ក្រុមហ៊ុនចិនមួយនឹង​សង់​រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ​តម្លៃ​ជិត​ ៣០​លាន​ដុ​លា្ល​រ នៅ​ខេត្តក្រចេះ

2126
រូបភាព RFA

ក្រុមហ៊ុនចិន Green Leaders Starch Food First Factory Co.,Ltd និងសាងសង់រោងចក្រកែច្នៃកសិផលដំឡូងមីខ្នាតធំតម្លៃ ២៩.៥៣ លានដុល្លារ នៅខេត្តក្រចេះ បន្ទាប់ពី  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនចិននេះសាងសង់ និងចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរនាថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៨ កន្លងទៅនេះ។

 

សូមជម្រាបថា «គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា» នឹងត្រូវអនុវត្តន៍ ក្នុងរយៈពេល ៣ឆ្នាំ ៥ខែ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០១៨ ដល់ឆ្នាំ ២០២១។ តាមរយៈពិធីចុះហត្ថលេខាថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៨ អង្គការ UNDP នឹងដឹកនាំបង្កើតគំរូការធ្វើកសិកម្មតាមកិច្ចសន្យាដែលមានរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយបរិយាកាសអំណោយផលក្នុងតំបន់សម្រាប់ប្រតិបត្តិការគម្រោង ចំណែកក្រុមហ៊ុនចិន Green Leader Holdings Group Limited នឹងធ្វើការសាងសង់រោងចក្រកែច្នៃម្សៅដំឡូងមីជាមួយបច្ចេកវិទ្យាខ្ពស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះដែលមានសមត្ថភាពផលិតម្សៅដំឡូងមីប្រមាណ ១លានតោន ក្នុងមួយឆ្នាំ ដើម្បីជួយប្រជាកសិករដាំដំឡូងមីនៅតាមបណ្តាខេត្តនានាក្នុងការបង្កើនផលិតភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងធានាលំហូរពាណិជ្ជកម្មដំឡូងមីប្រកបដោយនិរន្តភាព។

ដោយឡែក ក្រសួងពាណិជ្ជកម្ម នឹងបង្កើតវេទិកាសន្ទនាសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សាអំពីបញ្ហាប្រឈម និងសម្របសម្រួលការប្រមូលផ្តុំធនធាន ដើម្បីដោះស្រាយបញ្ហានានា (ចំណុចកដប) ដែលរាំងស្ទះដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលដំឡូងមីកម្ពុជា និងការធ្វើពិធិធកម្ម (ពង្រីក) នាំចេញទៅកាន់ទីផ្សារពិភពលោក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។