Coca-Cola នឹងក្លាយជាសត្រូវដ៏ធំរបស់ Starbucks បន្ទាប់ពីទិញយក Costa Coffee ក្នុងតម្លៃ ៥.១ ពាន់លានដុល្លារ

3206

ក្រុមហ៊ុនផលិតភេសជ្ជៈខ្នាតយក្សរបស់ពិភពលោក Coca-Cola ទើបតែប្រកាសថាខ្លួនបានទិញហាង Costa Coffee ដែលជាក្រុមហ៊ុនកាហ្វេធំជាងគេរបស់អឺរ៉ុប ពីក្រុមហ៊ុនរបស់អង់គ្លេស Whitbread ក្នុងតម្លៃ ៥.១ ពាន់លានដុល្លារ។ តម្លៃ ៥.១ ពាន់លានដុល្លារនេះ ស្មើរនឹងចំណូលដែល Costa Coffee រំពឹងថានឹងរកបានក្នុងឆ្នាំ ២០១៨ ចំនួន ១៦ ដង។

 

ការទិញយកហាងកាហ្វេ Costa ពីសំណាក់ Coca-Cola គឺជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ដោយសារតែ Coca-Cola មិនដែលមានអាជីវកម្មកាហ្វេទេតាំងពីដើមមក ហើយមូលហេតុដែល Coca-Cola ទិញយក Costa Coffee ក៏ទំនងជាដោយសារតែមើលឃើញភាពខ្វះចន្លោះនេះផងដែរ។ 

ការទិញយកហាងកាហ្វេ Costa នេះ Coca-Cola នឹងក្លាយជាគូប្រជែងដ៏ធំរបស់ Starbucks នៅសហរដ្ឋអាមេរិច។ ហាងកាហ្វេ Costa នៅអង់គ្លេស មានច្រើនជាង Starbucks ហើយ Costa Coffee គឺជាហាងកាហ្វេធំបំផុតទីពីរនៅក្នុងទីផ្សារប្រទេសចិន។

ការដោះដូររវាង Coca-Cola និង Costa Coffee មិនមែនគម្រាមគំហែងតែ Starbucks ប៉ុណ្ណោះទេ ប៉ុន្តែវានឹងជះឥទ្ធិពលដល់យីហោរហាងកាហ្វេដទៃទៀតផងដែរនៅជុំវិញពិភពលោក ដោយសារតែ Coca-Cola ធំ និងមានកម្លាំងខ្លាំងដែលអាចជួយឲ្យ Costa Coffee លេបត្របាក់យកទីផ្សារកាហ្វេដែលជាគូប្រជែងរបស់ខ្លួន៕

ប្រភព៖ Business Insider

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។