ក្រុមហ៊ុន Facebook តាមប្រមាញ់ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន HP

379

ក្រុមហ៊ុនដែលមានឈ្មោះល្បីបំផុតមួយនៅក្នុងលោក Facebook ទើបតែជួលអតីតប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Pepsi និង Visa ដើម្បីជួយធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនកាន់តែមានឥទ្ធិពលបន្ថែមទៀត។ លោក Antonio Lucio នៅថ្ងៃនេះបានប្រកាសថាគាត់នឹងចាកចេញពីតំណែងប្រធានផ្នែកទីផ្សាររបស់ HP បន្ទាប់ពីធ្វើការឲ្យក្រុមហ៊ុននេះអស់រយៈពេលបីឆ្នាំ ហើយទៅធ្វើជាប្រធានផ្នែកទីផ្សារឲ្យ Facebook វិញដែលនឹងចូលធ្វើការនៅថ្ងៃទី ៤ ខែកញ្ញា។ លោក Lucio នឹងទៅជំនួសតំណែងលោក Gary Briggs ដែលធ្វើការឲ្យ Facebook អស់រយៈពេល ៥ ឆ្នាំមកនោះ។

លោក Lucio នឹងរាយការណ៍ទៅប្រធានផ្នែកផលិតផល (CPO) លោក Chris Cox ហើយនិងធ្វើជាសមាជិកក្រុមដឹកនាំជាមួយនឹងអ្នកស្រីប្រធានផ្នែកប្រតិបត្តិការ Sheryl Sandberg។ Facebook បានប្រកាសថាលោក Lucio នឹងធ្វើការជាមួយកម្មវិធីទាំងអស់របស់ Facebook Inc. រួមមាន Instagram និង WhatsApp ផងដែរ ដែលកម្មវិធីទាំងពីរនេះកំពុងតែខ្វះប្រធានផ្នែកទីផ្សារ (CMO)។ មុនពេលធ្វើការឲ្យ HP លោក Lucio ធ្លាប់ធ្វើការឲ្យក្រុមហ៊ុន Visa ក្នុងតំណែងជាប្រធានផ្នែកទីផ្សារ និងប្រធានការិយាល័យទំនាក់ទំនងអស់រយៈពេល ៧ ឆ្នាំ ហើយក៏ធ្លាប់ធ្វើការឲ្យក្រុមហ៊ុន PepsiCo ក្នុងតំណែងជាមេដឹកនាំផ្នែកស្រាវជ្រាវផលិតផលថ្មី និងធ្វើទីផ្សារលើភេស្ជៈអស់រយៈពេល ៨ ឆ្នាំផងដែរ៕


All right reserved. APAMAT©2018

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។