រឿងរ៉ាវនៃការចាប់ផ្តើមរបស់អ្នកជំនួញជោគជ័យទាំងនេះ អាចជំរុញអ្នកឲ្យខិតខំបន្ថែមទៀត

333

មានអ្នកជំនួញជោគជ័យជាច្រើនបានចាប់ផ្តើមដោយសារហេតុផលសាមញ្ញៗប៉ុណ្ណោះ ប៉ុន្តែគំនិតទាំងនោះភាគច្រើនជាការបង្កើតអ្វីមួយថ្មី។ ខាងក្រោមនេះគឺជារឿងរ៉ាវនៃការចាប់ផ្តើមរបស់អ្នកជំនួញជោគជ័យ ហើយដើមចមនៃការចាប់ផ្តើមនោះ អាចនិងជួយជម្រុញឲ្យអ្នកខិតខំជាមួយអាជីវកម្មរបស់អ្នកឲ្យកាន់តែជោគជ័យបន្ថែមទៀត៖

 

១ Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon

Jeff Bezos ត្រូវបានគេស្គាល់ថាជាបុរសដែលផ្លាស់ប្តូរទម្លាប់លក់រាយឲ្យក្លាយជាទីផ្សារលក់អនឡាញយ៉ាងធំ។ 

បន្ទាប់ពីឃើញមានការកើនឡើងនៃចំនួនអ្នកប្រើអ៉ីនធើណិតនៅឆ្នាំ១៩៩៤ Jeff មានគំនិតចង់បង្កើតហាងលក់សៀវភៅតាមអនឡាញ ហើយថ្ងៃនេះហាងលក់សៀវភៅនោះមានឈ្មោះថា Amazon  

២ Brian Acton ស្ថាបនិកកម្មវិធី WhatsApp

WhatsApp គឺជាកម្មវិធីមួយដែលផ្លាស់ប្តូររបៀបទំនាក់ទំនងរបស់មនុស្ស ហើយ Brian Acton គឺជាបុរសដែលបង្កើតវា ក្រោយមកគាត់ក៏បានលក់វាទៅអោយ Facebook ក្នុងតម្លៃ ១៩ ពាន់លានដុល្លារអាមេរិក។

គួររំលឹកដែរថា Brian Acton ធ្លាប់ត្រូវបានក្រុមហ៊ុនបណ្តាញសង្គមយក្សរបស់អាមេរិកចំនួនពីរ បដិសេធមិនអោយជ្រើសយកជាបុគ្គលិក ហើយក្រុមហ៊ុនទាំងនោះគឺ Facebook និង Twitter បន្ទាប់មក គាត់និងមិត្តម្នាក់ទៀតបានសម្រេចចិត្តបង្កើតកម្មវិធីដោយខ្លួនឯង ហើយពេលនេះវាត្រូវបានគេស្គាល់ថា WhatsApp  

  Larry Page និង Sergey Brin ស្ថាបនិក ក្រុមហ៊ុន Google

បុរសពីរនាក់នេះបានទទួលកិច្ចការសាលា សរសេរកិច្ចការស្រាវជ្រាវមួយលើប្រធានបទ គេហទំព័រស្រាវជ្រាវ (Search Engine) ក្រោយមកពួកគេក៏មានគំនិតអភិវឌ្ឍន៍គម្រោងនេះដោយខ្លួនពួកគេ ហើយថ្ងៃនេះគេហទំព័រនោះគឺ Google គូសបញ្ជាក់ដែរថា បុរសទាំងពីរនេះគឺជាអ្នកបង្កើតគេហទំព័រស្រាវជ្រាវធំជាងគេ និងជាគេហទំព័រធំជាងលើលោក ហើយថ្ងៃនេះ ពួកគេត្រូវបានគេស្គាល់ថា ជាសហគ្រិនល្បីបំផុតថ្នាក់ពិភពលោកផងដែរ។

