ការផ្លាស់ប្តូរខ្លួនពីនារីបំរើការងា​រលើយន្តហោះក្លាយជាម្ចាស់ក្សត្រីនៃ Instagram របស់សិង្ហបុរី

952

ពេលខ្លះការក្លាយខ្លួនជា “Rich kid” នៅលើប្រព័ន្ធInstagram មិនប្រាកដថាអ្នកត្រូវតែមានអាយុវ័យក្មេងនោះទេ ប៉ុន្តែអ្នកគ្រាន់តែមើលទៅមានភាពវ័យក្មេងទៅបានហើយ។ ជាក់ស្តែង Jamie Chua ដែលជាម្នាក់ក្នុងចំណោម rich kid ដទៃទៀតរបស់សឹង្ហបុរីក៏នៅតែអាចធ្វើបាន ទោះបីជានាងស្ថិតក្នុងវ័យ44 ឆ្នាំក៏ដោយ។

ក្នុងការដែលមានឈ្មោះថាជាម្ចាស់ក្សត្រីនៃ Instagramនៅក្នុងប្រទេសសិង្ហបុរី រាល់រូបថតរបស់នាងត្រូវបានថតដោយការយកចិត្តទុកដាក់ ដោយម្នាក់ក្នុងចំណោមអ្នកបំរើការងារពេញម៉ោងរបស់នាងពីរនាក់ដែលតែងតែរួមដំណើរជាមួយនាងរហូតដល់នាងពេញចិត្តនឹងរូបភាពដ៏ល្អឥតខ្ចោះនោះ  ព្រោះ Chua មិនមានភាពជឿជាក់លើការថតរូបត្រង់ ឬចំៗនោះទេ។

Chua​ ក្លាយខ្លួនជាអ្នកមានទ្រព្យសម្បត្តិ និងមានភាពល្បីល្បាញគឺផ្តើមចេញពីការក្លាយ ខ្លួនជាអតីតប្រពន្ធរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីលោក Nurdian Cuaca ដែលនាងបានជួបនៅក្នុងជើងហោះហើរថ្នាក់ពាណិជ្ជកម្ម (Business class) កាលពីនាងមានអាយុ20ឆ្នាំ ក្នុងនាមជាអ្នកបំរើការងារលើយន្តហោះរបស់អាកាសចរណ៏សិង្ហបុរី។បន្ទាប់មកមិនយូរប៉ុន្មានពួកគេក៏បានរៀបការ។ Chua​ និង Cuaca បានរស់នៅជាមួយគ្នាអស់រយៈពេល15ឆ្នាំដោយមានកូនពីរនាក់ ទើបពួកគេសម្រេចចិត្តលែងលះក្រោមហេតុផលមិនចុះសម្រុង។

យោងតាម Yahoo Singapore បានអោយដឹងថាក្នុងអំឡុងពេលលែងលះគ្នា Chua បានធ្វើការទាមទារប្រាក់ចំនួន 332,000ដុល្លារ ក្នុងមួយខែដែលជាប្រាក់សំណងក្រោយពេលលែងលះដើម្បីចិញ្ចឹមមើលថែរខ្លួនឯងនឹងកូនពីរនាក់របស់នាង។ នៅទីបំផុតការលែងលះរបស់ពួកគេត្រូវបានបញ្ចប់ដោយតុលាការក្នុងឆ្នាំ ២០១១ ក្រោយពេលដែល Chua បានទទួលទ្រព្យសម្បត្តិប្តីរបស់នាងដោយជោគជ័យ រួមជាមួយនឹងប្រាក់មួយចំនួនដែលមានចំនួនមិនច្បាស់លាស់ក្រោយពេលដែលពួកគេបានចែកផ្លូវគ្នា។

ចាប់តាំងពីពេលនោះមក Chua បានផ្តោតលើជីវិតគ្រួសាររបស់នាងព្រមទាំងចំណាយប្រាក់រាប់លានដុល្លារដែលនាងបានឈ្នះពី Cuaca ទៅលើការថែរក្សាភាពយុវវ័យ​​របស់នាង និងទិញទំនិញដ៏មានតម្លៃប្រណិតៗបំផុតនៅក្នុងសកលលោក។ យោងតាមការបោះពុម្ពផ្សាយ Lollipop របស់សិង្ហបុរី បានឱ្យដឹងថា Chua ចំណាយប្រាក់ជាង 10,000ដុល្លារ ក្នុងមួយខែៗដើម្បីថែរក្សាសម្រស់របស់នាងរួមទាំងរក្សាស្បែក និងរាងកាយរបស់នាងអោយល្អឥតខ្ចោះ។ នាងនិយាយថាខ្ញុំចូលចិត្តញ៉ាំប៉ុន្តែខ្ញុំត្រូវរក្សារាងកាយរបស់ខ្ញុំ ដូច្នេះហើយខ្ញុំទៅ Cambridge Therapeutics ចំនួនពីរដងក្នុងមួយសប្តាហ៍សម្រាប់ការព្យាបាលរាងកាយរាងកាយដែលធ្វើអោយត្រជាក់ និងបំបាត់ជាតិខ្លាញ់ក្នុងមួយវគ្គមានតម្លៃប្រហែល 1,100 ដុល្លារ។ ខ្ញុំក៏ទៅព្យាបាលនៅ Cambridge ជារៀងរាល់សប្តាហ៍សម្រាប់វិធីព្យាបាល Genosys Hair Growth Therapy (250 ដុល្លារសម្រាប់រយៈពេល 30 នាទី) ដែលជាការព្យាបាលស្បែកក្បាលអោយមានសភាពស្អាត រៀងរាល់ពីរសប្ដាហ៍ខ្ញុំតែងតែទៅធ្វើការថែរក្សាផ្ទៃមុខនៅ Dream Plastic Surgery អ្វីដែលខ្ញុំចូលចិត្តជាងគេគឺ KKUM Facial Treatment (588 ដុល្លារសម្រាប់រយៈពេល 60 នាទី), ដែលជាការប្រើបច្ចេកវិទ្យារបស់កូរ៉េហើយធ្វើអោយស្បែកមុខសស្អាត ភ្លឺថ្លា និងរលោង។

