ការគណនា ROI អាចជួយអ្នកឲ្យដឹងថាការវិនិយោគណាអាចរកចំណូលបានមកវិញ និងអ្វីដែលរកចំណូលមកវិញមិនបាន ដូច្នេះអ្នកអាចសម្រេចចិត្តធ្វើការផ្លាស់ប្តូរចិត្តបាន។ ប្រសិនបើការចំណាយលុយផ្សាយពានិជ្ជកម្មរបស់អ្នក ធៀបនិងការលក់បានតិចដែលធ្វើឲ្យអ្នកខាត អញ្ចឹងអ្នកអាចផ្លាស់ប្តូររបៀបធ្វើទីផ្សារទាន់ពេលវេលា ជៀសវាងការខាតបង់ច្រើនជាងហ្នឹង។ 

ដូចគ្នានេះដែរ នៅពេលដែលអ្នកគណនាការវិនិយោគពេលវេលា។ ប្រសិនបើអ្នកមិនចង់ធ្វើការ 60 ម៉ោងក្នុងមួយសប្តាហ៍ដោយរកចំណូលបាន $12.50 ក្នុងមួយម៉ោងទេ អ្នកអាចប្រើ ROI ដើម្បីដឹងថាការចំណាយពេលធ្វើការធៀបនិងចំណូលបានត្រឡប់មកវិញ វាអាចទទួលយកបានឬអត់ បើអ្នកគិតថាមិនសមាមាត្រគ្នា អ្នកអាចដូរការងារថ្មី។ អ្នកអាចនិងរកបានការងារថ្មីដែលចំណាយពេលធ្វើការតែ 30 ម៉ោងក្នុងមួយសប្តាហ៍ និងបានចំណូល $25/ម៉ោង (60 x 12.5 = 30 x 25)។ តាមពិតទៅ មនុស្សគ្រប់គ្នាមិនចង់ចំណាយពេល និងកម្លាំងធ្វើការច្រើន ហើយបានចំណូលមកវិញតិចទេ ប៉ុន្តែគោលដៅនៃការរក ROI នេះគឺដើម្បីផ្លាស់ប្តូរដើម្បីធ្វើការកាន់តែតិច និងបានចំណូលច្រើន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
លីន បៃ គឺជាប្រធានផ្នែកវិនិយោគលើអាជីវកម្មបង្កើតថ្មីរបស់មូលនិធិវិនិយោគ Royal Elephants Capital និងជាម្ចាស់ភាគហ៊ុននៅក្នុងអាជីវកម្មបង្កើតថ្មីមួយចំនួនទៀត។ លោកចូលសរសេរអត្ថបទនៅ Apamat.com ដោយមិនគិតកម្រៃ ព្រោះចង់ចូលរួមចំណែកជួយផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។