ក្រុមហ៊ុនយក្សរបស់ជប៉ុន Toyota បានឲ្យដឹងថាខ្លួននឹងវិនិយោគប្រាក់ 500 លានដុល្លារទៅក្នុងក្រុមហ៊ុនផ្តល់សេវាកម្មហៅតាក់ស៉ី Uber។ ការបោះលុយចូលក្នុងក្រុមហ៊ុន Uber របស់ក្រុមហ៊ុន Toyota នេះគឺដើម្បីធ្វើឲ្យទីផ្សារហៅតាក់ស៉ីដោយប្រើរថយន្តបើកបរស្វ័យប្រវត្តិកាន់តែរីកធំឡើង។
ទោះបីជាក្រុមហ៊ុន Toyota ទើបតែវិនិយោគប្រាក់ចំនួន 1 ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Grab ក៏ដោយ គេជឿថា Toyota កំពុងតែចង់អភិវឌ្ឍន៍រថយន្តស្វ័យបើកបរ និងវិនិយោគក្នុងការស្រាវជ្រាវ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Alibaba ជាដើម៕
ផ្ទាំងឃោសនាពាណិជ្ជកម្ម
