មូលហេតុដែលវិស័យ e-commerce មិនទាន់ផ្ទុះឡើងនៅកម្ពុជា

1048

នៅក្នុងតំបន់អាស៊ាន វិស័យ e-commerce សុទ្ធតែបាននឹងកំពុងផ្ទុះឡើងមកហើយក្នុងប្រទេសភាគច្រើន សូម្បីតែនៅប្រទេសជិតខាងយើង ថៃ និងវៀតណាមក៏កំពុងរីកលូតលាស់ឡើងផងដែរ ខណៈ Alibaba ទើបតែវិនិយោគក្នុងក្រុមហ៊ុន e-commerce ក្នុងស្រុកនៃប្រទេសទាំងពីរនេះទៀតផង។ បើនិយាយពាក្យ e-commerce អាចមានបងប្អូនយើងខ្លះ គាត់មិនដឹងថាវាគឺជាអ្វី។ e-commerce គឺជាការលក់ទំនិញលើគេហទំព័រ ដោយប្រើប្រាស់ការទូរទាត់លុយ និងដឹកជញ្ជូនតាមបែបទំនើប។ 

 

ងាកមកមើលវិស័យ e-commerce នៅកម្ពុជារបស់យើងវិញ ឃើញថាមានក្រុមហ៊ុនក្នុងស្រុកជាច្រើនបានដំណើរការបានមួយភ្លេតក៏បិទទៅវិញ ខណៈបច្ចុប្បន្ននេះ khmer24.com គឺជាគេហទំព័រទិញលក់ទំនិញនៅក្នុងស្រុកមួយដែលទទួលបានការគាំទ្រច្រើនជាងគេ ប៉ុន្តែវាផ្តោតលើតែ customer to customer (C2C) តែប៉ុណ្ណោះ។

តើហេតុអ្វីបានជាវិស័យ e-commerce មិនទាន់ផ្ទុះឡើងនៅកម្ពុជា?

មូលហេតុមានបី ទីមួយគឺបញ្ហាទូរទាត់ថ្លៃទំនិញ ទីពីរគឺការដឹកជញ្ជូន និងទីបីគឺការយល់ដឹងរបស់ប្រជាជនអំពីបច្ចេកវិទ្យា។

បញ្ហាទូរទាត់ថ្លៃទំនិញ៖ ការទូទាត់ប្រាក់តាមទូរស័ព្ទដៃនៅកម្ពុជា មិនទាន់មានសន្ទុះខ្លាំងនៅឡើយ ខណៈមានក្រុមហ៊ុនទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃជាច្រើនកំពុងអភិវឌ្ឍកម្មវិធីរបស់ពួកគេឲ្យកាន់តែងាយស្រួលប្រើប្រាស់។ យើងឃើញមាន Pipay, Wing, TrueMoney, PayGo… និងក្រុមហ៊ុនច្រើនទៀតដែលកំពុងផ្តល់សេវាកម្មទូទាត់សាច់ប្រាក់តាមអ៉ីនធើណែតនៅកម្ពុជា ប៉ុន្តែចំនួននៃអ្នកប្រើប្រាស់នៅមានចំនួនតិចនៅឡើយ ទើបជាមូលហេតុដែលសន្ទុះនៃការលូតលាស់នៃវិស័យ e-commerce នៅជាប់គាំង។ 

បញ្ហាដឹកជញ្ជូន៖ វាគឺជាញ្ហាមួយដែលទាំងអ្នកលក់ និងអ្នកទិញស្មុកស្មាញ។ ក្រុមហ៊ុនលក់ទំនិញនៅលើគេហទំព័រនៅកម្ពុជា មិនទាន់មានប្រព័ន្ធដឹកជញ្ជូនមួយដែលលឿន អាចទុកចិត្តបាន ហើយងាយស្រួល។

ចំណេះដឹងរបស់ប្រជាជនអំពីបច្ចេកវិទ្យា៖ ទាំងការបញ្ជាទិញ និងបង់ប្រាក់សុទ្ធតែត្រូវគ្រប់គ្រងដោយបច្ចេកវិទ្យា ប៉ុន្តែបើយើងមើលទៅកាន់ប្រជាជនរបស់យើងវិញ ឃើញថាគាត់ភាគច្រើនមិនចេះប្រើកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទដៃ និងបញ្ជាទិញទំនិញនៅលើគេហទំព័រនោះទេ។ វាអាចត្រូវការពេលបន្ថែមទៀត ខណៈយុវវ័យនៅកម្ពុជាមានទំនោរផ្លាស់ប្តូរលឿនទៅលើការពេញនិយមអ្វីមួយ។ 

ទោះបីជាយ៉ាងណាក៏ដោយ យើងមើលឃើញថាក្នុងកំឡុងពេល ៣ ទៅ ៥ឆ្នាំខាងមុខ វិស័យ e-commerce នៅកម្ពុជានិងផ្ទុះឡើង ហើយសូម្បីតែ APAMAT TEAM ដែលកំពុងគ្រប់គ្រងគេហទំព័រ apamat.com និងជា startup team មួយនៅក្រោម MMG CAMBODIA ក៏កំពុងតែអភិវឌ្ឍគម្រោង e-commerce មួយដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។