សព្វថ្ងៃអ្នកកំពុងតែឆ្ងល់ថា រវាងការយកប្រាក់សន្សំទុក និងធ្វើការវិនិយោគមួយណាល្អជាង? ចម្លើយគឺវាអាស្រ័យទៅលើគោលដៅ និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ អត្ថបទមួយនេះនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហារបស់អ្នកក្នុងការសន្សំប្រាក់ និងវិនិយោគអោយមានប្រសិទ្ធភាពកាន់តែខ្ពស់។ វាក៏នឹងនិយាយអំពីមូលដ្ឋាននៃការគ្រោងទុកហិរញ្ញវត្ថុរបស់អ្នក សម្រាប់ការសន្សំរយៈពេលខ្លី និងការវិនិយោគរយៈពេលវែងផងដែរ។ ដើម្បីទទួលបាននូវលទ្ធផលល្អ និងជៀសវាងហានិភ័យខ្ពស់អ្នកគួរធ្វើការវិភាគទៅលើចំណុចមួយចំនួនដូចខាងក្រោម៖

តើអ្នកត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើការវិនិយោគហើយរឺនៅ?

ចម្លើយនោះវាមិនសំខាន់ថាអ្នករួចរាល់ ឬនៅទេ វាគឺស្ថិតនៅលើគោលដៅរបស់អ្នក។ អ្នកគួរធ្វើការវិភាគអោយបានច្បាស់លាស់ថាតើគោលដៅអ្នកជាគោលដៅរយៈពេលខ្លី មធ្យម ឬវែងដើម្បីទទួលបានជោគជ័យ។

គោលដៅរយៈពេលខ្លីជាអ្វី?

គោលដៅរយៈពេលខ្លី គឺជាអ្វីដែលអ្នករៀបចំផែនការហើយសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ។ ជាទូទៅចំពោះគោលដៅនេះតម្រូវអោយអ្នកធ្វើការសន្សំប្រាក់ដូចជាដាក់ក្នុងគណនីយធនាគារជាដើម។ ផ្សារហ៊ុនអាចនឹងកើនឡើង ឬធ្លាក់ចុះក្នុងរយៈពេលខ្លីហើយប្រសិនបើអ្នកវិនិយោគតិចជាងប្រាំឆ្នាំអ្នកអាចនឹងខាតបង់។

គោលដៅរយៈពេលមធ្យម ឬកណ្តាលជាអ្វី?

គោលដៅរយៈពេលមធ្យម គឺជាអ្វីដែលអ្នករៀបចំផែនការដើម្បីសម្រេចបានក្នុងចន្លោះពេលពី ៥ ទៅ ១០ឆ្នាំ។ សម្រាប់រយៈពេលមធ្យមនេះប្រាក់បញ្ញើជាសាច់ប្រាក់ ជួនកាលអាចជាចម្លើយដ៏ល្អបំផុត ប៉ុន្តែវាអាស្រ័យលើចំនួនទឹកប្រាក់ដែលអ្នកចង់ចំណាយជាមួយប្រាក់របស់អ្នក ដើម្បីទទួលបានផលចំណេញច្រើនលើការវិនិយោគរបស់អ្នក។ ឧទាហរណ៍ប្រសិនបើអ្នកមានគម្រោងទិញទ្រព្យសម្បត្តិណាមួយក្នុងរយៈពេលប្រាំពីរឆ្នាំ ហើយអ្នកដឹងថាអ្នកនឹងត្រូវការប្រាក់សន្សំរបស់អ្នកទាំងអស់ជាប្រាក់បញ្ញើ និងមិនចង់ប្រថុយទៅលើលុយរបស់អ្នកនោះទេ ជម្រើសដ៏ល្អនិងមានសុវត្ថិភាពនោះអ្នកគួររើសយកការដាក់ប្រាក់ចូលក្នុងគណនីសន្សំក្នុងធនាគារ។ 

