះៗសម្រាប់ Youtuber ក្នុងការទាក់ទាញអ្នកចូលមើលអោយបានច្រើន

852

Eva Gutowski ជាម្ចាស់គណនី YouTube មួយដែលមានឈ្មោះថា MyLifeAsEva។ គួររំលឹកផងដែរថា វីដេអូមួយរបស់នាងដែលមានឈ្មោះថា Literally My Life បានទាក់ទាញអ្នកចូលមើលរហូតដល់ ៤១ លាននាក់ ហើយនេះគឺជាជោគជ័យដ៏ធំមួយរបស់នាងដែលនឹកស្មានមិនដល់។ ដោយសារតែកាលពីមុននាងធ្លាប់តែបង្ហោះវីដែអូទាក់ទងនឹងម៉ូតសម្លៀកបំពាក់ ការតុបតែងខ្លួន ក៏ដូចជាវីដេអូបែបកំប្លែងៗ ដូច្នេះហើយទើបនាងមិនប្រាកដចិត្តថាវីដេអូថ្មីរបស់នាង (Literally My Life)ដែលត្រូវបានបូកបញ្ចូលទាំងចម្រៀងរបស់នាងផងដែរនោះ នឹងទទួលប្រតិកម្មបែបណាពីអ្នកគាំទ្រនោះទេ។ ផ្ទុយពីការគិតរបស់នាងស្រឡះ គ្រាន់តែវីដេអូនោះបង្ហោះបានមួយថ្ងៃ អ្នកចូលមើលមានរហូតដល់ ៨ លាននាក់ រហូតក្រោយមកមានអ្នកចូលមើលរហូតដល់ ៤១ លាននាក់។ មិនតែប៉ុណ្ណោះ សូម្បីតែមិត្តភក្តិរបស់នាងក៏ផ្ញើរឃ្លីបវីដេអូនោះមកកាន់នាងដែរ។ មិនត្រឹមតែនៅបរិវេនសាលា សូម្បីតែនៅតាមផ្សារទំនើបក៏លឺសម្លេងរបស់នាងដែរ ហើយនៅមានតារាល្បីៗដទៃទៀតដែលយកចម្រៀងរបស់នាងទៅច្រៀងក្នុងឡាន។ បច្ចុប្បន្ននេះគណនីរបស់នាងមានអ្នក Subscribe ជិត ៩ លាននាក់ហើយ។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលនាងចង់ចែករំលែកទៅកាន់ Youtuber៖

1. ត្រូវមានចំណេះដឹងផ្នែកថតរូប និងកាត់តវីដេអូ

Eva រៀនជំនាញផ្នែលសារព័ត៌មាន ដូច្នេះហើយនាងមានបទពិសោធន៍ច្រើនក្នុងការកាត់តវីដេអូ ព្រមទាំងរូបភាព។ ម្យ៉ាងវិញទៀត ឪពុករបស់នាងជាអ្នកជំនាញផ្នែកកម្មវិធីក្នុងកុំព្យូទ័រ ដូច្នេះហើយទើបនាងចាប់ផ្តើមចេះពីកម្មវិធីកាត់តតាំងពីអាយុ ១២ ឆ្នាំ ហើយក្រោយមកក៏រៀនបង្កើតវេបសាយ។

2. ស្គាល់ពីអ្នកគាំទ្រគោលដៅ

អាជីពរបស់ Eva គឺជាអ្នកផ្សាយព័ត៌មាន ដូច្នេះហើយនាងត្រូវតែធ្វើអោយខ្លួនឯងស៊ាំនៅមុខកាមេរ៉ា។ ដោយសារតែកាលនាងនៅរៀនមហាវិទ្យាល័យ នាងមិនសូវ​មានមិត្តភក្តិច្រើនទេ ដូច្នេះនាងក៏សម្រេចថតជាវិដេអូ ហើយក៏បង្ហោះសាកល្បង។ ក្រោយមកក៏មានមនុស្សជាច្រើនពេញចិត្តលើវីដេអូរបស់នាង ប៉ុន្តែនាងមិនបានចាប់អារម្មណ៍។ ដោយសារតែពេលនោះ នាងបានចំណាយពេលយ៉ាងច្រើនក្នុងការធ្វើវីដេអូដើម្បីបង្ហោះចូល blog។ ក្រោយពីបានស្វែងយល់ពីប្រភពដែលអ្នកគាំទ្រហើយនាងក៏បានផ្លាស់ប្តូរមកធ្វើវីដេអូលើ YouTube ច្រើនជាងវិញ។

