ស្ថាបនិកម៉ាកយីហោរដ៏ល្បីល្បាញ Louis Vuitton រត់ចេញពីផ្ទះដើម្បីរកលុយចិញ្ចឹមខ្លួនឯង តែបែរជាអាចបង្កើតយីហោរនេះឡើង

1326

បច្ចុប្បន្ននេះ Louis Vuitton គឺជាក្រុមហ៊ុនបារាំងដ៏ល្បីមួយដែលលក់រាយនូវម៉ូតផលិតផលដែលមានការពេញនិយមលើសកលលោក។ គិតមកទល់នឹងសព្វថ្ងៃនេះ តម្លៃសុទ្ធនៃទ្រព្យសកម្មរបស់ក្រុមហ៊ុននេះគឺប្រហែល ១៩ពាន់លានដុល្លាអាមេរិច។ ផ្តើមចេញពីការជោគជ័យដ៏ធំមួយនេះ អ្នកស្ថាបនានៃម៉ាកនេះឡើងបានលើកឡើងថា “ពួកយើងមិនបានខំប្រឹងស្វះស្វែងដើម្បីភាពជោគជ័យនោះទេ ប៉ុន្តែដើម្បីអោយមនុស្សឃើញពីតម្លៃនៃស្លាកយីហោ”។

 

Louis Vuitton Malletier ឬក៏គេនិយមហៅថា Louis Vuitton គឺត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥៤​ ដោយលោក Louis Vuitton។ លោក Louis Vuitton បានចេញពីផ្ទះតាំងពីគាត់នៅជាក្មេងប្រុសម្នាក់ ដើម្បីទៅរកលុយចិញ្ចឹមខ្លួនឯងនៅក្នុងទីក្រុងប៉ារីស។ ក្រោយមកគាត់ត្រូវបានលោក Marechal ទទួលអោយហាត់ការងារនៅជាមួយលោក។ នៅឆ្នាំ ១៨៥៤ Louis ក៏រៀបការហើយសម្រេចចិត្តបើកក្រុមហ៊ុនមួយដោយខ្លួនឯង។ នៅពេលនោះដែរ អាជីវកម្មរបស់លោកមានដំណើរល្អយ៉ាងខ្លាំង។ ប្រហែលជា ២ឬ៣ ឆ្នាំក្រោយមក គាត់ក៏បានផ្លាស់ប្តូរទីតាំងអាជីវកម្មមកតំបន់ Asnieres វិញម្តង។

លោក Louis Vuitton

លោក Louis ស្លាប់ក្នុងឆ្នាំ ១៨៩២ ហើយកូនប្រុសរបស់គាត់ឈ្មោះ Georges ជាអ្នកស្នងមុខជំនួញបន្ទាប់។ លុះក្រោយមក Louis Vuitton បានក្លាយជាក្រុមហ៊ុនដ៏ល្បីហើយក៏ជាក្រុមហ៊ុនដែលធំបំផុតក្នុងពិភពលោក រហូតដល់មិនបានប៉ុន្មានផងម៉ាក LV ក៏ត្រូវបានចុះឈ្មោះក្នុងបញ្ជីពានិជ្ជកម្ម។ ក្រោយមកទៀត ក្នុងឆ្នាំ ១៩១៤ ក្រុមហ៊ុនក៏បានបើកនូវទីតាំងដ៏ធំបំផុតលក់ផលិតផលជាប្រភេទវ៉ាលីឬហឹបនៅ Champs-Elysees ហើយពេលនោះហើយដែល LV បានក្លាយជាម៉ាកពេញនិយមរបស់អ្នកមានជាច្រើន។

ដោយសារតែការរចនាម៉ូតរបស់ LV មានភាពខុសប្លែកពីម៉ាកដទៃ ទើបធ្វើអោយវាក្លាយជាម៉ាកក្រុមហ៊ុនមួយដែលល្បីល្បាញទូទាំងសកលលោក។ សព្វថ្ងៃនេះ Louis Vuitton គឺជាម៉ាកដ៏ល្បីដែលត្រូវបានគេទទួលស្គាល់ក្នុងលំដាប់ទី២៩ ក្នុងពិភពលោក។ ភាពទាក់ទាញរបស់ Louis Vuitton គឺដោយសារតែការចេញនូវម៉ូតថ្មីៗរៀងរាល់រដូវកាល ហើយមួយវិញទៀតគឺដោយសារ LV ជាប្រ៊េនល្បីដែលតារាល្បីៗទូទាំងពិភពលោកពេញនិយមប្រើផងដែរ។

លោក Bernard Arnault

បច្ចុប្បន្ននេះ ក្រុមហ៊ុន Louis Vuitton គ្រប់គ្រងដោយសេដ្ឋីលេខបួនពិភពលោក លោក Bernard Arnault អ្នកមានបំផុតនៅបារាំង មានអាយុ ៦៩ឆ្នាំ និងមានទ្រព្យសម្បត្តិ ៧៧ពាន់លានដុល្លារអាមេរិច។ ម៉ាកផលិតផល Louis Vuitton ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមេឈ្មោះ Moet Hennessy Louis Vuitton ឬ LVMH ដែលគ្រប់គ្រងម៉ាកនាឡិការដៃ TAG Heuer និងស្រាក្រហមម៉ាក Dom Perignon ផងដែរ។ កាលពីឆ្នាំ ២០១៧ កន្លងទៅ ក្រុមហ៊ុននេះរកចំណូលបាន ៤៨.២ ពាន់លានដុល្លារអាមេរិច៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.