ក្រុមហ៊ុន Amazon កំពុងបង្កើនល្បឿនដាក់បង្ហាញ “ហាងទំនិញនាពេលអនាគត” របស់ខ្លួន

2444

នៅថ្ងៃនេះ Amazon បានបើកហាងលក់ទំនិញដែលដំណើរការដោយម៉ាស៉ីនទី 2 របស់ខ្លួនដែលមានឈ្មោះថា Amazon Go។ ទីតាំង Amazon Go ជាច្រើនទៀតត្រូវបានគេរំពឹងថានឹងបើកនៅតាមបណ្តាទីក្រុងផ្សេងៗក្នុងពេលឆាប់ៗនេះ បើទោះបីជាក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីផែនការណាមួយក៏ដោយ។

 

ក្នុងករណីដែលអ្នកប្រើមិនសូវចេះប្រើម៉ាស៉ីន  Amazon Go វានឹងកាត់ផ្តាច់ប្រព័ន្ធដំណើរការ ហើយគិតប្រាក់លើទំនិញដែលអ្នករើសតាមកម្មវិធី Amazon Go App។ ក្រុមហ៊ុននេះពឹងផ្អែកលើកាមេរ៉ាដែលត្រូវបានដាក់នៅគ្រប់ហាងទាំងអស់ និងឧបករណ៍ចាប់សញ្ញាទម្ងន់នៅលើធ្នើរដើម្បីតាមដាននូវអ្វីដែលអ្នកទិញកំពុងជ្រើសរើស ហើយដើម្បីប្រាកដថាពួកគេត្រូវបានគិតប្រាក់យ៉ាងត្រឹមត្រូវ។

ហាងថ្មីបំផុតនេះនឹងមានអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច និងអាហារសម្រន់ដែលមានអាហារចម្រុះដូចជានំបុ័ង ទឹកដោះគោ និងសូកូឡាផលិតក្នុងស្រុក និងសូម្បីតែអាហារឆុតរបស់ក្រុមហ៊ុន Amazon ដែលជាផលិតផលដែល Amazon បានដាក់បង្ហាញ នៅឆ្នាំ 2017  ដែលជាការរួមគ្នាជាមួយក្រុមហ៊ុន Blue Apron និងក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនអាហារផ្សេងទៀត៕

ប្រភព៖ TechCrunch

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។