ស្ថាបនិក Major Cineplex Thai ប្រើប្រាស់វិបត្តិហិរញ្ញវត្ថុដើម្បីឈានជើងចូលក្នុងទីផ្សាអន្តរជាតិដោយជោគជ័យ

949

ជំនួបពិភាក្សារវាង Southeast Asia និង​ ស្ថាបនិក Major Cineplex លោក​ Mogul Vicha Poolvaraluck អំពីការចាប់ផ្តើមនូវអាជីវកម្មរោងភាពយន្តរបស់លោកតាំងពីបាទដៃទទេ។​ លោក Vicha Poolvaraluck ចាប់ផ្តើមរកស៊ីអាជីវកម្មរោងភាពយន្តតាំងពីមិនទាន់មានអ្នករក។ ហើយអាជីវកម្មរោងភាពយន្ត​​ Major Cineplex នេះគ្រាន់តែជាផ្នែកមួយនៃរោងភាពយន្តទាំង ១៣៥ ដែលគាត់កាន់កាប់ទូទាំងអាស៊ី​អា​គ្នេ​យ៏។​ គាត់តែងតែប្រាប់មិត្តរួមក្រុមរបស់គាត់ថា​ ការធ្វើជំនួញប្រៀបបីដូចជាការឡើងភ្នំ អ្នកត្រូវតែបន្តដំណើរ ដោយមិនត្រូវក្រឡេកមើលចុះមកក្រោម។

នៅពេលដែលអ្នកក្រឡេកចុះមកក្រោម វានឹងធ្វើឲ្យអ្នកកាន់តែគិតខ្លាំងឡើងៗ។ គាត់មានប្រសាសន៍ថា ”ប្រសិនបើអ្នកសួរខ្ញុំ ខ្ញុំមិនគិតអ្វីទាំងអស់ គឺរឿងតែមួយគត់ដែលខ្ញុំផ្តោតនោះគឺការឈានឲ្យដល់គោលដៅរបស់ខ្ញុំ។ ហើយនោះហើយជាមូលហេតុដែលខ្ញុំមានអ្វីដែលខ្ញុំមានដូចសព្វថ្ងៃ។” លោក Poolvaraluck បានកាន់កាប់នូវភាគហ៊ុន70% នៃទីផ្សាររោងភាពយន្ត ដែលក្នុងនោះរួមមាន រោងភាពយន្ត ៥ នៅក្នុងប្រទេស កម្ពុជា ឡាវ​ និង រោងភាពយន្តសំខាន់ៗមួយចំនួនទៀតនៅក្នុងប្រទេសថៃ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម M picture។​

លើសពីនេះទៅទៀតគាត់ក៏ជាម្ចាស់នៃក្រុមហ៊ុន  Siam Future Development និងជាស្ថាបនិកនៅពីក្រោយផ្សារទំនើបធំៗរបស់ថៃមួយចំនួនដូចជា Mega Banga និង Esplanade និង ភោជនីយដ្ឋាន McDonald’s ទាំង ២៥០ កន្លែងទូទាំងប្រទេសថៃ។ កើតនៅទីក្រុងបាំងកកដែលមានឪពុកម្តាយជាជនជាតិថៃជាប់ខ្សែស្រឡាយជាជនជាតិចិន។ ​បុរសវ័យ ៥៦ ឆ្នាំដែលពោរពេញដោយកម្លាំងរូបនេះបាន​បន្តទៀតថា បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលោកបានធ្វើការងារផ្នែកអចលនទ្រព្យ។ ប៉ុន្តែនៅមុនឆ្នាំ ១៩៩០   ការហូរចូលនៃរោងភាពយន្ត​បរទេសកាន់តែច្រើនឡើងៗ ដែលជាហេតុធ្វើឲ្យរោងភាពយន្តរបស់ឪពុកលោកចាប់ផ្តើមធ្វើការប្រកួតប្រជែងជាមួយនឹងរោងភាពយន្តបរទេសយ៉ាងខ្លាំងក្លា។ ហេតុនេះហើយទើបលោកបានឈប់ពីការងារ ហើយងាកមកប្រកបអាជីវកម្មរោងភាពយន្តវិញ ដោយលោកចង់បង្ហាញថាប្រទេសថៃក៏អាចបង្កើតនូវរោងភាពយន្តផ្ទាល់ខ្លួនឲ្យមានភាពជោគជ័យដែរ។

