McDonald នឹងប្រើម៉ាស៊ីនជំនួសមនុស្ស

388

ដោយសារតែការទាមទារប្រាក់ឈ្នួលទាបបំផុត ១៥ដុល្លាក្នុងមួយម៉ោងទូទាំងសហរដ្ឋអាមេរិច គេរំពឹងថាក្នុងឆ្នាំ ២០២០ បុគ្គលិកខាងសេវាកម្មនៅក្នុងហាង McDonald ទាំងអស់នឹងត្រូវជំនួសដោយម៉ាស៉ីនដែលមានសមត្ថភាពក្នុងការទទួលយកការកម្ម៉ង់របស់ភ្ញៀវវិញម្ដង។ មិនមែនតែ McDonald ទេដែលប្រើប្រាស់ម៉ាស៉ីនទាំងនេះ សូម្បីតែហាងអាហារផ្សេងទៀតដូចជា Panera និង Chili’s ក៏ចាប់អារម្មណ៍លើម៉ាស៉ីននេះដែរ ហើយតទៅមុខទៀតគេក៏មានគម្រោងប្រើប្រាស់នូវម៉ាស៉ីនសុទ្ធដែលជំនួសបុគ្គលិកទាំងអស់មិនថាជាអ្នកខាងសេវាកម្ម ឬចុងភៅនោះទេ។  

ខណៈដែលមានភ្ញៀវជាច្រើនគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ វាក៏ធ្វើអោយបាត់បង់ការងារជាច្រើនដែរ ជាពិសេសគឺការងារកម្រិតដំបូង ដែលជាប្រភពចំណូលមួយរបស់សិស្សសាលាឬយុវវ័យ ដែលចង់រកចំណូលក្រៅម៉ោងសិក្សា។ ការងារខាងសេវាកម្មឬការចម្អិនបឺហ្គឺរ គឺសំខាន់សម្រាប់អ្នកទាំងនោះ ព្រោះការងារទាំងនេះបង្រៀនពួកគេអោយយល់ពីតម្លៃនៃការងារ និង ការបម្រើអតិថិជន ហើយក៏ជាឈ្នាន់មួយសម្រាប់អោយពួកគេឈោងចាប់ការងារកម្រិតខ្ពស់ផ្សេងៗទៀត។ 

យើងមិនអាចបន្ទោស McDonald តែឯងបានទេ ព្រោះដើម្បីរក្សានូវប្រាក់ចំនេញរបស់ខ្លួន គឺគេត្រូវតែរកវិធីកាត់បន្ថយបុគ្គលិក។ បើតាមការការស្រាវជ្រាវដោយសេដ្ឋវិទូ David Neumark និង Grace Lordan បានបង្ហាញថានៅពេលដែលមានការតម្លើងប្រាក់ឈ្នួលទាបបំផុត ជានិច្ជកាលតែងតែធ្វើអោយមានការកាត់បន្ថយបុគ្គលិក ហើយអ្នកដែលប៉ះពាល់ខ្លាំងជាងគេគឺយុវវ័យអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំ។ ពីមុនមកបច្ចេកវិទ្យាត្រូវបានគេប្រើប្រាស់សម្រាប់ជំនួយដល់ការងារបុគ្គលិកអោយកាន់តែងាយស្រួល ប៉ុន្ដែនៅពេលដែលមានការលូកដៃពីរដ្ឋាភិបាលដូចជាការតម្លើងប្រាក់ឈ្នួលទាបបំផុតបច្ចេកវិទ្យាទាំងនោះបានក្លាយទៅជាអាវុធមុខពីរ ហើយត្រូវបានម្ចាស់ភោជនីយដ្ឋានទាំងនោះប្រើជំនួសមនុស្សវិញម្ដង៕

ប្រភព៖ Forbes

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។