ចៀសបានចៀសទៅ កុំបែកគ្នាដោយប្រើវិធីឈាមត្រជាក់បែបនេះអោយសោះ

1813
រូបភាពពី Google

ស្នេហាគ្មានអ្វីមកធានាថានឹងអាចធ្វើបែបណាអោយនៅជាមួយគ្នាអោយបានយូរអង្វែងនោះទេ។ អ្នកដទៃអាចប្រាប់អ្នកពីរូបមន្តដែលជួយអោយរក្សាទំនាក់ទំនងអោយបានស្ថិតស្ថេរ ប៉ុន្តែអ្វីដែលជាក់ស្តែងគឺវាពឹងផ្អែកលើអារម្មណ៍បុគ្គលទាំងពីរនាក់ថាតើពួកគេមានអារម្មណ៍ចង់បន្តទៅមុខទៀតដែរឬទេ? ហើយរឿងនេះគ្មានអ្នកណាដឹងច្បាស់ជាងអ្នកខ្លួនឯងនោះទេ ដូច្នេះការសម្រេចចិត្តគឺស្ថិតនៅលើអ្នកម្នាក់ឯងតែប៉ុណ្ណោះ។ ប្រសិនបើអ្នកយល់ថាអ្នកមិនចង់បន្តរនូវទំនាក់ទំនងមួយនេះទៀតទេផ្អែកទៅលើហេតុផលដែលខ្លួនមាន ដូច្នេះចូរកុំបន្តទៀតអី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ត្រូវបែកគ្នាដោយមានទំនួលខុសត្រូវ ហើយកុំប្រើមធ្យោបាយទាំងប្រាំមួយនេះអោយសោះ ព្រោះស្តាប់ទៅដូចជាព្រៃផ្សៃណាស់។

 

. សុខៗស្រាប់តែបាត់មុខ

ធម្មតាទេមនុស្សកំពុងតែស្រលាញ់គ្នា ប៉ុន្តែសុខៗស្រាប់តែសង្សាខ្លួនផ្តាច់ទំនាក់ទំនងហើយមិននិយាយអ្វីមួយមាត់។ ទាំងអ្នកទាំងគេ តើមានអារម្មណ៍យ៉ាងណា? ការចាកចេញដោយមិនប្រាប់បែបនេះជាមធ្យោបាយកាចសាហាវបំផុត ព្រោះវាធ្វើអោយម្នាក់ទៀតមិនអស់ចិត្តចំពោះការបែកគ្នារបស់អ្នក។ គេប្រាកដជាមានសំណួរយ៉ាងច្រើនដែលគ្មានការបកស្រាយពីអ្នកទាក់ទងនឹងការបែកគ្នានេះ។ ម្យ៉ាងវិញទៀត វានឹងធ្វើអោយបុគ្គលម្នាក់នោះខ្លាចនឹងការចាប់ផ្តើមស្នេហាថ្មី ពីព្រោះគេលែងទុកចិត្តអ្នកណាទៀតហើយ។

២. កុហក

បើអ្នកចង់បែកពីនរណាម្នាក់ កុំប្រើមធ្យោបាយកុហកគេអី។ បើជ្រុលជាបែកគ្នាហើយ មិនថាអ្នកនិយាយយ៉ាងណាក៏គេមើលអ្នកមិនចូលដូចមុនដែរ ប៉ុន្តែយ៉ាងណាក៏ដោយយើងត្រូវនិយាយដោយស្មោះត្រង់ជាមួយគេដែរ។ អោយគេឈឺចាប់ពេលនេះប្រសើរជាងអោយគេឈឺចាប់នៅពេលដឹងការពិតពេលក្រោយ ព្រោះគេនឹងស្អប់អ្នកជាងនេះរាប់រយដង។

៣. បែកគ្នានៅសាធារណៈ

មនុស្សគ្រប់រូបមិនថាស្រីឬប្រុសទេ​គឺសុទ្ធតែស្រលាញ់មុខមាត់ ដូច្នេះនៅពេលដែលបែកគ្នាអ្នកមិនគួរទៅប្រកាសក្តែងៗក្នុងចំណោមមនុស្សច្រើននោះទេ​ ជាពិសេសមិត្តភក្តិ។ ការធ្វើបែបនេះធ្វើអោយម្នាក់ទៀតបាក់មុខខ្លាំងណាស់ ហេតុដូចនេះហើយគួរតែបែកគ្នាស្ងាត់ៗល្អជាង។ បើមានអ្នកណាសួរចាំប្រាប់។

៤. លួចមានអ្នកថ្មីក្នុងពេលតែមួយ

អ្នកមួយចំនួនសុខចិត្តមិននិយាយថាបែកគ្នាត្រង់ៗទេ សុខចិត្តនៅជាមួយអ្នកថ្មីក្នុងពេលដែលមិនទាន់ដាច់ស្រេចជាមួយអ្នកចាស់។ ការធ្វើបែបនេះព្រោះពួកគេយល់ថានៅពេលដែលសង្សាចាស់ដឹងទៅ គេនឹងអស់ចិត្តហើយបែកគ្នាដោយខ្លួនឯង។ ប៉ុន្តែចូរកុំឈាមត្រជាក់ដល់ថ្នាក់នេះអី។ មនុស្សគ្រប់រូបមានបេះដូង ដូច្នេះហើយតើគេនឹងមានអារម្មណ៍បែបណានៅពេលដែលដឹងថាសង្សាខ្លួនឯងជាមនុស្សដែលគេលែងត្រូវការហើយទុកចោលតាំងពីយូរមកហើយ។

៥. បែកគ្នាឆៅៗតែម្តង

មិនមែនការ surprise ទាំងអស់សុទ្ធតែល្អទេណា។ ជាពិសេសកាបែកគ្នាមិនមែនជារឿងរំភើបសម្រាប់នរណាម្នាក់នោះទេ។ វាជាអារម្មណ៍ឈឺចាប់ ហេតុដូចនេះមុនពេលដែលអ្នកហារមាត់ថាបែកគ្នា ចូរមើលកាលទេសផង។ បើគេកំពុងតែពិបាកចិត្តឬមានបញ្ហា ត្រូវអោយគេស្រួលបួលចិត្តសិនទៅ។ ប្រសិនបើអ្នកមើលទៅគេត្រៀមខ្លួនរួចរាល់ហើយ ចាំបែកគ្នាទៅក៏មិនខុសគ្នាប៉ុន្មានដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.