តើអ្វីទៅជាចំណុចរួចដើម- Break-Even Point?

4561

ចំណុចរួចដើម ឬភាសាបច្ចេកទេសដែលម្ចាស់អាជីវកម្មចូលចិត្តហៅ Break-Even គឺជាការកើតឡើងនៅពេលចំណូលដែលយើងរកបានស្មើគ្នានឹងការចំណាយ ឬនិយាយឲ្យខ្លីថា “រួចដើម” មិនចំណេញមិនខាត។ វាស្តាប់ទៅដូចជាសាមញ្ញណាស់ បើគ្រាន់តែរកការរួចដើម ប៉ុន្តែមុខងារនៃការគណនារកចំណុចស្មើនេះត្រូវបានគេយកទៅប្រើក្នុងការព្យាករណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថមុ ននឹងម្ចាស់អាជីវកម្មសម្រេចចិត្តបោះទុនផងដែរ។

ចំណុចរួចដើម

សូមចាំថា របាយការណ៍ចំណេញខាត (P&L statement) ប្រាប់អ្នកថាមានអ្វីខ្លះបានកើតឡើងនៅក្នុងកំឡុងពេលប្រតិបត្តិការអាជីវកម្ម ប៉ុន្តែវាមិនអាចប្រាប់អ្នកថាអាជីវកម្មរបស់អ្នកអាចរស់រានមានជីវិតបានរយៈពេលប៉ុន្មានទេ វាត្រូវការឲ្យអ្នកប្រើការវិភាគលំហូរសាច់ប្រាក់ (Cash Flow)។ រូបមន្តខាងក្រោមនេះ សំដៅលើការវិភាគចំណុចរួចដើម ហើយចំណុចកណ្តាលនៃការរួចដើមគឺជាការប្រៀបធៀបគ្នារវាងចំណូល និងចំណាយ (Fixed)។

រូបមន្ត: ចំណុចរួចដើម = ថ្លៃថេរ (Fixed Costs) ÷ ភាគរយនៃតម្លៃលក់ (Gross Margin Percentage) 

ឧទាហរណ៍៖ ហាងលក់សៀវភៅមួយទិញសៀវភៅមកលក់ក្នុងតម្លៃទិញចូលមួយក្បាល $15 ហើយកំណត់តម្លៃលក់ចេញវិញ $30 ។ ចំណាយប្រចាំខែនៃហាងនោះមាន $10,000។ វាមានន័យថា ចំណុចរួចដើមគឺ $20,000 ឬក៏លក់សៀវភៅឲ្យបាន 667 ក្បាល។ តោះមកមើលថាបានតួលេខនេះមកពីណា៖ $10,000 ÷ (15/30) = $20,000 ។ (15/30=0.5)

សម្រាប់គិតចំនួនទំនិញ៖ $20,000 ÷ $30 = 667 ក្បាល ឬ $10,000 ÷ (30-15) =667 ក្បាល

អ្នកអាចនឹងគិតថារូបមន្តនេះគឺយកចំណូលដកនិងចំណាយ ភាគច្រើនយល់បែបនេះ ប៉ុន្តែការគណនាចំណុចរួចដើមនេះគឺជាការព្យាករណ៍ពីការរកចំណូលទុកមុន។ តាមឧទាហរណ៍ខាងលើ យើងអាចបកស្រាយបានថា ហាងលក់សៀវភៅនោះត្រូវការលក់សៀវភៅយ៉ាងតិចឲ្យបាន 667 ក្បាល បើមិនចង់ខាត ហើយម្ចាស់ហាងដឹងថាត្រូវកំណត់ចំនួនលក់ឲ្យបានប៉ុន្មាន និងប្រើយុទ្ធសាស្ត្រអ្វីដើម្បីលក់ឲ្យដល់ចំនួននោះ និងរកចំណេញដែលគាត់ចង់បាន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។