ទម្រាំនឹងជោគជ័យលើរឿងស្នេហាត្រូវឆ្លងកាត់ដំណាក់កាលជូរចត់ទាំង៥នេះសិន

2484

មនុស្សមួយចំនួនយល់ថា ស្នេហាមិនមែនជារឿងពិបាកអ្វីទេ។ អ្នកខ្លះគ្រាន់តែជួបភ្លាមស្រលាញ់ភ្លែត ហើយគិតចង់ចូលរោងការឆាប់ៗតែម្តង។ ប៉ុន្តែអ្នកត្រូវចាំថា ស្នេហាវិវត្តន៍ទៅតាមដំណាក់កាលរបស់វា។ និយាយដូច្នេះ មានអ្នកខ្លះសួរថា ចុះឃើញប្តីប្រពន្ធខ្លះ ស្គាល់គ្នាទើបបានប៉ុន្មានខែហើយក៏រៀបការរស់នៅយ៉ាងមានក្តីសុខ គ្មានទៅឃើញបែកបាក់អីផង? តាមការពិត ភាគតិចណាស់ដែលជោគជ័យបែបនេះ។ មានប្តីប្រពន្ធមិនតិចគូទេដែលរៀបការជាមួយគ្នាហើយបានកូនមួយកូនពីរស្រាប់តែលែងគ្នាទៅវិញ។ ស្នេហាមានធម្មជាតិនៃការវិវត្តន៍របស់វាពីមួយជំហានទៅមួយជំហាន​ ដូច្នេះបើយើងរំលងផ្នែកណាមួយយើងប្រាកដជាមានបញ្ហានៅថ្ងៃក្រោយ។ ខាងក្រោមនេះគឺជាដំណាក់កាលទាំងប្រាំនៃស្នេហា។

 

ដំណាក់កាលទី១៖ ដំណាក់កាលទាក់ទាញ លង់ស្នេហ៍ និងផ្អែមល្ហែម

វាជាពេលវេលាដែលអ្នកស្គាល់គ្នាដំបូង ហើយដំណាក់កាលដែលអ្នកយល់ថា គេជាមនុស្សតែម្នាក់ដែលសាកសមលើសអ្នកណាទាំងអស់សម្រាប់អ្នក។ នៅក្នុងដំណាក់កាលនេះ ពិភពលោករបស់អ្នកចាប់ផ្តើមប្រែជាស៊ីជម្ពូ ពីព្រោះអ្នកឃើញតែចំណុចល្អៗ និងចំណុចដូចគ្នារវាងអ្នកនិងគេតែប៉ុណ្ណោះ។ មនុស្សដែលចូលចិត្តមានដៃគូច្រើនភាគច្រើនមិនអាចឈានដល់ជំហានបន្ទាប់បានទេ គឺនៅតែត្រឹមជំហានទីមួយប៉ុណ្ណោះ។

ដំណាក់កាលទីពី៖ ដំណាក់កាលដឹងការពិត

ឈានចូលដល់ជំហាននេះ រឿងតូចតាចកាលពីដំណាក់កាលទីមួយដែលអ្នកគិតថាមិនអីទេៗ តែបន្តិចម្តងៗវាបែរជាធ្វើអោយអ្នកមានអាចទទួលយកបានទៅវិញ។ ក្រោយមក ជម្លោះក៏ចេះតែកើតមានឡើងខុសប្លែកពីមុន។ អ្នកទាំងពីរចាប់ផ្តើមគិតថា ដៃគូរបស់ខ្លួនប្រែប្រួលហើយ។ តាមពិត គ្មានអ្នកណាផ្លាស់ប្តូរទេ គឺគ្រាន់តែធាតុពិតរបស់ម្នាក់ៗត្រូវបានបញ្ជេញមកតែប៉ុណ្ណោះ។

ដំណាក់កាលទីបី៖ ដំណាក់កាលមិនពេញចិត្ត

ភាគច្រើនមនុស្សគ្រប់គ្នាចាប់ផ្តើមបង្កើតការសម្រេចចិត្តខុសនៅក្នុងដំណាក់កាលនេះ។ អ្នកចាប់ផ្តើមមានអារម្មណ៍ថា មិត្តប្រុសឬមិត្តស្រីរបស់អ្នកមិនសាកសមនឹងអ្នកទេ។ ការចែកផ្លូវគ្នា ភាគច្រើនបំផុតគឺនៅក្នុងដំណាក់កាលនេះ។ យើងចាប់ផ្តើមមានអារម្មណ៍ថាហត់នឿយ ធុញទ្រាន់ និងខកចិត្ត ដូច្នេះហើយក៏សម្រេចចិត្តបែកគ្នាតែម្តង។

ដំណាក់កាលទីបួន៖ ដំណាក់កាលស្ថិតស្ថេរ

ប្រសិនបើអ្នកអាចឆ្លងកាត់ដំណាក់កាលទីបីហើយ អ្នកប្រាកដជាអាចបន្តមកកាន់ដំណាក់កាលទីបួនដោយភាពរីករាយ និងគ្មានកង្វល់ទេ។ ស្នេហារបស់អ្នកចាប់ផ្តើមរឹងមាំ និងមានស្ថេរភាពហើយ។ អ្នកទាំងពីរចាប់ផ្តើមមានអារម្មណ៍ស្និតស្នាលជាមួយគ្នាបំផុត ហើយក៏ជឿជាក់ថានឹងអាចប្រឈមមុខរាល់បញ្ហាទាំងឡាយដែលនឹងកើតមាន។

ដំណាក់កាលទីប្រាំ៖ ដំណាក់កាលប្តេជ្ញាចិត្ត

ក្នុងដំណាក់កាលនេះ អ្នកទាំងពីរបានដឹងនិងទទួលស្គាល់ពីកំហុសនិងចំណុចមិនល្អរបស់គ្នារួចទៅហើយ។ មិនថាមានរឿងអ្វី អ្នកទាំងពីរក៏នៅតែកាន់ដៃគ្នាហើយដោះស្រាយបញ្ហានោះជាមួយគ្នា។ វាជាដំណាក់ចុងក្រោយនៃស្នេហា ហើយជាស្នេហាដែលរឹងមាំមិនងាយបំបែកបានងាយៗនោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.