ចំណុចទាំង ១០ បង្ហាញថាមិត្តស្រីដែលអ្នកបានជ្រើសរើស គឺសាកសមជាអនាគតភរិយាបំផុត

3187

ការរើសគូស្រកមិនមែនងាយដូចជារើសទំនិញនៅតាមទីផ្សានោះទេ។ បើទិញឥវ៉ាន់ខុស​ លើកក្រោយយើងអាចទៅទីញថ្មីបាន តែបើរើសប្រពន្ធខុសតើបានអ្នកណាធ្វើជាអនាគតម្តាយដ៏ល្អសម្រាប់កូនអ្នកបាន? មនុស្សប្រុសភាគច្រើនស្រលាញ់នារីលើសម្រស់ ប៉ុន្តែមានតែសម្រស់មិនគ្រប់គ្រាន់ទេ។ នាងត្រូវមានលក្ខណៈទាំងអស់នេះទៀត ទើបនាងសាកសមបំផុតធ្វើជាភរិយាដ៏ល្អសម្រាប់អ្នកបាន។

១. នាងជួយលើកទឹកចិត្តអ្នកដើម្បីសម្រេចគោលដៅ

នៅពេលដែលបញ្ហាកើតឡើងហើយរាំងស្ទះការសម្រេចគោលដៅរបស់អ្នក នាងជាមនុស្សទីមួយដែលជឿជាក់លើអ្នកថាអ្នកអាចធ្វើបាន។ នាងធ្វើអោយអ្នកមានអារម្មណ៍មិនបាក់ទឹកចិត្ត និងមិនចុះចាញ់រាល់បញ្ហាចំពោះមុខ បើទោះមានព្យុះភ្លៀងយ៉ាងណាក៏ដោយ។

២. នាងមិនធ្វើចរិតកូនក្មេង

មនុស្សស្រីមួយចំនួនតាំងចិត្តធ្វើអោយមិត្តប្រុសខ្លួនឯងប្រច័ណ្ឌព្រោះចង់សាកចិត្តថាគេស្រលាញ់ខ្លួនពិតឬអត់? ការធ្វើបែបនេះគឹមានតែធ្វើអោយចំណងស្នេហាកាន់តែផុយស្រួយតែប៉ុណ្ណោះ។ នារីដែលចេះគិតគូ នាងនឹងមិនធ្វើបែបនេះទេ ព្រោះនាងដឹងច្បាស់ពីតម្លៃរបស់ខ្លួនឯងមិនចាំបាច់ទៅសាកចិត្តអ្នកណាទេ។

៣. នាងមិនដែលគិតតែពីបានដោយមិនចេះផ្តល់អោយនោះទេ

ថ្វីត្បិតនាងត្រូវការការយកចិត្តទុកដាក់ ក្តីស្រលាញ់ និងការគោរព តែនាងក៏មិនភ្លេចធ្វើទង្វើទាំងអស់នេះមកកាន់អ្នកវិញដែរ។​ នាងមិនដែលសុំអោយអ្នកបោះបង់ចំណង់ចំណូលចិត្តរបស់ខ្លួនដើម្បីតែផ្គាប់ចិត្តនាងទេ។

៤. នាងមិនត្រូវការអោយនៅជាមួយនាង ២៤ ម៉ោងនោះទេ

នាងយល់ច្បាស់ពីជីវិតឯកជនរៀងៗខ្លួន ព្រោះការដែលមានស្នេហាមិនមែនមានន័យថាត្រូវតែនៅជាមួយគ្នា ២៤ ម៉ោងនោះទេ។ នាងតែងតែផ្តល់ពេលវេលាអោយអ្នកដើម្បីចំណាយពេលនៅជាមួយមិត្តភក្តិ គ្រួសារ ឬមិត្តរួមការងារ។

