ការបង្កើតយុទ្ធសាស្ត្រ ទីផ្សារ សម្រាប់អាជីវកម្មរបស់អ្នក

5034

ការមានគម្រោងទីផ្សារ គឺមានប្រយោជន៍ខ្លាំងណាស់។ ម្ចាស់អាជីវកម្មជាច្រើនតែងតែពឹងផ្អែកលើការយល់ឃើញផ្ទាល់ខ្លួន រួចហើយយកការយល់ឃើញមិនមានមូលដ្ឋាននោះទៅធ្វើការសម្រេចចិត្តលើផ្នែកំណាមួយនៃអាជីវកម្ម ដូចជាការសម្រេចចិត្តជ្រើប្រើយុទ្ធសាស្ត្រទីផ្សារជាដើម ដែលមូលហេតុនេះក៏ជាដើមចមដែលធ្វើឲ្យការធ្វើទីផ្សារទទួលបានលទ្ធផលទាបផងដែរ។ យុទ្ធសាស្ត្រទីផ្សារដែលត្រឹមត្រូវ អាចជួយអ្នកឲ្យកំណត់គោលដៅអាជីវកម្មបានច្បាស់ និងអាចដឹងថាត្រូវធ្វើបែបណាដើម្បីសម្រេចគោលដៅនោះ។

 

ខាងក្រោមនេះគឺជារបៀបរៀបយុទ្ធសាស្ត្រ៖

១. ពណ៌នាអំពីសំណើរការលក់របស់អ្នក (USP)។ បើអ្នកមិនទាន់ចេះសរសេរ អ្នកគួរអានអត្ថបទនេះ របៀបសរសេរសំណើរលក់របស់អង្គភាព (USP)

២. កំណត់ទីផ្សារគោលដៅរបស់អ្នក។ តើក្រុមមនុស្សណាខ្លះដែលត្រូវការ និងចង់ទិញផលិតផល ឬសេវាកម្មរបស់អ្នក។

៣. រាយអត្ថប្រយោជន៍នៃផលិតផល ឬសេវាកម្មរបស់អ្នក។ តើវាអាចផ្តល់ប្រយោជន៍អ្វីខ្លះដល់អតិថិជន? ចម្លើយរបស់អ្នកហ្នឹងហើយ គឺជាសារដែលត្រូវផ្សាយទៅកាន់ទីផ្សារ។

៤. ពណ៌នាថាអ្នកនឹងប្រើវិធីអ្វីដើម្បីផ្សារសារពាណិជ្ជកម្មរបស់អ្នកទៅកាន់អតិថិជនគោលដៅ និងចំពួកគេ។ វាអាចផ្សាយលើទូរទស្ស លើវិទ្យុ លើគេហទំព័រអប្បមាទ លើបណ្តាញសង្គម និងលើវិធីណាដែលអ្នកគិតថាអតិថិជនគោលដៅរបស់អ្នកស្ថិតនៅ។

យោបល់ដែលអ្នកគួររៀនសូត្រតាម

១. សំណើរលក់របស់អ្នកនឹងក្លាយជាកូនអុកសំខាន់ វាអាចផ្តល់ឲ្យអ្នកនូវគោលបំណងនៃផលិតផល ឬសេវាកម្មរបស់អ្នក។ ដូច្នេះកុំព្យាយាមអភិវឌ្ឍការធ្វើទីផ្សារអី បើអ្នកមិនមានសំណើរលក់ទេនោះ។ អ្នកនឹងត្រូវការសំណើរលក់ ដើម្បីបញ្ចុះបញ្ចូលអតិថិជនគោលដៅឲ្យក្លាយជាអតិថិជនដែលស្មោះស្ម័ក្រនឹងអ្នក។

២. វាគឺសំខាន់ណាស់ក្នុងការត្រៀមលុយធ្វើទីផ្សារ អ្នកមិនអាចមានគម្រោងទីផ្សារដ៏អស្ចារ្យ តែគ្មានលុយអនុវត្តន៍គម្រោងនោះទេ។ ការធ្វើទីផ្សារគឺជាការវិនិយោគ គឺវិនិយោគដើម្បីរកចំណូលមកវិញ ប៉ុន្តែបើអ្នកធ្វើខុស វានឹងក្លាយជាការចំណាយខាត។ អ្នកត្រូវធ្វើឲ្យប្រាកដថា លុយដែលអ្នកត្រៀមយកទៅធ្វើទីផ្សារគឺអាចឈានដល់គោលដៅចុងក្រោយនៃគម្រោង។ មានន័យថា វាមិនអាចអស់ពាក់កណ្តាលទីបានទេ។

៣. តាមដានគម្រោងទីផ្សាររបស់អ្នកយ៉ាងហោចណាស់បីខែម្តង។ តើពេលជាក់ស្តែង វាត្រូវតាមការគ្រោងទុកដែលទេ? តើអ្នកត្រូវការកែប្រែចំណុចអ្វីទេ?

ប្រើសំណួរទាំងនេះដើម្បីជួយអ្នកឲ្យបង្កើនល្បឿនទៅរកភាពជោគជ័យ៖

  • តើអ្នកមានភាពជោគជ័យ និងមានឱកាសច្រើនដូចពេលដែលដាក់លក់ផលិតផល ឬសេវាកម្មដំបូងទេ? ឬជោគជ័យបានតែមួយឆាវ ដោយសារតែប្រើយុទ្ធសាស្ត្រដំបូងត្រូវ?
  • តើទីផ្សាររបស់អ្នកមានការផ្លាស់ប្តូរឬអត់? តើវារីកកាន់តែធំ រួមតូច ឬនៅដដែល ហើយតើវាជះឥទ្ធិពលអ្វីខ្លះដល់ការលក់របស់អ្នក?
  • តើផលិតផល ឬសេវាកម្មរបស់អ្នករកចំណូលបានតាមការចង់បានរបស់អ្នកឬអត់? តើការចំណាយលើការធ្វើទីផ្សារ វាអាចនាំប្រាក់ចំណូលបានសម្រាប់ចំណេញឬអត់?
  • តើអ្នកពេញចិត្តនឹងលទ្ធផលពីការលក់ហ្នឹងទេ? តើអ្នកត្រូវការផ្លាស់ប្តូរយុទ្ធសាស្ត្រទេ? បើអ្នកមានយុទ្ធសាស្ត្រថ្មី តើវានឹងដាក់ឲ្យអនុវត្តន៍នៅពេលណា? ត្រីមាសក្រោយ ឬឆ្នាំក្រោយ?

ចុចអាន៖

១. អ្វីទៅជាទីផ្សារគោលដៅ? តើគេកំណត់ទីផ្សារគោលដៅដោយរបៀបណា?

២. របៀបសរសេរការវិភាគទីផ្សារ ដាក់នៅក្នុងគម្រោងអាជីវកម្ម

៣. របៀបរៀបចំយុទ្ធសាស្រ្តទីផ្សារ សម្រាប់អាជីវកម្មខ្នាតតូច

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...