ប្រព័ន្ធអ៊ីនធឺណេតមិនមែនសុទ្ធតែផ្តល់ផលអវិជ្ជមានទេប្រសិនបើអ្នកស្គាល់ពីវាច្បាស់នឹងចេះទាញយកផលប្រយោជន៏ពីវា ហើយអ្វីដែលសំខាន់អ្នកអាចធ្វើវាបានយ៉ាងងាយសូម្បីតែភ្ជាប់ជាមួយចំណង់ចំណូលចិត្តរបស់អ្នកដែលផ្តល់អោយនូវភាគរយយ៉ាងខ្ពស់ក្នុងការទទួលបានជោគជ័យទៀតផង។ នេះគឺជាវិធី 5 យ៉ាងដែលអ្នកអាចបង្វែរចំណង់ចំណូលចិត្តរបស់អ្នកទៅជាប្រាក់ចំណេញតាមរយៈអ៊ីនធឺណិត៖
១. រកលុយពី YouTube
ចំនួនប្រាក់ដែលមនុស្សមួយចំនួនបានពីឆានែលនោះ គឺមានទំហំធំគួរអោយកត់សម្គាល់។ អ្នករកប្រាក់ចំណូលកំពូលរបស់ YouTube គឺលោក Daniel Middleton កំពុងរកប្រាក់ចំណូលបាន 16,5 លានដុល្លារក្នុងការបង្ហោះវីដេអូ Minecraft ។ ការបង្កើតឆានែល YouTube ជោគជ័យទាមទារការបង្កើតដូចខាងក្រោម។
នេះមិនមែនជាអ្វីដែលកើតឡើងភ្លាមៗនោះទេប៉ុន្តែវានឹងវិវត្តទៅតាមពេលវេលា ហើយអ្នកត្រូវតែបន្តធ្វើវា។ ប៉ុន្តែប្រសិនបើអ្នកមានចំណង់ចំណូលចិត្តទាក់ទងនឹងវីដេអូ នោះ YouTube គឺជាមធ្យោបាយដ៏ល្អមួយដើម្បីរកប្រាក់។
២. ធ្វើជាតារាលើ Instagram
Instagram គឺជាវេទិកាដែលមានសន្ទុះយ៉ាងខ្លាំង ដូច្នេះប្រសិនបើអ្នកមានចំណង់ចំណូលចិត្តចំពោះអ្វីមួយដូចជាម៉ូដ សត្វ ឬការហាត់ប្រាណដែលដំណើរការបានយ៉ាងល្អនៅក្នុងរូបភាពឬវីដេអូ អ្នកអាចរកប្រាក់បានយ៉ាងច្រើនពី Instagram នៅពេលដែលអ្នកអភិវឌ្ឍបានគ្រប់គ្រាន់នូចចំណុចទាំងនេះ។
វិធីដែលមនុស្សជាច្រើនរកប្រាក់បានពី Instagram គឺតាមរយៈការលក់ទំនិញនៅលើគណនី Instagram របស់ពួកគេ។ ទាំងនេះត្រូវបានគេហៅថា “shout outs។“ ទាំងនេះអាចចាប់ពី 30 ដុល្លារក្នុងមួយប៉ុស្តិ៍សម្រាប់គណនីតូចតាចរហូតដល់ចំនួនទឹកប្រាក់ 550,000 ដុល្លារដែលជាអ្នករកប្រាក់បានច្រើនជាងគេគឺ Selena Gomez ដែលរកបានពីការបង្ហោះរូបផ្សាយអោយម្ចាស់ឧបត្ថម្ភរបស់នាង។ Instagram ក៏អស្ចារ្យផងដែរសម្រាប់ការលក់របស់របរផ្ទាល់ខ្លួនរបស់អ្នក ដរាបណាអ្នកធ្វើវាយ៉ាងម៉ត់ចត់តាមរយៈការបង្ហោះរូបភាពដ៏អស្ចារ្យ។
៣. បង្កើតវគ្គបង្រៀនតាមបណ្តាញអ៊ីនធឺណិត
មនុស្សជាច្រើនបានប្រែក្លាយចំណង់ចំណូលចិត្តរបស់ពួកគេទៅជាប្រាក់ចំណេញដោយផ្អែកលើការបង្កើតវគ្គសិក្សាដែលបង្រៀនមនុស្សដទៃទៀតអំពីរបៀបធ្វើអ្វីមួយដែលពួកគេមានជំនាញ ឬមានភាពប៉ិនប្រសព្វលើ។ នេះជាផ្នែកមួយនៃគំរូដែល Woodworkers for Mere Mortals ប្រើ។ វានៅមានវិធីជាច្រើនដើម្បីធ្វើទីផ្សារលើចំណុចទាំងនេះ អ្នកអាចធ្វើវាបានដោយខ្លួនឯងតាមរយៈកម្មវិធីដូចជា WordPress និង Thrivecart ឬអ្នកអាចធ្វើទីផ្សារតាមកម្មវិថីជាមួយអតិថិជនដែលមានស្រាប់ដូចជា Thinkific ឬ Udemy ។
៤. រកប្រាក់តាមរយៈការបង្កើតប្លុក
ពេលខ្លះការសរសេរប្លុកមានការពិបាកបន្តិច ប៉ុន្តែវាអាចរកកម្រៃបានច្រើនបើអ្នកចេះរៀបចំវាអោយបានត្រឹមត្រូវ។ Engadget គឺជាប្លុកដែលខ្ញុំចូលចិត្តមួយក្នុងចំណោមដទៃទៀត ហើយវាត្រូវបានគេប៉ាន់ស្មានថាអាចរកចំណូលបាន 5,5 លានដុល្លារក្នុងមួយខែដែលជាចំណូលចម្បងបានពីការផ្សាយពាណិជ្ជកម្ម។
