តម្លៃភាគហ៊ុនរបស់ amazon.com កើនឡើងទ្វេរដងកាលពីឆ្នាំមុន ចាប់តាំងពីក្រុមហ៊ុនបានព្យាយាមរកស៊ីក្នុងឧស្សាហកម្មគ្រឿងទេស និងអាហារ។ ដោយសារតែការរីកចម្រើនរបស់ Amazon បានធ្វើឲ្យម្ចាស់ភាគហ៊ុនដំបូងៗ រស់នៅក្នុងជីវិតល្អប្រសើរជាងមុនឥតឧបមា។
យោងតាមសារព័ត៌មាន CNBC ប្រសិនបើអ្នកវិនិយោគលុយក្នុងក្រុមហ៊ុន Amazon ចំនួន ១,០០០ ដុល្លារក្នុងកំឡុងពេល Amazon ចូលផ្សារហ៊ុនក្នុងឆ្នាំ ១៩៩៧ ការវិនិយោគរបស់អ្នកនិងមានតម្លៃ ១,៣៤១,០០០ ដុល្លារគិតត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ នេះ។
គិតត្រឹមថ្ងៃសុក្រកន្លងទៅនេះ ភាគហ៊ុនរបស់ Amazon មានតម្លៃ ២០១៦ ដុល្លារក្នុងមួយភាគហ៊ុន ប្រៀបធៀបតម្លៃកាលពីឆ្នាំ ១៩៩៧ មានតម្លៃតែ ១៨ ដុល្លារប៉ុណ្ណោះក្នុងមួយភាគហ៊ុន ហើយគិតមកដល់ពេលនេះ វាកើនឡើងគិតជាភាគរយស្មើរនឹង ១៣៤៣៩០% ឯណោះ៕
ផ្ទាំងឃោសនាពាណិជ្ជកម្ម
