Starbucks គឺជាហាងកាហ្វេ Brand ដ៏ល្បីបំផុតមួយដែលមានវត្តមានស្ទើរតែគ្រប់ទីកន្លែងនៅលើពិភពលោក និងត្រូវបានអតិថិជនទទួលស្គាល់ថា រស់ជាតិនៅតែគួរចង់ក្រេបដដែលទោះបីជាហាងកាហ្វេនេះមានទីតាំងក្នុងប្រទេសណាក៏ដោយ។ Starbucks ត្រូវបានបង្កើតឡើង និងបើកលក់ដំបូងនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ១៩៧១ ក្នុងទីក្រុង Seattle រដ្ឋធានី Washington ដោយស្ថាបនិកបីនាក់គឺ Zev Siegl, Jerry Baldwin និង Gordon Bowker ខណៈពេលដែលពួកលោកទាំងបីកំពុងសិក្សានៅឯសកលវិទ្យាល័យ University of San Francisco សហរដ្ឋអាមេរិក។
នៅឆ្នាំ ២០០៦ Starbucks រកចំណូលពីការលក់ទាំងអស់បាន ៧.៨ ពាន់លានដុល្លារ មាអតិថិជនជាង ៤០ លាននាក់ និងមានសាខាលក់ប្រមាណជា ២៨,២១៨ កន្លែងជុំវិញពិភពលោកនៅឆ្នាំ ២០១៨។ តើអ្វីដែលធ្វើឱ្យ Starbucks ការគាំទ្រដ៏សម្បើមបែបនេះ? ខាងក្រោមគឺជាវិធីដ៏ទាក់ទាញ ៤ យ៉ាងដែល Starbucks ផ្តល់ជូនរបស់អតិថិជន៖
ផ្តល់ជូននូវអ្វីដែលអតិថិជនស្រលាញ់
ចំណុចមួយដែលឱ្យ Starbucks លេចធ្លោក្នុងការទាក់ចិត្តអតិថិជន គឺផ្តល់របស់ដែលអតិថិជនចង់បាន។ Starbucks បានបង្ហាញថាអតិថិជនរបស់គេចូលចិត្តរបស់ណាដែលមានរសជាតិផ្អែម ដូចជាកាហ្វេដាក់ផ្អែម ហើយ Starbucks យកចិត្តទុកលើតម្រូវការនេះខ្ពស់បំផុត។
មិនប្តូររសជាតិ
រូបមន្តមួយទៀតដែល Starbucks ធ្វើឱ្យអតិថិជនដកចិត្តមិនរួចគឺ កាហ្វេរបស់ Starbucks នៅតែរក្សាបានគុណភាពនៃរសជាតិមិនចេះប្រែប្រួលបើទោះបីជាហាងកាហ្វេនេះលក់នៅទីតាំងខុសគ្នាដូចជានៅអឺរ៉ុប ឫតំបន់អាស៊ីក៏ដោយ។ នេះក៏ជាចំណុចពិសេសដែលទុកចិត្តចង់ទទួលទានកាហ្វេ Starbucks គ្រប់ពេល។
ផ្តោតទៅលើការទាក់ចិត្តអតិថិជន
ថ្វីត្បិតតែ Starbucks មានរសជាតិកាហ្វេដែលធ្វើឱ្យអតិថិជនបំភ្លេចមិនបានហើយក៏ដោយ Starbucks នៅតែបន្តយកចិត្តទុកដាក់ និងបំពេញតម្រូវការរបស់អតិថិជនបន្ថែមទៀតដោយបង្កើត “beverage entertainment” ដែលផ្តល់នូវរសជាតិកាហ្វេរួមផ្សំជាមួយនិងរសជាតិផ្សេងទៀតទៅតាមរដូវកាលពេញនិយមដូចជា Banana Coconut Frappuchino, Pumpkin Spice Latte, Eggnogg Latte, Rasperry Mocha Chip Frappuchino។ ល។ ហើយនេះក៏ជាវិធីមួយដែលធ្វើឱ្យអតិថិជនពិបាកផ្លាស់ប្តូរចិត្តទៅផភ្លក់រសជាតិកាហ្វេផ្សេង។
គិតអ្វីខុសពីគេ
Starbucks មិនមែនលក់តែកាហ្វេនោះទេ តែ Starbucks អតិថិជនក៏អាចទិញ CDs ចាស់ៗ ឬបង្កើត CDs ជាមួយបទចម្រៀងដែលអតិថិជនពេញចិត្តដោយខ្លួនឯង។ ក្រុមហ៊ុន Starbucks ក៏មានស្ទូឌីយូថតសម្លេងមួយផងដែរ Hear Music’s inaugural CD ដែលសហការជាមួយកវីនិពន្ធនិងតារាចម្រៀងជើងចាស់ Paul McCartney។ ដើម្បីឱ្យអតិថិជននៅក្នុងហាងកាន់តែយូរនិងទិញកាហ្វេឱ្យបានច្រើន Starbucks ក៏បន្ថែមបណ្ដាញភ្ជាប់អ៊ីនធឺណេតដោយឥតគិតទៀតផង។
បច្ចុប្បន្ន ការញាំកាហ្វេកំពុងមានការពេញនិយមជាខ្លាំង ហើយទន្ទឹមនិងគ្នាក៏មានហាងកាហ្វេថ្មីៗជាច្រើនកំពុងតែរីកដុះដាលដូចផ្សិតនៅប្រទេសកម្ពុជា។ បើអ្នកមានបំណងចង់បើកហាងកាហ្វេមួយឱ្យទទួលបានការគាំទ្រច្រើនខ្លាំងពីអ្នកផឹក អ្នកត្រូវតែច្នៃឱ្យវាមានលក្ខណៈពិសេសខុសគេ ឬរៀនពីចំណុចល្អៗពីហាងកាហ្វេល្បីៗ៕
