យានដ្ឋានឯកទេសខាងប្រេងម៉ាស៊ីនដំបូងគេក្នុងខេត្តសៀមរាប

5857

អូតូលូប​ (Autolubes) គឺជាយានដ្ឋានដែលជំនាញខាងសេវាកម្មប្រេងម៉ាស៉ីនដំបូងគេបំផុតក្នុងខេត្តសៀមរាប។​​ យានដ្ឋាននេះបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០១០​ ហើយលោកពូដែលជាម្ចាស់យានដ្ឋាន គាត់គឺជាអ្នកឯកទេសខាងប្រេងម៉ាស៉ីននិងមានបទពិសោធន៍ជិត ២០ឆ្នាំក្នុងការធ្វើការជាមួយក្រុមហ៊ុនប្រេងម៉ាស៉ីនល្បីៗរបស់បរទេសដូចជា Castrol​ និង Caltex ។​ យានដ្ឋាននេះផ្ដល់នូវសេវាខាងប្រេងដូចជា ប្ដូរប្រេងម៉ាស៉ីនឡាន​ ​​ម៉ូតូ ប្រេងប្រអប់លេខ និងមានលក់ប្រេងរំអិលជាច្រើនផ្សេងទៀត។​​

រហូតមកដល់ពេលនេះ Autolubes មានអាយុកាលប្រាំបីឆ្នាំ និងបាននាំមកជូននូវសេវាកម្មពិសេសជាងគេក្នុងខេត្តសៀមរាបដោយមានលក់នូវប្រេងម៉ាស៉ីនល្បីៗគុណភាពខ្ពស់ដូចជា Mobil, Castrol, Shell, Total, Top 1, Caltex ឬ PTT​ ជាដើម ដែលពីមុនមកមានយានដ្ឋានមួយចំនួនតូចប៉ុណ្ណោះក្នុងប្រទេសកម្ពុជាដែលផ្ដល់នូវជម្រើសប្រេងម៉ាស៉ីនច្រើនម៉ាកដូច Autolubes។​​ វិធីសាស្ត្រក្នុងការប្ដូរប្រេងម៉ាស៉ីន គឺប្រើម៉ាស៉ីន​បូមប្រេងអូតូម៉ាទិច ជំនួសការបង្ហូរដោយដៃ ដែលសាកសមសម្រាប់យានយន្ដទាំងចាស់ទាំងថ្មី​ ។​ រាល់ការប្ដូរប្រេងម៉ាស៉ីនរថយន្ដជាទូទៅមានថែមជូននូវតម្រងប្រេងម៉ាស៉ីន សេវាកម្មឆែកមើលរថយន្ដ និងការជួសជុលមួយចំនួន រីឯកន្លែងអង្គុយរង់ចាំមានម៉ាស៉ីនត្រជាក់ផងដែរ។​ យានយន្ដដែលនិយមមកប្ដូរប្រេងនៅទីនេះភាគច្រើនមានរថយន្ដខ្នាតតូច មធ្យម ម៉ូតូ និងពេលខ្លះមានរហូតដល់រថយន្ដក្រុងធំៗ។​

Autolubes មានយានដ្ឋានចំនួនបីនៅក្នុងខេត្តសៀមរាបដោយ:
– យានដ្ឋានធំ (អតីតភោជនីយដ្ឋានតាប៉ាវចាស់) មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខភោជនីយដ្ឋានតាប៉ាវថ្មី។​
– យានដ្ឋានទីពីរ មានទីតាំងនៅតាមផ្លូវជាតិលេខ៦ជាប់នឹង ឱសថដ្ឋានព្រះវិហារ ហួសផ្សារសាមគ្គីប្រហែល ៣០០ម៉ែត្រ​ ខាងស្ដាំដៃ(ប្រសិនបើធ្វើដំណើរមកពីភ្នំពេញ)។​
– យានដ្ឋានទីបី មានទីតាំងនៅតាមផ្លូវ ហុកសិបម៉ែត្រ ហួសតារាងបាល់ប្រហែល៦០០ម៉ែត្រ នៅខាងស្ដាំដៃ (ប្រសិនបើធ្វើដំណើរចេញពីរង្វង់មូលមកផ្លូវជាតិលេខ៦)។​

* សេវាកម្មកំចាត់មេរោគនិងបាក់តេរីក្នុងរថយន្ដ *

អ្វីដែលកាន់តែពិសេសនោះគឺពេលនេះ Autolubes បាននាំមកនូវសេវាកម្មកំចាត់មេរោគក្នុងរថយន្ដដែល អាចកំចាត់បាក់តេរីរហូតដល់ 99.99% របស់ក្រុមហ៊ុន Bactakleen (ប្រទេសម៉ាឡេស៊ី) ហើយទទួលស្គាល់គុណភាពនិងសុវត្តិភាពដោយ CHEMLAB, TUV, SIRIM, និង​ SGS ។​ ឧបករណ៍សម្អាតនេះអាចកម្ចាត់នូវពពួកផ្សិត ​ក្លិនអាក្រក់ និងមេរោគ ឬបាក់តេរីដែលអាចបង្កអោយអ្នកធ្វើដំណើរក្នុងរថយន្ដងាយនឹងកើតជម្ងឺផ្ដាសាយ ពុលនឹងក្លិនរថយន្ដ​ ឬ វិលមុខចង់ក្អួតចង្អោរជាដើម។ សម្រាប់អ្នកដែលចង់ទទួលបាននូវសេវាកម្មសម្អាតនេះអាចអញ្ចើញមកកាន់ទីតាំងធំរបស់ AutoLubes ដែលមានអាស័យដ្ឋាននៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខភោជនីយដ្ឋានតាប៉ាវថ្មី​​ និងទីតាំងទីពីរ​របស់ AutoLubes ឬ​ អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 012 81 45 45 / 012 839 848 ។​ ដោយគ្រាន់តែចំណាយ​ 45​ដុល្លា ក្នុងការសម្អាតម្ដងអ្នកនឹងទទួលបាននូវផាសុកភាពក្នុងការធ្វើដំណើរ​ និងគ្មានការព្រួយបារម្មណ៍ពីមេរោគបាក់តេរីក្នុងរថយន្ដដូចមុនទៀតឡើយ៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។