Huawei ទម្លាក់ Apple ឡើងជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំលេខពីរលើពិភពលោក

531

ក្រុមហ៊ុនផលិតទូរស័ព្ទដៃទំនើបរបស់ប្រទេសចិន Huawi ឥឡូវនេះក្លាយជាក្រុមហ៊ុនផលិត Smartphone ធំជាងគេលេខពីរលើពិភពលោក គិតត្រឹមដើមត្រីមាសទីបីនេះ។ តាមការផ្សាយចុងក្រោយរបស់ក្រុមហ៊ុនស្រាវជ្រាវ IDC បានរាយការណ៍ថា ក្រុមហ៊ុន Hauwei កាន់កាប់ទីផ្សារបាន 15.8% ដោយលក់ទូរស័ព្ទបាន 54.2 លានគ្រឿងក្នុងត្រីមាសទីពីរ។

នេះមិនមែនមានន័យថា Apple កំពុងតែដំណើរការមិនល្អនោះទេ ដោយសារតែឆ្នាំនេះ Hauwei ផលិតទូរស័ព្ទច្រើនជាងធៀបនិងឆ្នាំមុន។ ប៉ុន្តែ Apple ក៏កំពុងតែច្បាមយកចំណែកទីផ្សារបាន 12.1% ផងដែរ ដែលនេះមានការកើនឡើងធៀបនិងឆ្នាំមុន និងលក់ទូរស័ព្ទបានចំនួន 41.3 លានគ្រឿង។

ការលក់ទូរស័ព្ទរបស់ Samsung បានថយចុះ ប៉ុន្តែនៅតែគ្រងដំណែងជាបងធំកាន់កាប់ទីផ្សារបាន 20.9% ដោយលក់ទូរស័ព្ទបាន 71.5 លានគ្រឿង។ នេះបញ្ជាក់ថា អតិថិជនរបស់ Samsung ងាកមកទិញ Huawei ឬក៏ម៉ាកទូរស័ព្ទដទៃទៀតដែលប្រើប្រព័ន្ធ Android។

ក្រុមហ៊ុន Samsung និង Huawei លក់ទូរស័ព្ទច្រើនម៉ូឌែលខ្លាំងណាស់ ហើយតែងតែចេញម៉ូឌែលថ្មីៗស្ទើរតែពេញមួយឆ្នាំទៅហើយ ខណៈ Apple តែងតែចេញទូរស័ព្ទម៉ូឌែលថ្មីរបស់ខ្លួននៅកំឡុងខែកញ្ញា ហើយផលិតផលថ្មីនោះនិងធ្វើឲ្យចំនួនលក់របស់ Apple វ៉ាដាច់ Huawei វិញ ឬអាចវ៉ាទាំង Samsung ផងដែរ។

វាគឺជារឿងមួយគួរឲ្យចាប់អារម្មណ៍ដែលក្រុមហ៊ុន Huawei កំពុងតែដំណើរការទៅរីកចម្រើន ខណៈក្រុមហ៊ុននេះទើបតែមានបញ្ហាជាមួយរដ្ឋាភិបាលអាមេរិច៕

ប្រភព៖ Techcrunch

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។