Mark Zuckerberg និយាយថាវីរបុរសរបស់ខ្លួនគឺជា Bill Gates

527

នៅពេលដែលស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានបើកដំណើរការក្រុមហ៊ុនផលិត software របស់គាត់ជាសាធារណៈកាលពីឆ្នាំ 1986 ពេលនោះគាត់មានអាយុ 30ឆ្នាំ បានក្លាយជាមនុស្សដែលមានលុយច្រើនបំផុតក្នុងប្រទេសអាមេរិចក្នុងជំនាន់នោះ។ Bill Gates បានដឹកនាំក្រុមហ៊ុន Microsoft ដល់ចំណុចកំពូលបំផុត និងក្លាយជាក្រុមហ៊ុនធំជាងគេមួយនៅក្នុងសកលលោក ប៉ុន្តែក្រោយមកគាត់បានលាលែងពីដំណែងនាយកប្រតិបត្តិនៅក្នុងឆ្នាំ 2000។

ក្នុងពេលដែល Bill Gates ចាប់ផ្តើមជោគជ័យខ្លាំងដំបូង Mark Zuckrberg នៅជាក្មេងប្រុសម្នាក់តែប៉ុណ្ណោះ។ Mark និយាយថា នៅពេលដែលឃើញ Bill Gates បានជោគជ័យក្នុងវិស័យបច្ចេកវិទ្យា វាបានក្លាយជាឧទាហរណ៍មួយដ៏អស្ចារ្យសម្រាប់គាត់។

ស្ថាបនិកបណ្តាញសង្គម Facebook រូបនេះបាននិយាយថា “នៅពេលដែលខ្ញុំនៅក្មេង Bill Gates គឺជាវីរបុរសរបស់ខ្ញុំ។ ខ្ញុំគិតថាគាត់គឺជាមនុស្សដែលមានចក្ខុវិស័យអស្ចារ្យបំផុតពុំធ្លាប់មានក្នុងវិស័យបច្ចេកវិទ្យា។”

នៅពេល Bill Gates បង្កើត Microsoft ជាមួយលោក Paul Allen នៅឆ្នាំ 1975 កាលណោះកុំទ្យូទ័រមានតម្លៃថ្លៃណាស់ ហើយពិបាកប្រើទៀតផង។ កុំទ្យូទ័រផ្ទាល់ខ្លួនដំបូងដែលមានឈ្មោះថា Altair 8800 ត្រូវបានដាក់លក់មួយឆ្នាំមុនប៉ុណ្ណោះ មុនពេលក្រុមហ៊ុន Apple បញ្ចេញកុំទ្យូទ័រ Apple 1 ក្នុងឆ្នាំ 1976 ដោយ Steve Jobs និង Steve Wozniak។

Mark Zuckerberg បាននិយាយថា គាត់ចង់ឲ្យ Bill Gates ធ្វើជាគ្រូណែនាំរបស់ខ្លួន៕

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។