ក្រសួងពាណិជ្ចកម្មស្នើរសុំអោយអាជីវករខ្មែរនាំយកផលិតផលខ្មែរទៅដាក់តាំងបង្ហាញក្នុងពិធីបុណ្យសមុទ្រ

1857

ដើម្បីទាក់ទាញ ប្រជាជនខ្មែរក៏ដូចជាជនបរទេសងាកមកចាប់អារម្មណ៍ប្រើប្រាស់ផលិតផលក្នុងស្រុកអោយកាន់តែច្រើន កាលពីពេលថ្មីៗនេះក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីប្រកាសមួយដើម្បីស្នើរសុំដល់អាជីវករក្នុងស្រុកទាំងឡាយនាំយកផលិតផលរបស់ខ្លួនមកតាំងបង្ហាញនៅក្នុងពិធីបុណ្យសមុទ្រប្រចាំឆ្នាំ ហើយពិពណ៌ពាណិជ្ជកម្មផលិតផលខ្មែរមួយនេះមានឈ្មោះថា “យុទ្ធនាការទិញផលិតផលខ្មែរ” ។ សម្រាប់ឆ្នាំ ២០១៨ នេះវិញបុណ្យសមុទ្រនឹងប្រារព្ធធ្វើឡើងនៅក្នុងខេត្តកោះកុងចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែធ្នូ ដែលនឹងឈានចូលមកដល់ក្នុងពេលប៉ុន្មានខែខាងមុខនេះ។ 

 

គោលបំណងគឺចង់បង្ហាញដល់សាធារណៈជនអោយបានឃើញនិងដឹងពីផលិតផលរបស់ខ្មែរដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ និងមានការវេចខ្ចប់ត្រឹមត្រូវអនុលោមតាមស្ដង់ដារផលិតកម្មរបស់ប្រទេសកម្ពុជា។ ផលប្រយោជន៍នៃការចូលរួមតាំងពិពណ៌ផលិតផលខ្មែរនេះគឺលោកអ្នកអាចនឹងស្វែងរកបានដៃគូរអាជីវកម្មដែលនឹងយកផលិតផលរបស់អស់លោកអ្នកទៅលក់បន្ដ។ ប្រសិនបើអស់លោកអ្នកចាប់អារម្មណ៍ក្នុងការតាំងបង្ហាញផលិតផលរបស់ខ្លួន សូមប្រញាប់រួសរាន់ក្នុងការដាក់ពាក្យព្រោះស្ដង់ពិពណ៌មានកំណត់។ សម្រាប់ពត៌មានលម្អិតលោកអ្នកអាចទាក់ទងទៅកាន់នាយកដ្ឋានកិច្ចការពិពណ៌នៃនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មតាមលេខទូរស័ព្ទ 017 611 102 / 077 339 439 និង 015 553 355។ ដើម្បីអោយកម្មវិធីបុណ្យសមុទ្រនេះមានភាពអធឹកអធម និងចូលរួមលើកតម្កើងផលិតផលខ្មែរសូមសាធារណជនចូលរួមអោយបានច្រើនកុះករ៕ 

ដកស្រង់ចេញពីសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។