3. ចំណាយពេលច្រើនលើគុណភាពវីដេអូ

នាងនិយាយថា នាងប្រើពេលយ៉ាងតិចណាស់ក៏ ១៥ ម៉ោងដែរទៅលើវីដេអូមួយៗរបស់នាង។ ដំបូងឡើយត្រូវថតយ៉ាងហោចណាស់ក៏ ៣ ម៉ោងដែរ ហើយបន្ទាប់មកក៏យកទៅកែក្នុង software បន្ទាប់មកទៀតនៅត្រូវកែកុននៅលើសម្លេង ពណ៌  effect ហើយនិងចម្រៀងទៀត។ ចុងក្រោយនាងនៅត្រូវទៅត្រួតពិនិត្យម្តងទៀតថា វីដេអូនោះល្អតាមដែលនាងចង់បានហើយ​ទើបនាងបង្ហោះ។ នាងបានបញ្ជាក់ថា ការកាត់តវីដេអូមានន័យធំណាស់សម្រាប់នាងពីព្រោះវាបង្ហាញពីអត្តចរិតរបស់នាង។ នាងនិយាយថា ពេលខ្លះនាងក៏ចង់មានជំនួយការក្នុងការកាត់តវីដេអូរបស់នាងដែរ ប៉ុន្តែវាពិបាកណាស់ក្នុងការស្វែងរកអ្នកដែលអាចធ្វើនូវអ្វីដែលនាងចង់បាន។

4. មិនចាំបាច់កំណត់ថាថ្ងៃណាដែលល្អបំផុតក្នុងការបង្ហោះទេ

អស់រយៈប្រាំឆ្នាំមកនេះ នាងតែងតែបង្ហោះវីដេអូក្នុងរយៈពេលមួយអាទិត្យម្តង។ មានមនុស្សជាច្រើនសួរនាងថា តើថ្ងៃណាដែលជាថ្ងៃល្អបំផុតក្នុងការបង្ហោះវីដេអូ? នាងឆ្លើយថា ខ្ញុំខ្លួនឯងផ្ទាល់មិនបានកំណត់ថាថ្ងៃណាដែលល្អគួរតែបង្ហោះនោះទេ ពីព្រោះខ្ញុំនៅមានរឿងផ្សេងទៀតដែលត្រូវធ្វើក្រៅពី YouTube។ ម្យ៉ាងខ្ញុំមិនចង់អោយថ្ងៃនោះក្លាយជាសម្ពាធមួយដែលខ្ញុំត្រូវតែបង្ហោះវីដេអូដោយគ្មានគុណភាពនោះទេ។

5. ចង់ក្លាយជា Youtuber ដំបូងយើងត្រូវក្លាយជា fan របស់ YouTube សិន

កាលពី ៦ ឆ្នាំមុន ខ្ញុំបានងប់ងល់នឹង YouTube ខ្លាំងមែនទែន។ ការដែលយើងមើល YouTube យូរៗទៅ វានឹងធ្វើអោយយើងនឹងមានចំណង់ក្នុងការផលិតវីដេអូដែរ មិនតែប៉ុណ្ណោះយើងថែមទាំងបានរៀនសូត្រពីគន្លឹះមួយចំនួនពីអ្នកមុនៗទៀតផង។ ជា Youtuber ម្នាក់ អ្នកត្រូវតែសំបូរទៅដោយគំនិតច្នៃប្រឌិត។ ប្រសិនបើអ្នកគ្រាន់តែយក YouTube ជាកន្លែងដែលរកកម្រៃមួយ អ្នកនឹងមិនជោគជ័យទេ ព្រោះអ្នកខ្វះភាពច្នៃប្រឌិត។ មើល YouTube អោយបានច្រើនមុនពេលដែលអ្នកសម្រេចចិត្តបង្ហោះវីដេអូ។ ក្រោយពីមើលហើយ អ្នកនឹងអាចរកឃើញថាតើអ្វីដែលអ្នកចង់ចែករំលែកទៅកាន់អ្នកដទៃតាមរយៈ YouTube?

ខាងក្រោមនេះជាវីដេអូរបស់នាង

ប្រភព៖ Inc.com

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.