៥. នាងចេះមើលថែខ្លួនឯង

នាងមានលំនឹងក្នុងជីវិតរួចស្រាប់ទៅហើយ ដូច្នេះហើយទើបនាងមិនដែលយកស្នេហាជាឧបករណ៍សម្រាប់ជាទីពឹងសម្រាប់ខ្លួនឯងនោះទេ។ នាងរឹងមាំស្រាប់ទៅហើយ គ្រាន់តែថាវត្តមានរបស់អ្នកគឺបន្ថែមភាពរីករាយអោយនាងលើសមួយកម្រិតទៀតតែប៉ុណ្ណោះ។

៦. នាងមិនអឹមអៀនច្រើន

នៅពេលមានបញ្ហា នាងចូលចិត្តនិយាយត្រង់ៗ មិនលាក់លៀមច្រើនទេ។ បើមានអ្វីដែលនាងសង្ស័យពីអ្នក នាងតែងមកសួរអ្នកត្រង់ៗ ពីព្រោះខ្លាចបង្កើតការយល់ច្រលំ។

៧. នាងបើកចិត្តទូលាយទទួលយកគំនិតអ្នក

ប្រសិនបើនិយាយពីប្រធាបទណាមួយ បើទោះបីជាអ្នកនិងនាងមានគំនិតពីរផ្សេងគ្នាក៏ដោយ ក៏នាងនៅតែយកចិត្តទុកដាក់ស្តាប់យោបល់អ្នកជានិច្ច។ ម្យ៉ាងវិញទៀត នាងក៏ជួយបញ្ជេញនូវការយល់ឃើញរបស់នាងបន្ថែម។​ នាងមិនមែនជាប្រភេទមនុស្សដែលគិតថាអោយតែខ្លួនឯងគិតបែបណា អ្នកផ្សេងត្រូវតែយល់ឃើញដូចនាងនោះទេ។

៨. នាងមិនប្រើការសន្មតក្នុងការដោះស្រាយជម្លោះទេ

នៅពេលមានការប៉ះទង្គិចគ្នា នាងមិនដែលប្រើពាក្យថា “មនុស្សប្រុសគឺសុទ្ធតែដូចគ្នាហ្នឹង ឬក៏បងមិនដែលយល់អារម្មណ៍មនុស្សស្រីទេ”។ ផ្ទុយទៅវិញ នាងដឹងពីស្ថានភាពដែលកំពុងជួបប្រទះ ហើយនាងក៏ព្យាយាមប្រឈមមុខដើម្បីដោះស្រាយនូវបញ្ហាដោយមិនប្រើការសន្មតជាទូទៅមកដោះស្រាយនោះទេ។

៩. នាងច្បាស់លាស់ពីគោលដៅក្នុងជីវិតនាង

នាងមានផែនការជីវិតពិតប្រាកដមួយ ហើយនាងក៏ចេះរៀបចំផ្លូវដើររបស់នាងពីមួយដំណាក់កាលទៅមួយដំណាក់កាលទៀតផង។ មិនតែប៉ុណ្ណោះ នាងចេះរៀបចំយុទ្ធសាស្រ្តហើយស្រេច នៅពេលឧបសគ្គណាមួយរាំងស្ទះផែនការរបស់នាង តើនាងគួរមានប្រតិកម្មរបៀបណា?

១០. នាងធ្វើអោយអ្នកមានអារម្មណ៍ថា អ្នកជាបុរសសំណាងជាងគេបំផុតក្នុងលោក

នៅពេលដែលអ្នកនៅក្បែរនាង អ្នកចេះតែមានអារម្មណ៍ថាការដែលបាននាងចូលមកជីវិតអ្នក វាប្រៀបដូចជាសុបិន្តមួយដូច្នោះដែរ។ នាងទាំងជាមនុស្សស្រីល្អ ពូកែ និងរឹងមាំ តាមពិតនាងគ្មានអីនឹងខ្លាចរស់នៅម្នាក់ឯងទេ ប៉ុន្តែវាជាសំណាងរបស់អ្នកបំផុតដែលនាងបានជ្រើសរើសយកអ្នក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.