Maria Yuryevna Sharapova គឺជាអ្នកវាយ tennis អាជីពជនជាតិរុស្ស៊ី កើតនៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ១៩៨៧ តែបានមករស់នៅសហរដ្ឋអាមេរិកចាប់តាំងពី ១៩៩៤ មក។ នាងចាប់ផ្តើមចេះលេងកីឡាវាយកូនបាល់នេះកាលពីនាងមានអាយុ ៤ ឆ្នាំ ជាមួយឪពុករបស់នាង។ Sharapova ធ្លាប់ឈ្នះជើងឯកវាយកូនហ្គោល WTA tour លើកដំបូងនៅឆ្នាំ ២០០១។
Maria Sharapova រហូតមកទល់ពេលនេះមានវ័យ ៣១ ឆ្នាំ និងរកប្រាក់ចំណូលបានជាង ៣៨ លានដុល្លារពីអាជីពរបស់នាង និងធ្លាប់ជាកីឡាការនីដែលទទួលបានថ្លៃឈ្នួលខ្ពស់ជាងគេបំផុតក្នុងលោករយៈពេល ១១ ឆ្នាំជាប់ៗគ្នា។
ក្រៅពីអាជីពជាអ្នកកីឡាវាយ tennis នារីដ៏ស្រស់ស្អាត កម្ពស់ ១.៨៨ សង់ទីម៉ែត្ររូបនេះ នៅមានចំណូលចិត្តមួយទៀតគឺ ចូលចិត្តញុំាស្ករគ្រាប់ និងស្ករសូកូឡា។ ចំណង់ចំណូលចិត្តនេះបានជម្រុញឱ្យ Sharapova បើកហាងលក់ស្ករមួយក្រោមស្លាក់យីហោរ Sugarpova ក្នុងឆ្នាំ ២០១២។
Sharapova បានគិតអំពីជីវិតធ្វើជាអ្នកជំនួញគឺនៅដើមឆ្នាំ ២០០៨ បន្ទាប់ពីនាងបានរងរបួសស្មារធ្ងន់ធ្ងរ។ នាងបានប្រាប់ដល់ CNBC ថា ស្ករគ្រាប់មិនមែនជាអ្វីដែលនាងធ្លាប់គិតចង់រកស៊ីជាមួយនោះទេ ប៉ុន្តែដោយសារតែនាងចូលចិត្តញុំារបស់ផ្អែម ទើបនាងចង់ច្នៃវាឱ្យទៅជារបស់ brand មួយដ៏ធំ។
បច្ចុប្បន្នហាងស្ករគ្រាប់ Sugarpova មានទីតាំង និងបណ្ដាញចែកចាយលក់អនឡាញនៅក្នុងបណ្ដាប្រទេសចំនួន ២២៕
អត្ថបទដោយ៖ Ciel
