Rebecca Wei៖ ប្រសិនបើខ្ញុំប្រាកដចិត្តថានឹងជោគជ័យ ខ្ញុំមិនខ្លាចនឹងបោះជំហានទៅមុខទេ

444

នៅក្នុងអំឡុងទសវត្សឆ្នាំ ៩០ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានបានកំពុងជួបនឹងវិបត្តិ។ ដូចគ្នាដែរ នៅក្នុងប្រទេសចិន ដូច្នេះប្រជាជនត្រូវប្រឈមមុខនឹងបញ្ហាអត់ការងារធ្វើ។ ទោះបីជាយ៉ាងណាក៏ដោយ Rebecca ដែលពេលនោះមានអាយុ ២៧ ឆ្នាំបានបោះជំហានដ៏ក្លាហានមួយគឺលាលែងពីការងារខណៈពេលដែលអ្នកដទៃកំពុងត្រដាបត្រដួសក្នុងការស្វែងរកការងារធ្វើ។ បើនិយាយពីមុខតំណែងការងាររបស់គាត់វិញក៏មិនតូចតាចដែរ។ មុនពេលលាឈប់ពីការងារ គាត់មានតំណែងជានាយកប្រតិបត្តិមួយរូបក្នុងចំណោមក្រុមហ៊ុនដែលល្បីឈ្មោះមួយ។ ទម្រាំទទួលបានតំណែងមួយនេះក៏មិនមែនជារឿងងាយស្រួលដែរសម្រាប់គាត់ ពីព្រោះកាលពីមុន ថ្នាក់របស់គាត់ជាថ្នាក់ចុងក្រោយគេហើយដែលត្រូវបានគេទទួលអោយធ្វើការ។ ប៉ុន្តែក្រោយពីបានធ្វើការអស់រយៈពេលពីរបីឆ្នាំ គាត់យល់ថាវាមិនមែនជាអ្វីដែលគាត់ត្រូវការនោះទេ ហើយគាត់ត្រូវតែចាកចេញពីទីនោះដើម្បីស្វែងរកអ្វីដែលថ្មី។ លុះក្រោយពេលដែលគាត់សម្រេចចិត្តផ្លាស់ប្តូរការងារហើយមានមតិរិះគន់ជាច្រើនមកកាន់គាត់ សូម្បីតែគ្រួសារបស់គាត់ក៏មិនគាំទ្រដែរ ពីព្រោះគ្រប់គ្នាសុទ្ធតែដឹងថាសេដ្ឋកិច្ចពេលនោះកំពុងមានបញ្ហា។ Rebecca បញ្ជាក់ថា នៅពេលនោះគាត់មានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែន ពីព្រោះមនុស្សជុំវិញខ្លួនគ្មាននរណាម្នាក់គាំទ្រគាត់ឡើយ។ ម្យ៉ាងវិញទៀត ប្រទេសចិននៅពេលនោះរឹតតែរឹតបន្តឹង ដូច្នេះហើយការគ្រប់គ្រងលើសហគ្រាសឯកជនមានការតឹងរ៉ឹងខ្លាំងមែនទែន។

ទោះបីជាយ៉ាងនេះក្តី Rebecca លើកឡើងថា​ ប្រសិនបើខ្ញុំប្រាកដចិត្តថាខ្ញុំនឹងជោគជ័យ ខ្ញុំមិនខ្លាចនឹងបោះជំហានទៅមុខទេ។ គាត់សម្រេចចិត្តចាកចេញពីកន្លែងដែលផ្តល់ផាសុខភាពអោយគាត់ដោយសារតែគាត់ចង់យកឈ្នះជាមួយខ្លួនឯង។ គាត់បានបន្ថែមទៀតថា ក្នុងនាមជាមនុស្សម្នាក់ៗ យើងមានពេលតែពីរឬបីឆ្នាំទេសម្រាប់ការងារនិមួយៗ ដូច្នេះវាជារឿងដ៏សំខាន់ដែលយើងត្រូវផ្លាស់ប្តូរ។ ពាក្យមួយឃ្លានេះគឺជាទស្សនៈវិជ្ជាសម្រាប់ Rebecca តែម្តង ពីព្រោះគាត់តែងតែអនុវត្តបែបនេះចំពោះជីវិតការងាររបស់គាត់។ ក្រោយពីបានធ្វើការនៅ UBS ហើយ គាត់ក៏សម្រេចចិត្តលាឈប់ទៀត ដើម្បីរៀនបន្តយកសញ្ញាប័ត្រអនុបណ្ឌិត។ កំឡុងពេលដែល Rebecca រៀន គាត់បានចំណាយពេលប្រហែលជា ១០ ឆ្នាំ នៅ Mckinsey & Company ហើយកន្លែងនោះហើយដែលគាត់ក្លាយជាស្ត្រីដំបូងបង្អស់ដែលត្រូវបានតែងតាំងជា Greater China Office ។

នៅអាយុ ៤០ ឆ្នាំ គាត់សួរខ្លួនឯងថា​ តើគាត់នៅមានចំណង់ចំណូលចិត្តចំពោះអ្វីដែលគាត់កំពុងតែធ្វើទៀតដែរឬទេ? ប្រសិនបើគាត់យល់ថា គាត់លែងមានចិត្តស្រលាញ់ទៀតហើយ គាត់ពេញចិត្តនឹងផ្លាស់ប្តូរវា។ ក្រោយមកគាត់ក៏សម្រេចចិត្តចូលប្រឡូកក្នុងវិស័យដេញថ្លៃវិញម្តង។ គាត់បញ្ជាក់ថា ការចាប់ផ្តើមនៅ Charistie គាត់ខ្លួនឯងយល់ថា ខ្លួននៅមិនទាន់មានជំនាញច្បាស់លាស់នៅឡើយទេ ប៉ុន្តែអតិថិជន ក៏ដូចជាមិត្តរួមការងាររបស់គាត់តែងតែកោតសសើរពីសក្តានុពល និងការតាំងចិត្តរបស់គាត់។  បច្ចុប្បន្ននេះ Rebecca Wei គឺជាប្រធានមួយរូបនៅ Charistie’s Asia។ ​

Rebecca Wei តែងតែអោយដំបូន្មានទៅកាន់មនុស្សគ្រប់គ្នាថា កុំភ័យខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី ប៉ុន្តែក៏កុំចេះតែហក់លោតដែរ។ ប្តូរការងារប្រសិនបើអ្នកមានអារម្មណ៍ថាលែងពេញចិត្តជាមួយវា ប៉ុន្តែត្រូវប្តូរដោយឆន្ទៈ ហើយស្វែងរកអ្វីដែលខ្លួនស្រលាញ់អោយពិតប្រាកដ។ ពិចារណាអោយបានច្បាស់លាស់មុននឹងសម្រេចចិត្ត ជៀសវាងហក់លោតចុះឡើង ហើយលទ្ធផលចុងក្រោយទទេ។ អ្នកត្រូវយ៉ាងហោចណាស់ក៏សាកល្បងធ្វើការងារពីរឆ្នាំសាកមើលដែរ៕

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.