ThinkPad P1 មានទម្ងន់ស្រាលតែសមត្ថភាពខ្លាំង

296

កាលពីពេលថ្មីៗនេះ Lenovo បានបញ្ចេញនូវឡេបថបថ្មីរបស់ខ្លួនដែលមានទម្ងន់ស្រាលប្រហាក់ប្រហែលនឹង Macbook Pro ហើយមានសមត្ថភាពខ្លាំង។ ឡេបថបនេះមានឈ្មោះថា ThinkPad P1 ដែលវាជាជំនាន់ទីមួយនៃត្រកូល P ដែលមាន keyboard នៅកណ្ដាលខុសពីជំនាន់មុនៗ និងផ្ដល់ភាពងាយស្រួលដល់អ្នកចូលចិត្តប្រើចល័ត។ វាមានពណ៌ខ្មៅមួយតួខ្លួនសាកសមសម្រាប់អ្នកមិនសូវចូលចិត្តភាពឆើតឆាយ។ រីឯដុំក្រហមនៅកណ្ដាល keyboard គឺផ្ដល់ភាពងាយស្រួលក្នុងការបញ្ជាដោយមិនចាំបាច់ដកដៃចេញខណៈពេលដែលកំពុងវាយអត្ថបទ។ បើនិយាយពី keyboard វិញយើងអាចនិយាយបានថា ThinkPad ទាំងអស់មានគុណភាពkeyboardល្អជាងម៉ាកដទៃទៀតមិនថា Macbook, Dell ឬ MSI ទេ។

ThinkPad P1 មាន៖
– ជម្រើស Core i7 ឬ Xeon និងភ្ជាប់ជាមួយកាតក្រាហ្វិចរហូតដល់ Quadro P2000 4GB
– អេក្រង់ទំហំ 15 អ៊ីញ ហើយអេក្រង់របស់វាមានពីរជម្រើសគឺ Full HD និង 4K
– កម្រាស់ត្រឹមតែ 18.4 មីល្លីម៉ែត្រ និងមានទម្ងន់ត្រឹមតែ 1.7 គីឡូក្រាម
– ទំហំផ្ទុកដល់ 4TB NVMe SSD
– Ram រហូតដល់ 64GB និង 32GB សម្រាប់ប្រភេទ ECC
– រន្ធ USB C ចំនួនពីរ, រន្ធ USB A 3.1 ចំនួនពីរ, រន្ធHDMI 2.0 និង mini-gigabit Ethernet។ បន្ថែមពីនេះវាមានរន្ធដោតកាតមេម៉ូរី SD និង រន្ធដោតកាស
– ថាមពលថ្មរហូតដល់ 13 ម៉ោង និងភ្ជាប់មកជាមួយថ្មទំហំ 80WHr
– ឧបករណ៍ស្កេនម្រាមដៃ និងអាចទ្រាំទ្របានការធ្លាក់ ឬការសាចទឹកចូល keyboard ជាដើម។

និយាយរួមឡេបថបនេះគឺសាកសមបំផុតសម្រាប់អ្នកធ្វើការខាងឌីស្សាញ គូសប្លង់ ឬការងារដែលត្រូវការថាមពលខ្លាំងហើយឧស្សាហ៍ធ្វើដំណើរព្រោះវាមានទម្ងន់ស្រាលមែនទែនងាយស្រួលដាក់តាមខ្លួន តែសមត្ថភាពមិនអន់ជាងឡេបថបម៉ាកដទៃទេ។ សម្រាប់ហ្គេមមួយចំនួនក៏វាអាចទ្រទ្រង់បានដែរសម្រាប់ការអផ្សុកម្ដងម្ដាល។ ពេលនេះខាង Lenovo មិនទាន់បញ្ចេញតម្លៃទេ ប៉ុន្ដែគេអាចប៉ាន់ស្មានបានថាវាមានតម្លៃក្រោម $2000៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។