គាត់បានបន្តទៀតថា “នៅពេលដែលរោងភាពយន្ត​អូស្ត្រាលី និងអាមេរិកបានចូលមកប្រទេសថៃវាហាក់បីដូចជារលកយក្សស៊ូណាមី” វាបានធ្វើឲ្យអាជីវកម្មក្នុងប្រទេសថៃបិទទ្វាជាបណ្តើរៗ ហើយទន្ទា្រមយកទីផ្សាររបស់ជនជាតិថៃស្ទើរអស់គ្នានសល់ រួមទាំងអាជីវកម្មរបស់ឪពុកលោកក៏ត្រូវបានដួលរលំ។ ម្ចាស់អាជិវកម្មគ្រប់គ្នាបានដួលរលំ ដោយសារតែរោងភាពយន្ត​បរទេសទាំងនោះមានសក្តានុពលខ្លាំង និងទំហំនៃប្រាប់ទន់វិនិយោគច្រើន។ បន្ទាប់ពីចាប់ដំណើរការនូវក្រុមហ៊ុន Major Cineplex អស់ជាច្រើនខែគាត់ក៏សម្រេចចាប់ផ្តើមជាផ្លូវការនៅក្នុងខែធ្នូរឆ្នាំ ១៩៩៥ ។

គាត់ក៏បានបើកនូវក្រុមហ៊ុន Major Cineplex Pinklao, shopping mall និងរួមបញ្ចូលទាំងរោងភាពយន្ត កន្លែងលក់រាយជាច្រើនសម្រាប់ជួល។ ប៉ុន្តែមិនយូរប៉ុន្មានលោក Poolvaraluck បានយល់ដឹងថា ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំ ៗ លោកត្រូវបង្កើននូវយុទ្ធសាស្ត្រជំនួញបន្ថែមទៀតដើម្បីធ្វើឲ្យផ្សារទំនើប និងរោងភាពយន្តរបស់លោកកាន់តែល្អ។ បន្ថែមពីលើការបង្កើតហាងផ្ទាល់ខ្លួនរបស់គាត់នៅឯ Major Cineplexes គាត់បានដាក់បញ្ចូលគំនិតកម្សាន្តតែមួយគត់របស់គាត់នៅក្នុងផ្សារធំ ៗ នៅក្នុង និងក្រៅប្រទេសដូចជា Siam Paragon ក្នុងទីក្រុងបាំងកក និងផ្សារទំនើបអ៊ីអន(AEON MALL) ក្នុងរាជធានីភ្នំពេញ។

លោកមានប្រសាសន៍ថា “អ្នកមិនអាចបរាជ័យបានទេប្រសិនបើអ្នកធ្វើការរកស៊ីជាមួយនឹងផ្សារទំនើបធំៗ។ ក្នុងផ្សារទំនើបៗពួកគេមានហាងជាច្រើន ប៉ុន្តែមានតែរោងភាពយន្តតែមួយប៉ុណ្ណោះ។ នៅពេលដែលអ្នកមានអាជីវកម្មច្រើន ហានិយភ័យដែលអ្នកមានវាបែជាតិចទៅវិញ។ នៅឆ្នាំ ១៩៩៨ យើងបានបង្កើតនូវរោងភាពយន្ត Major Cineplex ទីពីរនៅក្នុងតំបន់ Ekkamai ប្រទេសថៃ ដោយនៅកំឡុងពេលនោះវិបត្តិហិរញ្ញវត្ថុក៏បានកើតឡើង ហើយបានធ្វើឲ្យក្រុមហ៊ុនដែលជាគូប្រជែងរបស់យើង គឺ ក្រុមហ៊ុន Central Group និង the Mall Group បានជំពាក់នូវបំណុលជាច្រើនស្ទើរមិនមានលទ្ធិភាពសងនូវបំណុងដែលខ្លួនមាន។ នេះគឺជាឪកាសមួយដែលជួយឲ្យរោងភាពយន្តរបស់យើងទទួលជោគជ័យស្របពេលដែលគ្មានការអភិវឌ្ឍថ្មី និងគ្មានគូរប្រជែង។ ភាពជោគជ័យនេះបានផ្តល់ឱ្យយើងនូវដើមទុនដើម្បីបើកនៅសាខាទី 3 នៅក្នុងតំបន់ Ratchayothin ។​ ដូច្នេះខ្ញុំគិតថាយើងបានទទួលផលប្រយោជន៍ពីវិបត្តិហិរញ្ញវត្ថុ ដោយយើងមិនមានដៃគូប្រកួតប្រជែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕”

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។