មកស្គាល់មេដឹកនាំស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រផ្សារហ៊ុនរបស់ទីក្រុងញូវយ៉ក

555

Stacey Cunningham ដែលបានចាប់ផ្តើមអាជីពជាអ្នកហាត់ការនៅរដូវក្តៅនៅផ្សារហ៊ុនញូវយ៉កកាលពី 24 ឆ្នាំមុនបានក្លាយទៅជាស្ត្រីដំបូងបំផុតដែលបានដឹកនាំទីផ្សារហិរញ្ញវត្ថុដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនាអាយុកាល 226 ឆ្នាំកន្លងមកនេះ។ Cunningham បានកាន់តំណែងផ្នែកសេវាកម្មហិរញ្ញវត្ថុនេះ គឺកំពុងព្យាយាមបង្ហាញថាវាបានផ្លាស់ប្តូរលើវប្បធម៌នៃការប្រកាន់យែនឌ័ររបស់ Wall Street នាងបានរំលឹកថានៅពេលដែលនាងបានមកដល់ដំបូង បន្ទប់ទឹករបស់ស្ត្រីគឺមាននៅជាន់ទីប្រាំពីរដែលស្ថិតនៅក្នុងស្តង់ទូរស័ព្ទចាស់ ប៉ុន្តែបុរសបែរជាមានបន្ទប់ទឹកធំដូចវាំងនៅជាប់នឹងទ្វាបន្ទប់ធ្វើការជាមួយនឹងសាឡុងសម្រាប់ទម្រេតខ្លួន និងអ្នកសម្អាតពេញម៉ោង។ ប៉ុន្តែខណៈពេលដែល Cunningham បានធ្វើទំនើបកម្មប្រតិបត្តិការជួញដូរនៅ NYSE និងធ្វើឱ្យក្រុមហ៊ុនជាច្រើនចុះបញ្ជីជាសាធារណៈ Wall Street ខ្លួនវាចង់បង្ហាញថាវាកំពុងតែដើរលើមាគ៌ាសមភាពយែនឌ័រ

នៅក្នុងកាយវិការនិមិត្តរូបអាជ្ញាធរទីក្រុងដែលដឹកនាំដោយចៅហ្វាយក្រុង New York លោក Bill de Blasio បានធ្វើរូបចម្លាក់ក្មេងស្រីដែលមិនមានភាពភ័យខ្លាចដែលជារូបចម្លាក់សម្លឹងមើលគោជល់ដែលមានទម្ងន់ 7000lb របស់ជញ្ជាំង Wall Street ក្នុងគោលបំណងរុញច្រានក្មេងស្រីកុំអោយមានភាពភ័យខ្លាច។ ក្នុងបទសម្ភាសន៍ Cunningham បានទទួលស្គាល់ស្ត្រីដែលបានមកមុននាងក្នុងចំណោមពួកគេ Muriel Siebert ដែលជារឿងព្រេងរបស់ Wall Street ជាស្ត្រីទីមួយដែលបានចូលរួមក្នុងការផ្លាស់ប្តូរជាពាណិជ្ជករនៅឆ្នាំ 1967

Cunningham និយាយថា: «ខ្ញុំជាឈ្មួញស្រីធម្មតាម្នាក់ហើយខ្ញុំមិនដែលគិតពីរឿងនេះទេខ្ញុំមិនដែលគិតថាមួយភ្លែតតើវាអាចកើតឡើងឬអត់នោះទេ? ហើយវាកើតឡើងដោយសារតែ Muriel បានត្រួសត្រាយផ្លូវ។ ខ្ញុំគិតថាវាពិតជាមានសារៈសំខាន់ណាស់ក្នុងការទទួលស្គាល់ថានៅពេលណាដែលស្ត្រីជំរុញព្រំដែន និងកំណត់ព្រំប្រទល់ឡើងវិញនាងនឹងប្តូរជាថ្មីសម្រាប់អ្នកដទៃទៀតដែលធ្វើតាមនាង។ ប៉ុន្តែចំពោះការគិតមួយចំនួន ការអបអរសាទចំពោះ Cunningham គឺជាការបញ្ជាក់ពីរបៀបដែលស្ត្រីមួយចំនួនទទួលបានតំណែងជាអ្នកដឹកនាំកំពូលនៅ Wall Street កាលពីពីរខែមុនប្រធានក្រុមហ៊ុន Campbell Soup លោកស្រី Denise Morrison បានលាឈប់ភ្លាមៗដោយធ្វើអោយនៅសល់តែស្រ្តីចំនួន 23 នាក់ប៉ុណ្ណោះដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Fortune​​ 500​ ក្រុមហ៊ុនដោយធ្លាក់ចុះពីចំនួន 32 នៅឆ្នាំ 2016 Morrison បានធ្វើតាមស្ត្រីល្បី ជាច្រើនទៀតដែលរួមមាន Meg Whitman នៅ Hewlett-Packard, Irene Rosenfeld នៃ Mondelez, Sheri McCoy នៃ Avon និង Margo Georgiadis នៅឯ Mattel នៅផ្នែកម្ខាងទៀតរួមមាន Mary Barra នៅក្រុមហ៊ុន General Motors, Marillyn Hewson នៅក្រុមហ៊ុន Lockheed Martin, Ginni Rometty នៅក្រុមហ៊ុន IBM និង Indra Nooyi នៅក្រុមហ៊ុន Pepsi

