ហេតុអ្វី​ Starbucks បរាជ័យក្នុងប្រទេសអូស្ត្រាលី ?

1543

ជាទូទៅយើងសង្កេតឃើញថាអោយតែ Starbucks ទៅដល់ប្រទេសណាគឺតែងតែជោគជ័យជានិច្ច តួយ៉ាងនៅប្រទេសកម្ពុជាយើងមានប៉ុន្មានទីតាំងមកហើយ និងកំពុងត្រៀមបើកក្នុងក្រុងសៀមរាបនាពេលឆាប់ៗនេះទៀត។ តើហេតុអ្វីបានជា Starbucks បរាជ័យក្នុងប្រទេសអូស្ត្រាលី? 

នៅឆ្នាំ ២០០៨ Starbucks បានបិទទ្វាហាងរបស់ខ្លួនរហូតដល់ ៧០% ហើយទូទាំងប្រទេសអូស្ត្រាលីមាននៅសល់តែហាងចំនួន ២៣ ប៉ុណ្ណោះ។ បើតាមអ្នកជំនាញក្នុងការវិភាគការប្រើប្រាស់ទំនិញរបស់ប្រជាជនទូទៅ លោក Thomas O’Connor បាននិយាយថា Starbucks ពង្រីកហាងច្រើន ហើយលឿនពេកដែលប្រជាជនអូស្ត្រាលីមិនអាចតាមទាន់ និងទទួលយកបាននូវរសជាតិកាហ្វេរបស់ Starbucks។ ណាមួយប្រទេសអូស្ត្រាលីអោយតម្លៃទៅលើកាហ្វេ និងទទួលទានកាហ្វេតាមលក្ខណៈបុរាណ ដែលបាននាំមកដោយជនជាតិ អ៊ីតាលី និង ក្រិច កាលពីជាងហាសិបឆ្នាំមុន ខណៈពេលដែល Starbucks គឺមានលក្ខណៈស៊ីវីល័យសាកសមនឹងមនុស្សដែលចូលចិត្តភាពទាន់សម័យជាង។ មិនត្រឹមតែប៉ុណ្ណោះជនជាតិអូស្ត្រាលីក៏ថាកាហ្វេ Starbucks មានរសជាតិផ្អែមជាងកាហ្វេដែលខ្លួននិយមចូលចិត្ត ហើយមានតម្លៃថ្លៃជាងកាហ្វេក្នុងស្រុកទៀតផង។ 

ឧស្សាហកម្មកាហ្វេនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងជារៀងរាល់ឆ្នាំ ហើយគេរំពឹងថាក្នុងឆ្នាំ ២០១៨ នេះវានឹងកើនរហូតដល់ ៦០ពាន់លានដុល្លាអាមេរិច។ ផ្ទុយទៅវិញក្នុង៧ឆ្នាំដំបូងដែល Starbucks បានបើកក្នុងប្រទេសអូស្ត្រាលី ពួកគេបានខាតបង់លុយប្រហែល ១០៥លានដុល្លាអាមេរិច៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។