ជាការពិតណាស់ មនុស្សជាច្រើនមានភាពភ័យខ្លាចក្នុងការនិយាយ​ រឺពន្យល់នូវចំនុចអ្វីម្យ៉ាង​ទៅនរណា​​ម្នាក់។ ហើយចំនុចនៃការភ័យខ្លាចក្នុងការនិយាយនេះ បានបង្អន់ទៅលើកតម្លៃនៃការបង្ហាញរបស់យើង ដូច្នេះយើងគួរតែនិយាយអោយអោយច្បាស់ និងងាយស្រួលនិយាយផងដែរ។ ខាងក្រោមនេះគឺជាតិចនិចនិយាយជាសាធារណៈដែលខ្ញុំចង់ចែករំលែកដល់អ្នកទាំងអស់គ្នា៖

 

១. យល់អោយច្បាស់នូវគំនិតអ្វីដែលយើងចង់បង្ហាញទៅគេ

មុននឹងយើងនិយាយ​ យើងត្រូវប្រាកដថាពិតជាមានជំនឿចិត្ត និងទំនុកចិត្តក្នុងការនិយាយ។ មួយវិញទៀត យើងគួរជៀសវាងនូវពាក្យមួយចំនួនដែលវាអាចប៉ះពាល់ទៅអ្វីដែលយើងចង់បង្ហាញ ដូចជា៖ ខ្ញុំក៏គិតដូចនេះ….. ប៉ុន្តែ….. ពីព្រោះពាក្យទាំងនេះបានធ្វើអោយគេបាត់បង់នូវជំនឿលើពាក្យសំដី និងឃ្លាដែលយើងបាននិយាយ។ មួយវិញទៀតកុំឈប់នៅពេលដែលយើងមិនដឹងគួរនិយាយអ្វីបន្តទៀត ពីព្រោះគ្មាននរណាថាយើងត្រៀមទុកអ្វីនោះទេ ដូច្នេះយើងគួរព្យាយាមទៅមុខរហូត។

២. ភ្នែកមើលទៅមនុស្សដែលយើងកំពុងនិយាយទៅកាន់

ការប្រើប្រាស់ភ្នែកពិតជាសំខាន់ ពីព្រោះយើងអាចអោយអ្នកជុំវិញខ្លួនមានអារម្មណ៍កក់ក្តៅក្នុងស្តាប់យើង និងផ្តោតទៅលើអ្វីដែលយើងចង់បង្ហាញ ហើយវាក៏ជាសុជីវធម៌មួយផងដែរ។ គួរជៀសវាងនៅពេលនិយាយ ដោយបែរជាមើលទៅក្រោយ រឺកន្លែងផ្សេងទៀត។​​ ការមើលទៅគេក៏ជួយដើម្បីអោយយើងដឹងថាអ្វីដែលយើងនិយាយ គេយល់ដែររឺទេ ពីព្រោះពួកគេអាចបញ្ចេញទៅតាមកាយវិការ និងទឹកមុខ។

៣. ការនិយាយភ្ជាប់ជាមួយវត្ថុផ្សេងៗដែលពាក់ពន្ធ័ទៅនិងប្រធានបទ

បន្ថែមពីការយល់អោយច្បាស់នូវប្រធានបទហើយ យើងគប្បីមានវត្ថុតាងផ្សេងៗ រឺ អ្វីដែលអាចបង្ហាញដើម្បីអោយគេងាយស្រួលយល់ និងចងចាំអ្វីដែលយើងបានបង្ហាញ។ ជាពិសេសការបង្ហាញនូវវត្ថុតាងផ្សេងៗនេះ ក៏ជាចំនុចទាក់ទាញមួយផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទម្នាក់នៅលើគេហទំព័រ APAMAT ហើយអត្ថបទរបស់ខ្ញុំភាគច្រើនជាអត្ថបទព័ត៌មានពាណិជ្ជកម្ម។ បច្ចុប្បន្ន ខ្ញុំគឺជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុម startup ម្នាក់នៅ Apamat Team ផងដែរ។