ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិធំៗពីរកំពុងចាប់អារម្មណ៍ទីផ្សារកម្ពុជា

1752

ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយណាមួយទៀតភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានបន្ដកើនឡើងផងដែរនោះ ថ្មីៗនេះក្រុមហ៊ុនខាងបដិសណ្ឋារកិច្ចពីរគឺ Hilton និង InVision Hospitality កំពុងតែស្វែងរកឱកាសដើម្បីប្រឡូកចូលក្នុងទីផ្សារកម្ពុជា។ ប៉ុន្ដែដើម្បីឈានទៅដល់ការចាប់ផ្ដើមដំណើរការអាជីវកម្មរបស់បានពួកគេត្រូវសិក្សាពីសេដ្ឋកិច្ចរបស់ម្ពុជា ចំនួនភ្ញៀវទេសចរណ៍…អោយបានល្អិតល្អន់ និងសំខាន់គឺត្រូវរកអោយបាននូវដៃគូរសហការល្អៗជាមុនសិន។ 

 

លោក Christian Pucher ដែលជាប្រធានខាងផ្នែកអភិវឌ្ឍន៍របស់ Hilton បានបង្ហើបអោយដឹងថា ក្រុមហ៊ុនលោកកំពុងតែស្វែងរកដៃគូរអាជីវកម្មក្នុងស្រុកដែលមានបទពិសោធន៍ ហើយគោលដៅសំខាន់ៗក្នុងប្រទេសកម្ពុជាមាន ខេត្តសៀមរាប ក្រុងភ្នំពេញ និង កំពង់សោម ហើយគាត់រំពឹងថាក្នុងរយៈពេល ៥ឆ្នាំយ៉ាងយូរក្រុមហ៊ុន Hilton នឹងមានវត្តមាននៅប្រទេសកម្ពុជា។ ដោយសារតែរដ្ឋាភិបាលខិតខំប្រឹងប្រែងទាកទាញអ្នកវិនិយោគលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា គាត់រំពឹងថានឹងមានការវិនិយោគខាងបដិសណ្ឋារកិច្ចជាច្រើនទៀតក្រៅពីក្រុមហ៊ុនរបស់លោក។ 

ក្រុមហ៊ុន InVision Hospitality ជាក្រុមហ៊ុនឯកទេសក្នុងការផ្ដល់យុទ្ធសាស្ត្រ និងការគ្រប់គ្រងសម្រាប់គម្រោងបដិសណ្ឋារកិច្ចក្នុងតំបន់អាស៊ីអាគ្នេហ៍ ហើយលោក Kevin Beauvais អគ្គនាយករបស់ក្រុមហ៊ុនបាននិយាយថា ក្រោយពេលដែលក្រុមហ៊ុនលោកទទួលបានជោគជ័យក្នុងប្រទេសចំនួនបីរួចមក ឥឡូវនេះជាពេលវេលាដ៏សាកសមសម្រាប់ឈានជើងចូលទីផ្សារថ្មី។ បើតាមការសង្កេត គាត់ថាការរីកចម្រើនខាងវិស័យទេសចរណ៍នៅប្រទេសកម្ពុជាគឺល្អសម្រាប់ការវិនិយោគ។ ទីផ្សារដែលក្រុមហ៊ុនគាត់ទទួលបានជោគជ័យដូចជាថៃ វៀតណាម និង ម៉ាឡេស៊ី គឺត្រូវការពេលវេលាដើម្បីអាចរកផលចំនេញបាន ចំណែកឯទីផ្សារនៅកម្ពុជាក៏នឹងត្រូវការពេលដូចគ្នា។ សម្រាប់ពេលនេះក្រុមហ៊ុនរបស់គាត់មិនទាន់ចង់ប្រឡូកចូលទីផ្សារពិភពលោកទេ គឺនៅគាត់ចាប់អារម្មណឺតែត្រឹមក្នុងតំបន់ប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។