រដ្ឋាភិបាលជប៉ុនជួយសម្រួលដល់កម្មករនិយោជិត ឲ្យអាចធ្វើការរហូតដល់អាយុ 70 ឆ្នាំ

1606

រដ្ឋាភិបាលជប៉ុនបានប្រកាសថាប្រជាជនគ្រប់រូបអាចធ្វើការដល់អាយុ៧០ ប្រសិនពួកគាត់ពេញចិត្ត និងចង់បន្តការងាររបស់ពួកគាត់ទៀត។ ដោយយើងក៏ដឹងដែលថា ប្រជាជនជប៉ុនចូលចិត្តធ្វើការ និងមិនសូវគិតអ្វីផ្សេងទៀតនោះទេ។ 

 

លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូអាបេ (Shinzo Abe) បានប្រាប់សារព័ត៌មាន Nikkei Asian  កាលពីថ្ងៃចន្ទ័ថា លោកចង់ឱ្យប្រជាជនបន្តធ្វើការងារលើសអាយុ 65 ឆ្នាំ។ រដ្ឋាភិបាលនឹងពិភាក្សាអំពីរឿងនេះជាមួយមេដឹកនាំពាណិជ្ជកម្មនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខ។

មុនពេលផ្លាស់ប្តូរច្បាប់ រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការជួលមនុស្សចាស់។ ក្រុមហ៊ុននានាមាននិន្នាការបន្តជួលកម្មករចាស់ៗ ហើយនៅក្រុងតូក្យូមានគោលបំណងលើកទឹកចិត្តដល់ក្រុមហ៊ុននានាឱ្យរក្សាទុកបុគ្គលិកដែលមានសមត្ថភាព ទោះបីពួកគាត់មានវ័យចំណាស់ក៏ដោយ។ វិធានការទាំងនេះនឹងត្រូវបានអមដោយការលើកទឹកចិត្តជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យមនុស្សវ័យចំណាស់អាចធ្វើការបន្តទៀតបាន។ ជាធម្មតាក្រុមហ៊ុនកំណត់អាយុចូលនិវត្តន៍ដោយខ្លួនឯង បុគ្គលិកដែលមានអាយុក្រោម 65ឆ្នាំ។ ពួកគាត់ មានបំណងចង់បន្តធ្វើការ លើសពីការកំណត់នេះ ឬត្រូវបានគេជួលទៅធ្វើការនៅកន្លែងផ្សេងទៀត ប៉ុន្តែពួកគាត់ត្រូវបានគេផ្តល់ប្រាក់ខែទាប។

ទាំងវិស័យសាធារណៈ និងវិស័យឯកជន និងពិនិត្យមើលឡើងវិញនូវការវាយតម្លៃការអនុវត្ត និងប្រព័ន្ធសងសំណងឡើងវិញ ដើម្បីធានាថាមនុស្សវ័យចំណាស់ដែលមានសមត្ថភាព និងមានបំណងប្រាថ្នាចង់ធ្វើការ មិនទទួលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុចំពោះការធ្វើការបន្តទៀតនោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទម្នាក់នៅលើគេហទំព័រ APAMAT ហើយអត្ថបទរបស់ខ្ញុំភាគច្រើនជាអត្ថបទព័ត៌មានពាណិជ្ជកម្ម។ បច្ចុប្បន្ន ខ្ញុំគឺជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុម startup ម្នាក់នៅ Apamat Team ផងដែរ។