ការមានគម្រោងអាជីវកម្មគឺជារឿងដ៏ចាំបាច់ មិនថាអ្នករកស៊ីជាក្រុម ឬរកស៊ីដោយខ្លួនឯងនោះទេ។ គម្រោងអាជីវកម្មដែលមានលក្ខណៈខ្លីអាចនិងធ្វើឲ្យអ្នកមានអារម្មណ៍ល្អក្នុងការសរសេរវា ជាពិសេសនៅពេលដែលអ្នកមិនត្រូវការការចូលហ៊ុនពីខាងក្រៅ ឬខ្ចីទុនពីធនាគារ។
គម្រោងអាជីវកម្មប្រភេទនេះត្រូវបានគេឲ្យឈ្មោះថា “គម្រោងអាជីវកម្មមួយសន្លឹក” ដោយសារវាមានលក្ខណងាយស្រួល និងសាមញ្ញ។ ប្រសិនបើអាជីវកម្មរបស់អ្នកធំជាលក្ខណៈក្រុមហ៊ុនភាពជាដៃគូរ ដែលតម្រូវឲ្យមានបុគ្គលិកធ្វើការច្រើន ឬក៏អ្នកត្រូវការទុនពីខាងក្រៅ អ្នកត្រូវសរសេរបែបផ្លូវការដែលវាវែងជានេះ និងមានពត៌មានលម្អិតច្រើន។
គួរចងចាំថា គម្រោងអាជីវកម្មមួយ គឺជាគម្រោងដែលអាចយកទៅដំណើរការបាន មិនមែនគម្រោងអាជីវកម្មដេលរចនាបានស្អាត តែយកទៅធ្វើមិនកើតនោះទេ ហើយអ្នកអាចចាប់ផ្តើមរៀនសរសេរគម្រោងអាជីវកម្មតូចៗសិន។ បើអ្នកមិនធ្លាប់សរសេរពីមុនមក ឬអាចចាប់ផ្តើមពីគម្រោងអាជីវកម្មមួយសន្លឹកនេះ។
អ្នកអាចនិងមានចំណុចសំខាន់ផ្សេងទៀត បន្ថែមពីចំណុចនៅលើក្រដាសមួយសន្លឹកខាងក្រោម ដូចជាចំណុចធ្វើទីផ្សារ ហើយនិងចំណុចហិរញ្ញវត្ថុ។ ឧទាហរណ៍៖ អ្នកអាចនិងចង់បន្ថែមប៉ុន្មានទំព័រទៀតទៅលើចំណុចយុទ្ធសាស្រ្តធ្វើទីផ្សារ លំហូរសាច់ប្រាក់ ហើយនិងចំណុចរួចដើមជាដើម។
ទម្រង់នៃការសរសេរគម្រោងនេះ
គម្រោងអាជីវកម្មមួយសន្លឹក និងត្រូវឲ្យអ្នកឆ្លើយជាសំណួរមូលដ្ឋានមួយចំនួនដែលនិងសបញ្ជាក់អំពីគម្រោងរបស់អ្នក៖
- តើតម្រូវការនៃផលិតផល ឬសេវាកម្មរបស់អ្នកគឺនរណា??
- តើគូប្រជែងរបស់អ្នកជានរណា ហើយតើអ្នកនិងធ្វើឲ្យផលិតផលរបស់អ្នកមានលក្ខណៈពិសេសជាងគេដោយរបៀបណា?
- តើអ្នកនិងរកប្រាក់ចំណូលពីអាជីវកម្មនោះដោយរបៀបណា?
- តើអ្នកដឹកនាំអាជីវកម្មរបស់អ្នកចូលប្រឡូកក្នុងទីផ្សារដោយរបៀបណា?
- តើអ្នកនិងចាប់ផ្តើមដំណើរការដោយរបៀបណា ហើយអ្នកត្រូវការទុនប៉ុន្មាន?
ខាងក្រោមនេះគឺជាទម្រង់គម្រោងអាជីវកម្មបែបសេវាកម្ម
ទម្រង់ខាងក្រោមនេះ សាកសម្យបំផុតសម្រាប់អ្នករកស៊ីបែបឯករាជ្យដែលផ្តល់សេវាកម្មដូចជា ប្រឹក្សាយោបល់ ឌីស្សាញក្រាហ្វិច សេវាថែសួន សេវាដឹកជញ្ជូន សេវាប្រកាសពន្ធ សេវាកម្មគណនី។-ល-។ សម្រាប់គម្រោងអាជីវកម្មមួយសន្លឹកខាងក្រោមនេះ អ្នកគួរឆ្លើយតែមួយ ឬពីរប្រយោគទៅបានហើយ។
