ក្រុមហ៊ុន Apple កើនតម្លៃជិតដល់ 1 កោដិលានដុល្លារ

391

Apple កំពុងតែមានតម្លៃកើនឡើងបន្តិចម្តងៗក្បែរមួយកោដិលានដុល្លារអាមេរិច នេះបើតាមរបាយការណ៍ដែលចេញដោយ Apple ផ្ទាល់។ កាលពីម្សិលមិញ ទីផ្សារភាគហ៊ុនរបស់ Apple បានកើនឡើង 2.5% និងមានតម្លៃសរុបស្មើរនិង 935 ពាន់លានដុល្លារ។ គិតមកដល់ពេលនេះ Apple គឺជាក្រុមហ៊ុនមួយដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ហើយឥឡូវនេះវាកំពុងតែរីកចម្រើនជិតដល់តម្លៃជាប្រវត្តិសាស្រ្ត 1 ពាន់ពាន់លានដុល្លារ។ ជាទូទៅ តម្លៃភាគហ៊ុនរបស់ Apple កើននៅពេលជិតដល់ថ្ងៃប្រកាសចេញផលិតផលថ្មីដូចជា iPhone និងផលិតផលផ្សេងទៀត។

កាលពីឆ្នាំមុន ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានបន្តកើនឡើងបើទោះបីជាមានការរំពឹងទុកខុសមួយចំនួន ចំពោះទូរស័ព្ទទំនើបចុងក្រោយបំផុតរបស់ខ្លួនគឺទូរស័ព្ទ iPhone X ក៏ដោយ។ ភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើងជាង 20 ភាគរយកាលពីឆ្នាំមុន ហើយក្នុងត្រីមាសទី 2 ក្រុមហ៊ុននេះបានប្រកាសថាខ្លួននឹងផ្តល់ភាគលាភចំនួន 100 ពាន់លានដុល្លារបន្ថែមទៀតដល់វិនិយោគិនក្នុងកម្មវិធីមូលធនថ្មី (Capital return program)។ ក្រុមហ៊ុន Apple មិនបានផ្តល់ជូននូវផលិតផលដែលបានផ្លាស់ប្តូរទាំងស្រុងក្នុងទីផ្សារដូចដែលវាធ្លាប់បានធ្វើ នៅពេលដែលវាបានចាប់ផ្តើមចេញនូវទូរស័ព្ទ iPhone5 នោះទេ ប៉ុន្តែយុទ្ធសាស្រ្តនៃការរីកចម្រើន នៅតែផ្តល់នូវសន្ទុះមួយធ្វើឲ្យ Apple អាចឈានដល់តម្លៃ 1 ពាន់ពាន់លានដុល្លារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។