មហាសេដ្ឋីមានជាងគេលើលោកទី ៤ សរសើរថា Steve Jobs ជាមនុស្សដែលក្លាហានបំផុត

657

Bernard Arnault គឺជាមហាសេដ្ឋីលំដាប់ពិភពលោកទី ៤ ដែលមានទ្រព្យប្រមាណជា ៨០ លានដុល្លារអាមេរិក។ គាត់គឺជានាយកប្រតិបត្តិក្រុមហ៊ុនបារាំងម៉ាកល្បី LVMH (Moët Hennessy Louis Vuitton) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនល្បីៗផ្សេងទៀតរួមមានទាំងហាងលក់សម្លៀកបំពាក់ Louis Vuitton (LV), Christian Dior, ក្រុមហ៊ុនផលិតស្រាសំប៉ាញ Dom Pérignon, ក្រុមហ៊ុននាឡិកាដៃស្វីស Hublot និង TAG Heuer, ក្រុមហ៊ុនផលិតស្រា Belvedere Vodka, ស្រាក្រហមចិន Ao Yun និងហាងថែរក្សាសម្ផស្ប Fenty Beauty របស់តារាចម្រៀងអាមេរិកដ៏ល្បី Rihanna។ ល។

កាលពីពេលដែល Steve Jobs នៅរស់រៀនមានជីវិត លោក Arnault ធ្លាប់បានជួបពិភាក្សាគ្នាជាមួយ Jobs អំពីផលិតផលរបស់ពួកគេ។ ខណៈពេលនោះ Steve Jobs មានគំនិតចង់បើកហាង Apple ដែលត្រូវបានគេរិះគន់យ៉ាងខ្លាំង ហើយគូរប្រជែងរបស់គាត់គ្រប់គ្នាសើចចំអកថាវាជាគំនិតដ៏ឆ្គួតឡប់។ ប៉ុន្តែ Bernard Arnault បែរជាយល់ថា “Jobs គឺជាមនុស្សដែលក្លាហានបំផុតក្នុងវិស័យជំនួយដែលលោកធ្លាប់ជួប” ហើយចុងក្រោយ Steve Jobs បានធ្វើឱ្យមនុស្សទាំងនោះភ្លឺភ្នែកដោយបង្កើត Apple stores បានជោគជ័យ។

Steve Jobs ត្រូវបានគេចាត់ទុកថា ជាកំពូលមនុស្សច្នៃប្រឌិតក្នុងពិភពបច្ចេកវិទ្យាមួយរូប និងជាបុគ្គលដែលហ៊ានប្រថុយជាមួយហានិភ័យខ្ពស់ និងហ៊ានតស៊ូជំនះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចក្តីស្រមៃក្នុងជីវិត។ មិនត្រឹមតែប៉ុណ្ណោះ Steve ក៏ជាអ្នកនាំយកបទពិសោធន៍ប្រើប្រាស់ប្រភេទទូរស័ព្ទស្មាតហ្វូន TouchScreen ដំបូងគេដល់មនុស្សជាតិ៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