ធ្វើតែបួនចំណុចនេះហើយកាត់ចិត្តបានពីសង្សាចាស់ដាច់១០០%

2591

ពាក្យថា “បែកគ្នា” គ្មានអ្នកណាចង់ប្រឈមមុខនោះទេ ព្រោះវាផ្តល់នូវអារម្មណ៍ដ៏សែនឈឺចាប់បំផុត។ ជាពិសេសអ្នកដែលយើងធ្លាប់ស្រលាញ់ខ្លាំង អ្នកដែលយើងធ្លាប់ផ្តល់អ្វីៗគ្រប់យ៉ាង និងអ្នកដែលយើងរំពឹងថានឹងអាចបន្តដំណើរទៅមុខជាមួយគ្នាបាន។ ប៉ុន្តែរឿងគ្រប់យ៉ាងសុទ្ធតែមិនទៀង។ អ្វីដែលយើងធ្លាប់រំពឹងទុកមិនប្រាកដសុទ្ធតែអាចក្លាយជាការពិតទេ។ ការប្រើពាក្យបែកគ្នាមិនពិបាកទេ ប៉ុន្តែរឿងដែលពិបាកនោះគឺកំឡុងពេលដែលបែកគ្នានោះតើត្រូវកាត់ចិត្តបែបណា? ថ្ងៃនេះយើងសូមណែនាំគន្លឺះដើម្បីកាត់ចិត្តពីមនុស្សដែលយើងស្រលាញ់ក្រោយបែកគ្នាហើយ។

 

១. ធ្វើអោយបែកគ្នាអោយដាច់ស្រលះ

ពេលខ្លះយើងពិបាកក្នុងការនិយាយពាក្យថាបែកដោយផ្ទាល់ៗ ដូច្នេះហើយទើបជ្រើសរើសយកការផ្ញើរសារឬមធ្យោបាយមិនផ្ទាល់ដទៃទៀតដើម្បីបែកគ្នា។ ប៉ុន្តែយើងសូមណែនាំថាកុំប្រើមធ្យោបាយនេះអី ព្រោះវាមានតែនាំអោយអ្នកទាំងពីរមិនដាច់ស្រលះនឹងគ្នាទេដែលជាហេតុនាំអោយយើងពិបាកកាត់ចិត្តណាស់។ យកល្អគួរតែនិយាយតទល់គ្នាដោយផ្ទាល់។

២. ត្រូវប្រកាន់គោលជំហច្បាស់លាស់លើខ្លួនឯង

មុនពេលដែលអ្នកយល់ព្រមថាបែកគ្នា អ្នកត្រូវប្រាប់ខ្លួនឯងថាមិនថាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកគ្មានថ្ងៃត្រលប់ក្រោយនោះទេ។ អ្នកមិនត្រូវចិត្តទន់នោះទេ ព្រោះថ្ងៃណាមួយសង្សាចាស់អ្នកអាចនឹងចង់ត្រលប់មកវិញ។ អ្នកត្រូវត្រៀមចិត្តត្រៀមអារម្មណ៍អោយហើយថា មិនថាសង្សាចាស់មកលន់តួយ៉ាងណាក៏អ្នកគ្មានថ្ងៃផ្តល់ឱកាសអោយគេម្តងទៀតដែរ។

៣. បង្កើតបទបញ្ជាផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង

យើងត្រូវមានច្បាប់ណាមួយដើម្បីកំណត់់ពីទង្វើរបស់ខ្លួនឯងបន្ទាប់ពីបែកគ្នា ព្រោះចៀសវាងការធ្វើទៅតាមតែអារម្មណ៍ខ្លួនឯង។ ឧទាហរណ៍៖ ច្បាប់មិនអោយមានទំនាក់ទំនងឬសន្ទនាជាមួយគេជិតស្និតដូចកាលពីមុន។

៤. ធ្វើអោយប្រាកដចិត្តថាអ្នកនឹងមិនចំណាយពេលជាមួយគេញឹកញាប់ដូចមុន

ការរាប់អានគ្នាក្រោយពីបែកគ្នាហើយមិនមែនជារឿងខុសអីទេ គ្រាន់តែថាកំឡុងពេលខ្លីដែលទើបតែបែកគ្នាហើយអ្នកមិនគួរណាត់ជួបគ្នាញឹកញាប់នោះទេ។ ការចំណាយពេលនៅជាមួយគ្នាច្រើននឹងធ្វើអោយអ្នកកាន់តែពិបាកកាត់ចិត្តលើសមុនទៅទៀត។​ ដូច្នេះជៀសបានជៀសទៅ កុំឧស្សាហ៍ជួបគ្នាពេក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.