៤ Travis Kalanick ស្ថាបនិកក្រុមហ៊ុន Uber

ភាពជោគជ័យមួយដែលកើតឡើង ដោយសារតែបញ្ហាតូចតាចប៉ុណ្ណោះ ដែល Travis Kalanick ចង់ដោះស្រាយ  ក្រោយមកគំនិតនេះបានរីកកាន់តែធំរហូតទាល់តែហួសពីអ្វីដែលគាត់បានស្មានទុក។ 

មានគ្រាមួយ គាត់ និងមិត្តម្នាក់ទៀតបានធុញទ្រាន់និងការស្វែងរកតាក់ស៊ីអោយទាន់ពេលដែលត្រូវការ ហើយបន្ទាប់មកពួកគេក៏រកឃើញវិធីមួយ គឺការបង្កើតកម្មវិធីទូរស័ព្ទដែលអាចអោយមនុស្សស្វែងរកតាក់ស៊ីជិះបាន ដោយគ្រាន់តែចុចប៊ូតុងមួយតែប៉ុណ្ណោះ ហើយវាត្រូវបានគេហៅថា Uber   Travis Kalanick ក៏ជាសហគ្រិនជោគជ័យបំផុតម្នាក់ដែលមានប្រភពចេញពី Silicon Valley ផងដែរ។

៥ Niklas Zennstrom ស្ថាបនិកក្រុមហ៊ុន Skype

ទោះបីជាគាត់មិនបានជាប់ឈ្មោះជាសហគ្រិនល្បីបំផុតក្នុងលោក តែគាត់ក៏ជាអ្នកដែលបង្កើតនូវការផ្លាស់ប្តូរមួយមនុស្សជុំវិញពិភពលោកសម្រាប់ភ្ជាប់ទំនាក់ទំនងគ្នា ហើយមកដល់ថ្ងៃនេះ Skype របស់គាត់ក៏មានមនុស្សរាប់លាននាក់កំពុងប្រើប្រាស់ផងដែរ។

ការចាប់ផ្តើមរបស់គាត់ គឺចង់បង្កើតកម្មវិធីទំនាក់ទំនងតាមអនឡាញមួយ ប៉ុន្តែនៅពេលដំបូងគាត់ជួបការលំបាកដោយសារ គំនិតនេះត្រូវបានអ្នកវិនិយោគទាំងអស់មិនទទួលយក។

Max Levchin សហស្ថាបនិក PayPal

តាមពិតទៅមានមនុស្សជាច្រើនដែលនៅពីក្រោយភាពជោគជ័យរបស់ PayPal តែ Max គឺជាមនុស្សម្នាក់ដែលផ្តើមគំនិតប្រើ PayPal សម្រាប់ ebay។ 

ការចាប់ផ្តើមរបស់គាត់ គឺគាត់ចង់បង្កើតវិធីទូរទាត់ប្រាក់តាមអនឡាញដែលមានសុវត្តិភាព សម្រាប់មនុស្សប្រើប្រាស់គ្រប់ទីកន្លែងជុំវិញពិភពលោក។ 

  Alexander Ljung និង Forss ស្ថាបនិករបស់ SoundCloud

ដោយសារតែ Facebook មិនអនុញ្ញាតិអោយអ្នកប្រើអាចចែកចាយបទចម្រៀង បុរសពីរនាក់នេះក៏ចាប់យកឱកាសបង្កើត SoundCloud ហើយមកទល់ពេលនេះវាក្លាយទៅជាគេហទំព័រតន្រ្តីធំជាងគេបំផុតនៅលើភពផែនដីនេះ។

ពួកគេចាប់ផ្តើមដំបូងដោយចែករំលែកគ្នាអំពីចំណូលចិត្តចំពោះតន្រ្តី ហើយពួកគេក៏មានគំនិតចង់បង្កើតកម្មវិធីមួយដែលអាចអោយតន្រ្តីករចែករំលែកស្នាដៃរបស់ពួកគេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។