ប៉ុន្តែបើយោងតាមលោក Kathryn Kolbert ស្ថាបនិកនិងជានាយករងនៃមជ្ឈមណ្ឌល Athena សម្រាប់ការសិក្សាភាពជាអ្នកដឹកនាំនៅមហាវិទ្យាល័យ Barnard ការពិតដែលថាយើងនៅតែរាប់បញ្ចូលការមកដល់និងការចាកចេញរបស់នាយកប្រតិបត្តិស្ត្រីគឺជាសក្ខីភាពដែលត្រូវធ្វើ។ ប្រសិនបើអ្នកក្រឡេកមើលជំហាននៃការផ្លាស់ប្តូរវានឹងត្រូវការរយៈពេល 100 ឆ្នាំទៀតដើម្បីឈានដល់ភាពស្មើគ្នា។ យោងតាមតួលេខដែល Kolbert ចងក្រងកាលពីពីរឆ្នាំមុនស្ត្រីមានអាសនៈចំនួន 16% នៃចំនួនកៅអីក្រុមប្រឹក្សាភិបាលនិង 14% នៃមន្ត្រីប្រតិបត្តិក្នុងបញ្ជីឈ្មោះ Fortune 500 មួយភាគបួននៃសហគ្រាសទាំងនោះគ្មានស្រ្តីនៅក្នុងតំណែងថ្នាក់ដឹកនាំប្រតិបត្តិនោះទេ។ តួលេខនេះត្រូវបានកែលម្អសម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុដែលមានស្ត្រី 29% នៅក្នុងមុខតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះនៅថ្នាក់កំពូល។ Kolbert និយាយថាវត្តមានរបស់ស្ត្រីក្នុងដំណែងជាអ្នកដឹកនាំខ្ពស់មិនត្រឹមតែធ្វើអោយប្រសើរឡើងនូវចំនុចសំខាន់ប៉ុណ្ណោះទេតែថែមទាំងធ្វើអោយក្រុមហ៊ុនមានភាពច្នៃប្រឌិត និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនខ្លួនទៀតផង។

Nathalie Molina Niñoដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Brava Investments និងជាអ្នកនិពន្ធសៀវភៅ Leapfrog: បដិវត្តន៍ថ្មីសម្រាប់សហគ្រិនស្ត្រីបាននិយាយថាអ្នកមិនអាចមានកម្រិតយេនឌ័រស្មើគ្នាបានទេរហូតដល់អ្នកមានចំនួនច្រើន ហើយអ្នកមិនមានចំនួនច្រើនទេរហូតដល់អ្នកទទួលបាន 30% វាមានតែវិធីនេះទេដែលអាចចាប់ផ្តើមមើលឃើញនូវការផ្លាស់ប្តូរនៃវប្បធម៌នេះ។ ការដែលមានតែស្ត្រីម្នាក់នៅលើភាពជោគជ័យនេះវាពិតជាមិនអាចធ្វើអោយមានអ្វីខុសប្លែកនោះទេ តាមទស្សនៈរបស់លោក Kolbert ការលើកកម្ពស់សមភាពយេនឌ័រគឺជាសំណួរមួយជាឆន្ទៈ។

វាមិនពិបាកក្នុងការធ្វើទេ។ យើងដឹងថានៅពេលដែលសមាជិកជាន់ខ្ពស់នៃក្រុមហ៊ុន Fortune ចង់បានការផ្លាស់ប្តូរវានឹងកើតឡើងហើយវានឹងកើតឡើងយ៉ាងឆាប់រហ័ស។ ខ្ញុំជឿជាក់ថាក្រុមហ៊ុនជាច្រើនមិនត្រឹមតែចង់ឃើញអត្ថប្រយោជន៍ប៉ុណ្ណោះទេប៉ុន្តែត្រូវការឆន្ទៈដើម្បីធ្វើការផ្លាស់ប្តូរផងដែរ។ នេះគឺស្របតាមគំនិតរបស់ Elissa Ellis Sangster នាយកប្រតិបត្តិនៃ Forte Foundation ដែលជាក្រុមមួយដែលជួយណែនាំស្ត្រីក្នុងវិស័យអាជីវកម្ម។ Sangster បានប្រាប់ Guardian ថានាងក៏បានរកឃើញផងដែរថាវាជាការតានតឹងដែលយើងនៅតែប្រារព្ធនិងសាទនៅពេលដែលស្ត្រីត្រូវបានគេដាក់ឈ្មោះនៅមុខតំណែងកំពូល។ យើងរំពឹងគិតថាមិនយូរទេសមភាពយេនឌ័រនឹងកើតមានឡើង ហើយយើងនឹងឃើញស្រ្តីគ្រប់រូបនៅក្នុងតំណែងមួយដែលមានសមត្ថភាពគ្រប់គ្រាន់ហើយអាចគ្រប់គ្រងក្រុមហ៊ុនកំពូលៗទាំងនេះ។

អត្ថបទដោយ៖ Guardian

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!