ទម្លាប់វៃឆ្លាត ៤ប្រភេទ ក្នុងការចាយលុយពីសេដ្ឋីដែលអ្នកគួររៀនតាម

790

មហាសេដ្ឋីមួយចំនួនថ្វីត្បិតតែមានប្រាក់រាប់លានស្ទើរតែចាយមិនចង់អស់ ប៉ុន្តែពួកគេនៅបន្តទម្លាប់ប្រុងប្រយ័ត្នចំពោះការចំណាយលុយរបស់ពួកគេជាងអ្នកមធ្យម។ ត្រង់នេះមិនមែនមានន័យថា សេដ្ឋីជាមនុស្សគំរិះនោះទេ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែចង់ចំណាយប្រាក់របស់ពួកគេឱ្យសមទៅនិងតម្លៃនៃសម្ភារៈដែលពួកគេនឹងទទួលបានប៉ុណ្ណោះ។ បើអ្នកចង់ស្គាល់តម្លៃពិតប្រាកដនៃការចាយវាយ អ្នកគួរតែពិចារណាលើទម្លាប់ចំណាយប្រាក់ទាំង ៥ ពីអ្នកមាន។

ពួកគេប្រើប្រាស់ប័ណ្ណប្តូរទំនិញ

ប័ណ្ណប្តូរទំនិញ ឬក៏ហៅថា coupons ត្រូវបានគេពេញនិយមប្រើប្រាស់យ៉ាងខ្លាំង ជាពិសេសសម្រាប់មនុស្សទូទៅនៅប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក។ ប៉ុន្តែគេសង្កេតឃើញថា បុគ្គលល្បីៗ និងអ្នកដែលរកចំណូលបាន ១០០,០០០ ដុល្លារក្នុងមួយខែ ចូលចិត្តចំណាយដោយប្រើប្រាស់ coupons ជាងអ្នកដែលរកចំណូលបាន ៣៥,០០០ ដុល្លារក្នុងមួយខែទៅទៀត។

ពួកគេមិនចំណាយទៅលើរបស់ថ្លៃៗពេកទេ

អ្នកមានមួយចំនួនអាចនិងចំណាយប្រាក់ជាច្រើនដើម្បីប្រើប្រាស់សម្ភារៈថ្លៃៗ ប៉ុន្តែមួយចំនួនគិតរបស់ថ្លៃៗដូចជា ឡានទំនើបស៊េរីថ្មី គឺគ្រាន់តែជាឧបករណ៍នាំពួកគេពីចំណុចមួយទៅចំណុចមួយប៉ុណ្ណោះ។ ឧទាហរណ៍ដូច លោក Mark Zuckerberg ស្ថាបនិកបណ្ដាញសង្គមហ្វេសប៊ុក និងជាមហាសេដ្ឋីប្រាក់លានមួយរូបផងនោះ ប្រើប្រាស់រថយន្ត Acura TSX ដែលមានតម្លៃត្រឹមតែ ៣០,០០០ ដុល្លារ ហើយកំពូលអ្នកវិនិយោគ និងជាមហាសេដ្ឋីទី ៣ លោក Warren Buffett ប្រើរថយន្ត DTS Cadillac ស៊េរីឆ្នាំ ២០០៦ មានតម្លៃត្រឹម ៧០,០០០ ហើយពីឆ្នាំ ២០១៥ លោកបានលក់រថយន្តនេះក្នុងតម្លៃបានដល់ ១២២,៥០០ ដុល្លារតាមរយៈការដេញថ្លៃ នេះបើយោងតាមការផ្សាយរបស់ CNN

ពួកគេចូលរួមកម្មវិធីមនុស្សធម៌

ទម្លាប់ដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកមានមួយទៀតគឺ ពួកគេចូលចិត្តចូលរួមបរិចាកជាសាច់ប្រាក់យ៉ាងច្រើនដល់កម្មវិធីសប្បុរសធ៌ផ្សេងៗ។ ជាក់ស្តែងដូចម្ចាស់ក្រុមហ៊ុន Microsoft លោក Bill Gates និងភរិយារបស់លោក Melinda Gates បានចូលរួមបរិចាកប្រាក់រាប់លានដល់អង្គការមនុស្សធម៌ Bill & Melinda Gates Foundation។ ចំណែកឯលោក Mark Zuckerberg, Jeff Bezos, Elon Musk និងអ្នកមានជាច្រើនទៀតក៏ចូលចិត្តចូលរួមឧបថម្ភប្រាក់ក្នុងកម្មវិធីមនុស្សដែរ។

ពួកគេឱ្យតម្លៃគុណភាពជាងបរិមាណ

ប្រហែលជាអ្នកធ្លាប់អាន ឬលឺរូចមកហើយថា មនុស្សដូចជា Steve Jobs គឺជាបុគ្គលដែលឱ្យតម្លៃគុណភាពច្រើនេះជាងអ្វីៗផ្សេងទៀត។ លោកបានលើកឡើងថា គ្មានតម្លៃនៃបរិមាណណា មានតម្លៃលើពីគុណភាពបានទេ។ នេះមានន័យថា របស់ដែលមិនសូវមានគុណភាពចំនួនដប់ មិនស្មើរនិងរបស់ដែលមានគុណភាពមួយផង។

សរុបមក អ្នកគួរតែចេះចាយប្រាក់របស់អ្នកឱ្យសមនិងតម្លៃដែលទទួលបានមកវិញ ជាពិសេសត្រូវចេះសន្សំសម្ចៃ និងចំណាយទៅលើសម្ភារៈណាដែលចាំបាច់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