Richard Branson: តើអ្នកអាចផ្លាស់ប្តូរការរស់នៅរបស់មនុស្សបានទេ?

508

លោក Richard Branson គឺជាមហាសេដ្ឋីសញ្ជាតិអង់គ្លេសដ៏ល្បីល្បាញ និងត្រូវបានគេស្គាល់ថាជាសហគ្រិនដ៏ឆ្នើមមួយរូបដែលបានបង្កើតបណ្ដុំក្រុមហ៊ុនយក្សមួយគ្រប់គ្រងក្រុមហ៊ុនផ្សេងៗជាង ៤០០ ទៀត ឈ្មោះថា Virgin Group

តាមរយៈបទសម្ភាសន៍មួយក្នុងកម្មវិធី 30 Days of Genius ដែលបង្កើតឡើងដោយក្រុមហ៊ុនបណ្ដុះបណ្ដាលការអប់រំតាមប្រព័ន្ធអនឡាញ CreativeLive មហាសេដ្ឋីកំពូលសញ្ជាតិអង់គ្លេសរូបនេះបានផ្តល់ដំបូន្មានដល់អ្នកដែលចង់បើកមុខជំនួញថ្មីៗដោយខ្លួនឯងថា “គំនិតធ្វើអាជីវកម្មដ៏ល្អបំផុតតែងតែកើតចេញពីបទពិសោធន៍អាក្រក់ផ្ទាល់ខ្លួនរបស់មនុស្ស។ ប្រសិនបើអ្នកនៅតែបន្តស្រាវជ្រាវ អ្នកនឹងរកឃើញអ្វីមួយដែលធ្វើឱ្យអ្នកទប់អារម្មណ៍មិនបាន ហើយអ្នកនឹងគិតថា អ្នកប្រហែលជាអាចធ្វើរឿងនោះបានល្អជាងអ្នកដទៃ។”

លោក Richard បន្តទៀតថា ការសិក្សាអំពីការរស់នៅរបស់មនុស្សពិតជាមានសារប្រយោជន៍ណាស់ ហើយ “ប្រសិនជាអ្នកអាចធ្វើឱ្យរបៀបរស់នៅរបស់មនុស្សការន់តែប្រសើរឡើង នោះមានន័យថា អ្នកកំពុងមានអាជីវកម្មមួយដែលគ្រប់គ្នាត្រូវការ។”

បច្ចុប្បន្ន Richard Branson មានវ័យ ៦៨ ឆ្នាំ និងមានទ្រព្យសម្បត្តិសរុប ៥.​១ ពាន់លានដុល្លារអាមេរិក ព្រមទាំងគ្រងដំណែងជាមហាសេដ្ឋីលំដាប់ទី ៣៨៨ របស់ពិភពលោកតាមរយៈបញ្ជីឈ្មោះមហាសេដ្ឋីកំពូលពីទស្សនាវដ្ដី forbes

ប្រភព៖ ryrob

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