រាល់ពាណិជ្ជកម្ម ឧស្សាហកម្មទាំងអស់តែងតែមានលក្ខណៈពិសេសរបស់វា។ ចាប់តាំងពីអ្នកបានអានអត្ថបទជាច្រើនពីរបៀបនៃការបង្កើតអាជីវកម្ម និងដំណើរការអាជីវកម្មជាច្រើនកន្លងមកដែលមាននៅលើគេហទំព័រ apamat.com សូម្បីតែអាជីវកម្មតូចមួយក៏គួរតែដឹងពីចំណេះដឹងទាំងនេះដែរ។

ចំណូលពីការវិនិយោគ ឬហៅជាភាសាអង់គ្លេសថា Return on Investment តំណាងឲ្យផលប្រយោជន៍ហិរញ្ញវត្ថុដែលទទួលបានពីការបណ្តាក់ទុន។ និយាយឲ្យសាមញ្ញវាគឺជាការប្រៀបធៀបគ្នារវាងអ្វីដែលអ្នកទទួលបាន និងអ្វីដែលអ្នកដាក់ទុន។ ROI ត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ និងជំនួញ។ ភាគច្រើននៅក្នុងជំនួញវាត្រូវបានគេប្រើសម្រាប់វាស់ស្ទង់ប្រសិទ្ធភាពនៃការធ្វើទីផ្សារ និងការវិនិយោគ។ មនុស្សគ្រប់គ្នាតែងតែចង់បានចំណូលត្រឡប់មកវិញច្រើនជាងការវិនិយោគ ដូច្នេះទើបគេត្រូវយល់ពី ROI។

របៀបគណនា

គោលដៅគឺដើម្បីរកចំណូលពីការវិនិយោគមកវិញឲ្យខ្ពស់។ ឧទាហរណ៍៖ ប្រសិនបើអ្នកចំណាយលុយ 1,000 ដុល្លារផ្សាយពាណិជ្ជកម្មអំពីផលិតផលរបស់អ្នកនៅលើគេហទំព័រ APAMAT ហើយអ្នករកចំណូលពីការលក់ផលិតផលបានវិញ 2,000 ដុល្លារពីកម្មវិធីផ្សាយនោះ។ អ្នកយក $2,000 ចែកនឹង $1,000 អ្នកបាន $2។ ចំណូលពីការវិនិយោគបាន $2 មានន័យថា ការចំណាយ $1 អ្នកអាចរកមកវិញបាន $2។ 

អ្នកគួរតែរកឲ្យឃើញ ROI មុននឹងចំណាយលើការធ្វើទីផ្សារ ដូច្នេះអ្នកអាចប្រាកដថាការចំណាយលុយ និងពេលវេលារបស់អ្នកអាចបង្កើតបានលទ្ធផលល្អបំផុតមកវិញ។ តើការចំណាយលុយទិញសម្ភារៈបន្ថែម វានឹងរកចំណូលមកវិញបានប៉ុន្មាន? តើការឲ្យប្រាក់ខែបុគ្គលិកប៉ុណ្ណេះ អាចរកចំណូលមកវិញប៉ុន្មាន? ការជួលជំនួញការម្នាក់មកធ្វើការជំនួសអ្នក តើការចំណាយប្រាក់ខែឲ្យជំនួយការនោះអាចរកចំណូលឲ្យអ្នកវិញច្រើនជាងមិនជួលឬអត់?

ក្រៅពីប្រៀបធៀបជាមួយលុយ វាក៏អាចប្រៀបធៀបលើការវិនិយោគពេលវេលាផងដែរ។ ប្រសិនបើអ្នករកលុយបាន $3,000 ក្នុងមួយខែ ដោយចំណាយពេលធ្វើការ 60 ម៉ោងក្នុងមួយសប្តាហ៍ (240 ម៉ោងក្នុងមួយខែ) មានន័យថា ROI របស់អ្នកគឺ $12.50។ រាល់ពេលដែលអ្នកធ្វើការ អ្នកអាចរកចំណូលបានតែ $12.50 ប៉ុណ្ណោះក្នុងមួយម៉ោង (ម៉ោងធ្វើការ)៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
លីន បៃ គឺជាប្រធានផ្នែកវិនិយោគលើអាជីវកម្មបង្កើតថ្មីរបស់មូលនិធិវិនិយោគ Royal Elephants Capital និងជាម្ចាស់ភាគហ៊ុននៅក្នុងអាជីវកម្មបង្កើតថ្មីមួយចំនួនទៀត។ លោកចូលសរសេរអត្ថបទនៅ Apamat.com ដោយមិនគិតកម្រៃ ព្រោះចង់ចូលរួមចំណែកជួយផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។