ទោះជាយ៉ាងណាក៏ដោយសូមចាំថា ការសន្សំរបស់អ្នកនឹងនៅតែមានហានិភ័យជាអតិផរណា។ នេះគឺជាកន្លែងដែលការប្រាក់ ដែលអ្នករកបានពីការសន្សំរបស់អ្នក បរាជ័យក្នុងការរក្សាតាមអត្រាអតិផរណា ដូច្នេះប្រាក់របស់អ្នកត្រូវបានកាត់បន្ថយ។ ម្យ៉ាងវិញទៀតប្រសិនបើតម្រូវការរបស់អ្នកមានភាពបត់បែនជាងនេះ អ្នកអាចពិចារណាពីការវិនិយោគប្រាក់របស់អ្នក ប្រសិនបើអ្នកត្រៀមលក្ខណៈដើម្បីទទួលយកហានិភ័យខ្លះៗជាមួយដើមទុនដើមរបស់អ្នក ដើម្បីព្យាយាម និងទទួលបានផលត្រឡប់មកវិញកាន់តែច្រើនទៅលើការវិនិយោគរបស់អ្នក ជាងការសន្សំប្រាក់តែឯង។

គោលដៅរយៈពេលវែងជាអ្វី?

គោលដៅរយៈពេលវែង គឺជាអ្វីដែលអ្នកមិនត្រូវការទទួលបានប្រាក់ក្នុងរយៈពេល ១០ឆ្នាំ ឬយូរជាងនេះ។ ចំពោះគោលដៅនេះអ្នកប្រហែលជាចង់ពិចារណាលើការវិនិយោគជាងព្រោះថាអតិផរណាអាចជាកត្តាធ្វើអោយមានផលប៉ះពាល់ខ្លាំងទៅលើតម្លៃនៃការសន្សំប្រាក់ក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ ចំណុចនេះទីផ្សារភាគហ៊ុនមាននិន្នាការល្អប្រសើរជាងសាច់ប្រាក់រយៈពេលវែងដែលផ្តល់ឱកាសសម្រាប់ប្រាក់ចំណេញកាន់តែច្រើនលើប្រាក់ដែលបានដាក់វិនិយោគ។ អ្នកក៏អាចកាត់បន្ថយកំរិតហានិភ័យពេលដែលអ្នកធ្វើការវិនិយោគដោយធ្វើការបែងចែកទឹកប្រាក់ដែលត្រូវវិនិយោគទៅលើប្រភេទនៃការវិនិយោគផ្សេងៗពីគ្នាផងដែរ។

ដើម្បីអោយកាន់តែច្បាស់យើងនឹងធ្វើការលើកជាឧទាហរណ៍ជាក់ស្តែងលើគោលដៅមួយចំនួន៖

ប្រសិនបើអ្នកចង់ទិញរថយន្តថ្មីមួយក្នុងរយៈពេល១ឆ្នាំ ជម្រើសដ៏ល្អអ្នកគួរធ្វើការសន្សំ។

ប្រសិនបើអ្នកចង់មានផ្ទះជារបស់ផ្ទាល់ខ្លួនក្នុងរយៈពេល ៣ឆ្នាំ ជម្រើសដ៏ល្អអ្នកគួរធ្វើការសន្សំ។

ប្រសិនបើអ្នកចង់ចូលនិវត្តន៍ជាមួយនឹងការរស់នៅសុខស្រួលក្នុងរយៈពេល ៣០ឆ្នាំខាងមុខ ជម្រើសដ៏ល្អអ្នកគួរធ្វើការវិនិយោគ។

ជាចុងក្រោយរវាងការយកប្រាក់សន្សំទុក និងធ្វើការវិនិយោគមិនមែនជាគោលការណ៍ចម្បងដែលត្រូវគិតទេ ព្រោះវាអាស្រ័យទៅលើកាលៈទេសៈ និងស្ថានភាពជាក់ស្តែង ប៉ុន្តែអ្វីដែលសំខាន់ដែលយើងគ្រប់គ្នាគួរធ្វើការពិចារណាក្នុងរឿងនេះ គឺជាការកំណត់នូវគោលដៅច្បាស់លាស់។ វាពិតជាមានសារះសំខាន់ណាស់ក្នុងការជួយអ្នកអោយសម្រេចបានគោលដៅ ដែលអ្នកត្រូវដឹងជាមុនថាតើអ្វីដែលអ្នកចង់បាន ហើយចង់បានវានៅពេលណា ព្រោះថាលើលោកនេះគ្មានរឿងចៃដន្យកើតឡើងទេ ប្រសិនបើអ្នកមិនមានភាពវ័យឆ្លាតក្នុងការរៀបចំគោលដៅបង្កើតឱកាសអោយខ្លួនឯង ចាប់យកវា ហើយដាក់ចិត្តធ្វើវាអោយល្អ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!