Warren Buffett ប្រាប់ Apple ថាមិនគួរទិញ Tesla ទេ

2475
រូបភាព CNBC

ខណៈពេលដែល CEO និងប្រធានក្រុមហ៊ុន Tesla លោក Elon Musk កំពុងតែមានបញ្ហាចម្រូងចម្រាស់មួយចំនួននៅក្នុងក្រុមហ៊ុន ដោយសារតែមានការបោះឆ្នោតទម្លាក់ Elon Musk ចេញពីតំណែងប្រធានក្រុមហ៊ុន Tesla ស្របពេលដែលអ្នកវិភាគ និងអ្នកវិនិយោគជាច្រើនបានផ្តល់យោបល់ឲ្យ Apple ទិញយកភាគហ៊ុនរបស់ Tesla ប៉ុន្តែលោក Warren Buffett នាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន Berkshire Hathaway ដែលជាម្ចាស់ភាគហ៊ុនធំបំផុតទីពីររបស់ Apple បាននិយាយថា លោកគាំទ្រអ្វីដែល CEO របស់ក្រុមហ៊ុន Apple លោក Tim Cook ធ្វើ ប៉ុន្តែវាជាគំនិតដ៏ល្ងង់ខ្លៅមួយ ក្នុងការហក់ចូលក្នុងអាជីវកម្មយាន្តយន្ត។ 

លោក Warren Buffett បានមានប្រសាសន៍ថា “វាមិនមែនជាអាជីវកម្មដែលងាយស្រួលទេ។ អ្នកអាចចំណេញពីអាជីវកម្មយានយន្តនៅឆ្នាំនេះ ហើយខាតវិញនៅឆ្នាំក្រោយ។ មានក្រុមហ៊ុនធំៗដែលមានធន់ធានច្រើនក្នុងវិស័យនេះ ហើយក្រុមហ៊ុនច្រើនទៀតនិងបង្ហាញខ្លួន។ ពួកគេនឹងចម្លងអ្វីដែលអ្នករកឃើញ។”

Apple បានកំពុងតែវិនិយោគក្នុងអាជីវកម្មរថយន្តដែលស្ថិតក្រោមការដឹកនាំ និងគ្រប់គ្រងដោយខ្លួនឯងរួចមកហើយ ដោយគម្រោងនោះស្ថិតក្នុងការមិនច្បាស់លាស់នៅឡើយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គម្រោងនោះមានឈ្នោះថា “Project Titan” ត្រូវបានដាក់ឲ្យអនុវត្តន៍កាលពីឆ្នាំ ២០១៤ ហើយមានវិស្វកររថយន្តប្រមាណ ១,០០០ នាក់ធ្វើការឲ្យ។ 

ក្រុមហ៊ុនវិនិយោគ Gene Munster បានលើកឡើងថា ប្រសិនបើ Tesla បរាជ័យក្នុងការរកចំណូលទៅតាមការរំពឹងទុកនៅឆ្នាំក្រោយ Apple និងទិញភាគហ៊ុនរបស់ Tesla ប៉ុន្តែ Apple អាចទិញភាគហ៊ុនរបស់ Tesla បានលុះត្រាតែមានសំលេងបោះឆ្នោតឲ្យលក់ពីម្ចាស់ភាគហ៊ុនរបស់ Tesla យ៉ាងហោចណាស់ ៨៣% ដោយមិនគិតពីសំលេងរបស់ Elon Musk៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។