មូលហេតុដែល Jack Ma មិនជួលបុគ្គលិកល្អបំផុតមកធ្វើការនៅ Alibaba

1438

យោងតាមសៀវភៅមួយក្បាលដែលមានចំណងជើងថា “ALIBABA: The House That Jack Ma Built,” បានសរសេរថា “វាមិនសំខាន់ចំពោះការរៀនផ្នែកបណ្ឌិតគ្រប់គ្រងពានិជ្ជកម្មនោះទេ។ បណ្ឌិតផ្នែកគ្រប់គ្រងពានិជ្ជកម្មភាគច្រើនគឺអត់ប្រយោជន៍ លើកលែងតែពួកគេបញ្ចប់ការពីសាលា ហើយបំភ្លេចអ្វីដែលពួកគេបានរៀនពីសាលានោះ បន្ទាប់មកពួកគេនិងមានប្រយោជន៍។ ពីព្រោះថា សាលាបង្រៀនចំណេះដឹង ខណៈពេលដែលការរកស៊ីត្រូវការគំនិត។ គំនិតបានមកពីការមានបទពិសោធន៍ តែចំណេះដឹងបានមកពីការប្រឹងប្រែងរៀនសូត្រ។”

ក្នុងនាមជាសហគ្រិនឈានមុខ ត្រូវការបុគ្គលិកដែលអាចបង្កើតបានជាក្រុមការងារដ៏អស្ចារ្យ និងមានវិធីធ្វើកិច្ចការឲ្យដំណើរការរលូននៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែងមួយនេះ។

Jack Ma បាននិយាយនៅក្នុងកម្មវិធី World Economic Forum ថា “ដើម្បីមានក្រុមដ៏ល្អមួយ មិនមានន័យថាទាល់តែជួលមនុស្សដែលពូកែបំផុតមកពីសាលា Havard ឬក៏សាលាល្បីៗផ្សេងទៀត ឬក៏មនុស្សដែលធ្លាប់ធ្វើការឲ្យក្រុមហ៊ុនធំៗនោះទេ។ 

ខ្ញុំចាំបានថា នៅពេលដំបូង(ពេលបង្កើតក្រុមហ៊ុនដំបូង) ដែលយើងបង្កើនទុន 5 លានដុល្លារ យើងបានគិតថា ឥឡូវនេះយើងយើងមានទុនពី 5 ម៉ឺន មក 5 លានដុល្លារ ដូច្នេះយើងអាចជួលមនុស្សអស្ចារ្យមកធ្វើការហើយ។ យើងបានជួលនាយកផ្នែកជិតដប់នាក់មកពីក្រុមហ៊ុនធំៗ។ មនុស្សម្នាក់ដែលធ្លាប់ជាអ្នកជំនាញផ្នែកទីផ្សារឲ្យក្រុមហ៊ុនដ៏ធំមួយ គាត់បានឲ្យខ្ញុំនូវគម្រោងធ្វើទីផ្សារមួយដែលមានតម្លៃ 12 លានដុល្លារ។ ហើយខ្ញុំបាននិយាយថា យើងមានតែ 5 លានដុល្លារប៉ុណ្ណោះ តើអ្នកអាចឲ្យគម្រោងធ្វើទីផ្សារដែលត្រូវចំណាយ 12 លានដុល្លារយ៉ាងម៉េចទៅ? គាត់បានឆ្លើយថា Jack, ខ្ញុំមិនដែលសរសេរគម្រោងដែលមានតម្លៃក្រោម 20 លានដុល្លារទេ។”

“ជួលមនុស្សឲ្យត្រូវ មិនសំខាន់ត្រង់ជួលមនុស្សល្អបំផុតនោះទេ។ មនុស្សដែលល្អបំផុត មានតែមនុស្សដែលត្រូវបានយើងបង្វឹកដោយខ្លួនឯងប៉ុណ្ណោះ។”

ការដឹកនាំក្រុមហ៊ុននៅក្នុងពីភពលោកនេះ មានរបៀបដឹកនាំ និងគ្រប់គ្រងខុសៗគ្នា ចំណែកខ្លឹមសារអត្ថបទខាងលើគ្រាន់តែជារបៀបដែល Jack Ma ដឹកនាំក្រុមហ៊ុន Alibaba ប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។