របៀបដែលសេដ្ឋីនីប្រាក់ច្រើនលានដុល្លាររូបនេះធ្វើ ដើម្បីមានទំនុកចិត្តធ្វើជានាយកប្រតិបត្តិ

621

Amy Lacey តែងញាំភីហ្សា និងលេងហ្គេមពេលយប់ជាមួយស្វាមី និងកូនបីនាក់របស់នាងរៀងរាល់ថ្ងៃសុក្រ ប៉ុន្តែនៅព្រឹកថ្ងៃសៅរ៍នាងតែងមានការឈឺចាប់។ សម្រាប់ពេលវេលាវែងបំផុតហើយនាងក៏មិនដឹងថាវាមកពីហេតុអ្វីទេ។ ក្នុងឆ្នាំ 2010 រោគវិនិច្ឆ័យជម្ងឺ Lupus បានស្រាយអាថ៌កំបាំងនៃរោគសញ្ញារបស់នាង ខណៈពេលដែលជំងឺភាពស៉ំាតែងកើតជារឿយៗជាមួយនឹងវត្តមានរបស់ gluten​ intolerance ប៉ុន្តែនៅពេលដែលនាងដឹងរឿងនេះ នាងបែរជាមានបេសកកម្មថ្មីមួយគឺ ស្វែងរកអ្វីដែលនាងចូលចិត្ត ដែលនឹងជួយថែរក្សាសុខភាពរបស់នាង ហើយជៀសផុតពីការបញ្ជូននាងទៅជួបវេជ្ជបណ្ឌិត។ វាគឺជាការចាប់ផ្តើមដែលធ្វើអោយ Cauli’flour Foods លេចរូបរាងឡើង។

ប្រាំមួយឆ្នាំក្រោយមក Lacey បានចាប់ផ្តើមផលិតផលដំបូងរបស់នាង គឺសំបកភីស្សាដែលធ្វើពីផ្កាខាត់ណា ឈីស ស៊ុត និងគ្រឿងទេសមួយចំនួនទៀត។ ក្តីសង្ឃឹមរបស់នាង គឺថានាងអាចបង្កើតការភ្ញាក់ផ្អើលសម្រាប់យីហោតាមអ៉ីនធឺរណែត និងបង្កើត eCommerce ដ៏រឹងមាំដូចខាងក្រោមដែលនឹងនាំក្រមហ៊ុនរបស់នាងនៅពេលដែលផលិតផលរបស់វាបានចូលទៅក្នុងហាងលក់គ្រឿងទេសនាពេលក្រោយ។

ការផ្តោតអារម្មណ៍នោះបានធ្វើអោយមានផ្លែផ្កាល្អ។ ក្រុមហ៊ុន Cauli’flour Foods ឥឡូវនេះផលិតនូវផលិតផលចំនួន 5 និងរាប់បញ្ចូលតារាល្បី ជាច្រើនដូចជា Halle Berry និង Leslie Jones របស់ SNL ជាអ្នកគាំទ្រ។ ក្រុមហ៊ុនក៏បានបរិច្ចាគប្រាក់ចំណូលទាំងអស់របស់ខ្លួនទៅគម្រោង Mentor សមាគមន៍ទឹកនោមផ្អែមអាមេរិក និងមូលនិធិ Lupus

ទោះបីជាក្រុមហ៊ុននេះបានចាប់ផ្តើមពីផ្ទះផ្ទាល់ខ្លួនមួយក៏ដោយ ក៏ Lacey និយាយថានាងបានតស៊ូដោយជឿថានាង គឺជាអ្នកដឹកនាំអាជីវកម្មដែលត្រូវតែទទួលបានជោគជ័យ។ នាងបន្តថា កំហុសមួយក្នុងចំណោមកំហុសធំបំផុតរបស់ខ្ញុំគឺជួលនាយកប្រតិបត្តិម្នាក់ ពីព្រោះខ្ញុំមិនមានទំនុកចិត្តថាខ្ញុំអាចធ្វើជាប្រធាននាយកប្រតិបត្តិដោយខ្លួនឯងបាន។ ខ្ញុំបានដោះខ្លួនចេញពីការភ័យខ្លាច ព្រោះនៅពេលយើងធ្វើការសម្រេចចិត្តដោយការភ័យខ្លាចយើងនឹងធ្វើវាខុស។

Lacey និយាយថាវាជាកំហុសដ៏ធំបំផុត ព្រោះការត្រលប់ក្រោយវិញតម្រូវឱ្យមានការអភិវឌ្ឍន៍ជាប្រចាំនូវការធ្វើសមាធិការកត់ត្រា និងការស្វែងរកដំបូន្មានពីទីប្រឹក្សា និងពីសហគ្រិនជោគជ័យនានា។ ដោយបានកសាងទំនុកចិត្តលើមូលដ្ឋានគ្រឹះនេះនាងនិយាយថា នាងអាចគ្រប់គ្រងវាបានដោយបង្កើនកេរ្តិ៍ឈ្មោះ និងលក់បាន 4 ដងនៅក្នុងដំណើរការនេះ។