ប្រសិនបើអ្នកចូលចិត្តសរសេរ និងអាចផលិតមាតិកាដែលមានគុណភាពខ្ពស់អំពីចំណង់ចំណូលចិត្តរបស់អ្នកជាទៀងទាត់ វាអាចជាជម្រើសដ៏ល្អសម្រាប់អ្នកដើម្បីរកប្រាក់ពីអ្វីដែលអ្នកមានចំណូលចិត្តលើវា។ ក្នុងនោះអ្នកអាចរកប្រាក់តាមរយៈការដាក់ផ្ទាំងពានិជ្ជកម្ម Google Adsense Instant Article របស់ Facebook ការផ្សព្វផ្សាយផលិតផល និងលក់ផលិតផលផ្ទាល់ខ្លួនរបស់អ្នកដូចជាវគ្គសិក្សាតាមអ៊ីនធឺណិតជាដើម។
៥. លក់សេវាកម្មរបស់អ្នកលើបណ្តាញ
មធ្យោបាយដែលលឿនបំផុតដើម្បីរកប្រាក់ពីចំណង់ចំណូលចិត្ត ឬជំនាញរបស់អ្នកគឺការលក់សេវាកម្ម។ វារួមមានដូចជាការសរសេរ ការរចនាគេហទំព័រ ឬវិធីសាស្រ្តក្នុងការជួយអ្នកដទៃសម្អាត ឬរៀបចំទូរសម្លៀកបំពាក់របស់ពួកគេជាដើម។ អ្នកអាចធ្វើវាក្នុងប្រព័ន្ធអ៊ីនធឺរណេត ឬក្រៅប្រព័ន្ធអ៊ីនធឺណេត ប៉ុន្តែអត្ថប្រយោជន៍ដ៏ធំធេងចំពោះការលក់សេវាកម្ម គឺវាចំណាយពេលចរាចរតិចតួចនៅលើគេហទំព័រដើម្បីឱ្យមនុស្សទិញសេវាកម្មមួយជាជាងការដែលផ្តល់អោយមនុស្សទិញនូវផលិតផល។ អ្នកអាចបង្កើតគេហទំព័រដ៏សាមញ្ញដោយការបង្កើតពាណិជ្ជកម្មតូចមួយនៅក្នុង Google Adwords ហើយចាប់ផ្តើមមានអតិថិជនក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍។ ហើយប្រសិនបើអ្នកមិនចង់បង្កើតវែបសាយទេ នោះការដេញថ្លៃធ្វើការងារនៅលើគេហទំព័រដូចជា FreeeUp.com ឬ Upwork.com អាចជាវិធីដ៏ល្អមួយដើម្បីរកលុយខ្លះសម្រាប់ការសរសេរការងារបច្ចេកទេស ឬការរចនាក្រាហ្វិច។ វាក៏មានគេហទំព័រនិងកម្មវិធីផ្សេងៗដូចជា TaskRabbit Care ឬ Rover ដែលអ្នកអាចចុះបញ្ជីសេវាកម្មពិតប្រាកដសម្រាប់ការលក់បានផងដែរ។
សេវាកម្មលក់ គឺពឹងផ្អែកខ្លាំងលើការងារពលកម្ម ប៉ុន្តែវាជាវិធីដ៏ល្អមួយដើម្បីបង្កើតលំហូរសាច់ប្រាក់និងរកលុយបានភ្លាមៗទាក់ទងនឹងចំណង់ចំណូលចិត្តរបស់អ្នក។ ហើយគន្លឹះដ៏សំខាន់បំផុតចំពោះវិធីសាស្រ្តទាំងអស់នេះដើម្បីបង្វែរចំណង់ចំណូលចិត្តរបស់អ្នកទៅជាប្រាក់ចំណេញគឺការធ្វើចរាចរលើទីផ្សារអ៊ីនធឺណេត។
ការរកលុយពីទីផ្សារអ៊ីនធឺណេត អាចជាផ្នែកដ៏លំបាកបំផុត ឬស្រួលបំផុតនៃវិធីរកប្រាក់។ អ្នកត្រូវការប្រើភ្នែកច្រើនទៅលើមាតិការបស់អ្នកដើម្បីរកលុយ។ ដូច្នេះប្រសិនបើអ្នកសម្រេចចិត្តលើវិធីសាស្រ្តណាមួយក្នុងការបង្វែរចំណង់ចំណូលចិត្តរបស់ដើម្បីរកប្រាក់ អ្នកត្រូវប្រាកដថាអ្នកផ្តោតយ៉ាងហោចណាស់ 50 ភាគរយនៃពេលវេលារបស់អ្នកក្នុងការរៀនពីវិធីសាស្រ្តនោះ។
ជាចុងក្រោយយើងសង្ឃឹមថាអត្ថបទនេះនឹងជួយអ្នកបានច្រើនក្នុងការដឹងពីការបង្វែរចំណង់ចំណូលចិត្តរបស់ដើម្បីរកប្រាក់ ហើយជាក់ស្តែងវាមិនមានអ្វីពិបាកខ្លាំងទេ ក្នុងការរស់នៅជាមួយអ្វីដែលអ្នកស្រលាញ់ហើយទាញប្រយោជន៏ពីវាបានទៀតផង ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនោះគឺអ្នកត្រូវតែដាក់ពេលវេលា និងការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីទៅអោយដល់គោលដៅនោះ៕
ប្រភពអត្ថបទ៖ entrepreneur
