រូបភាព៖ Reuters
ភាគហ៊ុនរបស់ក្រុមហ៊ុនលក់រាយ JD.com Inc របស់ប្រទេសចិន បានធ្លាក់ចុះជិត 3 ភាគរយនៅក្នុងការជួញដូរនៅផ្សារហ៊ុន កាលពីថ្ងៃអង្គារបន្ទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ត្រូវបានចាប់ខ្លួននៅក្នុងសហរដ្ឋអាមេរិកពីបទសង្ស័យថាបានប្រព្រឹត្តបទល្មើសផ្លូវភេទ ហើយក្រោយមកត្រូវបានប៉ូលីសដោះលែងវិញ។
លោក Richard Liu ដែលបានបង្កើតក្រុមហ៊ុននេះឡើងក្នុងឆ្នាំ 1998 ត្រូវបានចាប់ខ្លួនដោយប៉ូលីសនៅក្នុងទីក្រុង Minneapolis សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ និងត្រូវបានដោះលែងនៅថ្ងៃបន្ទាប់មុនពេលវិលត្រឡប់មកកាន់ប្រទេសចិនវិញ ខណៈពេលដែលផ្សារហ៊ុនអាមេរិកត្រូវបានបិទកាលពីថ្ងៃចន្ទ ក្នុងថ្ងៃទិវាការងារ។
ប៉ូលីសក្រុង Minneapolis បាននិយាយកាលពីថ្ងៃអាទិត្យថា “ការស៊ើបអង្កេតកំពុងចាប់ផ្តើម” ។ មេធាវីដែលមានមូលដ្ឋាននៅរដ្ឋ Minnesota របស់លោក Liu បាននិយាយកាលពីថ្ងៃចន្ទថា មហាសេដ្ឋីចិនបានបដិសេធការធ្វើខុសហើយថាលោកមិនបានរំពឹងថាកូនក្តីរបស់លោកនឹងត្រូវបានចោទប្រកាន់នោះទេ៕
ប្រភព៖ Reuters
ផ្ទាំងឃោសនាពាណិជ្ជកម្ម