នាងបានកត់សម្គាល់ថាផ្នែកមួយនៃការដើរតួក្នុងភាពជាអ្នកដឹកនាំនោះបានជំរុញខ្លួននាងឱ្យចាកចេញពីកន្លែងដែលមានភាពកក់ក្តៅរបស់នាងដែលជាឥទ្ធិពលមួយមានសក្តានុពលក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន ទោះបីជាការប្រកួតប្រជែងរបស់ពួកគេអាចធ្វើឱ្យគេហាក់ដូចជាមិនមានភាពរឹងមាំក៏ដោយ។

ទោះបីជាអ្នកអាចនឹងមានអារម្មណ៍ថាមានភាពតានតឹងនិងភាពឯកកោក្នុងភាពជាសហគ្រិនក៏ដោយ ក៏ Lacey និយាយថាការចូលរួមក្នុងព្រឹត្តិការណ៍មួយដែលមានមនុស្សស្រដៀងគ្នា មានតួនាទីស្រដៀងគ្នា អាចផ្តល់នូវថាមពលដល់អ្នកបាន។ នាងបាននិយាយថាការចាក់បំពេញខ្លួនឯង គឺអ្នកគ្រាន់តែធ្វើសកម្មភាពរបស់អ្នកហើយចាប់យកឱកាស ជួនកាលលទ្ធផលដែលទទួលបានអាចជាឱកាសធំធេង។ការឈានជើងចូលទៅក្នុងតួនាទីក៏តម្រូវឱ្យនាងពិចារណាឡើងវិញពីរបៀបដែលនាងត្រូវចាត់ចែងក្នុងអាជីវកម្មរបស់នាងផងដែរ។  ដំបូង Lacey យល់ថាការផ្ញើរអ៊ីម៉ែលទៅកាន់អតិថិជន គឺជាការខ្ជះខ្ជាយពេលវេលា។ក៏ប៉ុន្តែបន្ទាប់ពីបានស្តាប់ការផ្សាយសម្លេងដែលពេញនិយមរបស់លោក Donald Miller ក្នុងការបង្កើត StoryBrand ហើយនាងយល់ថាវាដូចជាមិនពិបាកទេក្នុងការសាកល្បង។

ជាក់ស្តែង នៅម៉ោង 9 កន្លះល្ងាច នាល្ងាចថ្ងៃពុធ ក្រុមហ៊ុននេះបានចាប់ផ្តើមយុទ្ធនាការអ៊ីម៉ែលមួយដែលបានផ្ញើរទៅកាន់ចំនួន 70,000 នាក់ Lacey បានរំឭកថា: នៅថ្ងៃបន្ទាប់យើងលក់ភីហ្សាបានសរុបចំនួន 86,000 ដុល្លារតាមរយៈអ៊ីម៉ែលនោះតែប៉ុណ្ណោះ។ខ្ញុំអាចមានវានៅក្នុងផ្នត់គំនិតរបស់ខ្ញុំថានេះនឹងមិនដំណើរការទេ ពីព្រោះខ្ញុំស្អប់វា ប៉ុន្តែនៅពេលអ្នកស្តាប់អ្នកដទៃដែលមានបទពិសោធន៍ច្រើនជាងអ្នកហើយអ្នកមានគំនិតបើកចំហទទួលយកវាហើយធ្វើវា រឿងដែលអ្នកគិតថាមិនអាច តែវាអាចកើតមានឡើងបាន។

នៅទីបំផុត Lacey និយាយថាដំបូន្មានរបស់នាងសម្រាប់សហគ្រិនថ្មី គឺត្រូវប្រកាន់ភ្ជាប់ទស្សនវិស័យរបស់អ្នក។ នៅពេលចាប់ផ្តើមដំណើរការក្រុមហ៊ុនដំបូង នាងត្រូវបានគេសួរថាតើនាងនឹងធ្វើសំបកដាក់ភីហ្សាដែលជាជាសំបកកេះប្រើរួច ដើម្បីធ្វើឱ្យដំណើរការផលិតកម្មមានតម្លៃថោកជាងមុនដែរឬទេ។ ខ្ញុំបាននិយាយថាទេ ហើយខ្ញុំនឹងមិនធ្វើវាទេ។ នាងនិយាយថា៖ ខ្ញុំអាចរកលុយបានច្រើនណាស់ឥឡូវនេះ ហើយអាចរកបានប្រាក់ច្រើនជាងអ្វីដែលខ្ញុំកំពុងធ្វើពេលនេះ ប្រសិនបើខ្ញុំបញ្ចុះតំលៃលើផលិតផលរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនចង់បំភាន់សាធារណជនទេ។ ខ្ញុំមិនចង់ដាក់សំបកភីហ្សាដែលមិនមានសុខភាពល្អនោះទេ។ ខ្ញុំចង់ក្លាយជាធន់ធានមួយមានប្រយោជន៍ សម្រាប់អតិថិជនរបស់ខ្ញុំ៕

ប្រភពអត្ថបទ៖ entrepreneur

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!