Chua មានកូនពីរនាក់គឺកូនប្រុសឈ្មោះ Cleveland អាយុ 21 ឆ្នាំនិងកូនស្រីឈ្មោះ Calista អាយុ 17 ឆ្នាំ។ គ្រួសារតូចរបស់នាងក៏មានឪពុកម្តាយរបស់នាងដែលត្រូវបានគេរាយការណ៍ថារស់នៅជាមួយនាង និងមិត្តប្រុសរបស់នាងដែលតែងតែលេចឡើងនៅក្នុងរូបថតជាមួយនាង។ Chua ត្រូវបានគេរាយការណ៍ថាមានម៉ូតកាបូប Hermes Birkin នៅលើពិភពលោកជាច្រើនខ្ទង់ចំនួនប្រមាណ 200 ប្រភេទដែលភាគច្រើនត្រូវបានរក្សាទុកនៅក្នុងទូរកញ្ចក់។ កាបូប Birkin របស់នាងមានតម្លៃចាប់ពី 12,000 ដុល្លាររហូតដល់ 223,000 ដុល្លារហើយជាទូទៅភាគច្រើនត្រូវបានទិញក្នុងតម្លៃអំឡុងពេលពេញនិយម។

អ្នកស្រី Chua មិនជឿថាការស្រលាញ់កូនៗ លុះត្រាណាយើងធ្វើតាមទំនើងចិត្តរបស់ពួកាលៈេទសៈ អ្នកស្រីបន្តថាប្រសិនបើខ្ញុំស្រលាញ់កូនៗរបស់ខ្ញុំដោយផ្តល់អោយពួកគេនូវកាដូដ៏អស្ចារ្យតាមប្រាក់នៅដៃរបស់ខ្ញុំ ពួកគេនឹងធំឡើងដោយមិនបានរៀនអ្វីនោះទេ។ ខ្ញុំមិនចង់ចិញ្ចឹមពួកគេតាមវិធីនេះទេ ហើយក៏មិនចង់មើលឃើញពួកគេធំឡើងក្លាយជាបុគ្គលដែលពឹងពាក់ខ្លាំងពេកទៅលើឪពុកម្តាយរបស់ពួកគេទេ ព្រោះវាមិនល្អនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយនាងនៅតែបានទិញកាបូបម៉ាក Chanel ដែលមានតម្លៃ 5000 ដុល្លារសម្រាប់កូនស្រីរបស់នាង និងស្បែកជើងដែលរចនាម៉ូដសម្រាប់កូនប្រុសរបស់នាងក្នុងតម្លៃ 1000 ដុល្លារនិងរថយន្ត Range Rover ក្នុងតម្លៃ 200,000 ដុល្លារផងដែរ។

Chua ដែលបានពិពណ៌នាខ្លួនឯងថាជាសហគ្រិនម្នាក់បានចាប់ផ្តើមបង្កើតផលិតផលថែរក្សាសម្រស់ផ្ទាល់ខ្លួនរបស់នាងដែលហៅថា Luminous1 ដោយ Jamie Chua នៅក្នុងឆ្នាំ 2015 ដែលនាងបានអះអាងថាប្រើវាជារៀងរាល់ថ្ងៃ។ Chua ក៏មានភាពស្វាហាប់លើការហាត់ប្រាណនិងការអនុវត្តយោហ្គាជារៀងរាល់ថ្ងៃដើម្បីរក្សាទម្រង់នៃរូបរាងនិងវ័យរបស់នាង។ ជីវិតរបស់ Chua បង្ហាញយ៉ាងជាក់ច្បាស់ថាពិតជាមានប្រាក់គ្រប់គ្រាន់ ហើយអ្នកណាក៏អាចធ្វើជា rich kid របស់ Instagram ជារៀងរហូតបានផងដែរ។

ប្រភពអត្ថបទ៖ nextshark

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!