លោក Warren Buffett បានបង្រៀនលោក Bill Gates ពីរបៀបគ្រប់គ្រងពេលវេលា

2702

ក្នុងនាមជា CEO ដែលមានអាយុ 88ឆ្នាំ និងជាប្រធានក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett មានទ្រព្យសម្បត្តិ 88ពាន់លានដុល្លារ។ បើនិយាយពីទ្រព្យសម្បត្តិរបស់លោក Warren Buffett គឺអាចទិញរបស់ច្រើនណាស់ ប៉ុន្តែរឿងមួយដែលគាត់មិនអាចទិញបាន នោះគឺពេលវេលា។

 

ចំណែកលោក Bill Gates វិញគឺជាមហាសេដ្ឋីកំពូលទី 2របស់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុន Microsoft របស់អាមរិច ហើយបច្ចុប្បន្នលោកមានអាយុ 63 ឆ្នាំ។ លោក Bill Gates បានចូលនិវត្តន៍ពីក្រុមហ៊ុន Microsoft កាលពីខែកុម្ភះ ឆ្នាំ 2014 ដើម្បីយកពេលវេលាដែលនៅសល់ក្នុងជីវិត ចំណាយលើការងារមនុស្សធម៌ ហើយគាត់ក៏បានប្រកាសថានឹងបរិច្ចាគទ្រព្យសម្បត្តិដែលគាត់មានទាំងអស់ទៅឲ្យមោនិធិសប្បុរសធម៌របស់គាត់ឈ្មោះ Bill and Melinda Gates Foundation ក្រោយពេលគាត់ស្លាប់ផងដែរ។

លោក Warren Buffett ធ្លាប់បាននិយាយនៅក្នុងជំនួបជាមួយលោកជាមួយលោក Bill Gates ដែលសម្របសម្រួលដោយលោក Charlie Rose កាលពីឆ្នាំ 2017 ថា “វាគឺជារបស់តែម៉្យាងគត់ដែលអ្នកមិនអាចទិញបាន។ ខ្ញុំមានន័យថា ខ្ញុំអាចទិញរបស់អ្វីក៏ដោយឲ្យតែខ្ញុំចង់ទិញ ប៉ុន្តែខ្ញុំមិនអាចទិញពេលវេលាបានទេ”។

ក្នុងពេលនោះ លោក Rose បានសួរលោក Bill Gates ថាអ្វីដែលគាត់បានរៀនពីលោក Buffett។ ដំបូងលោក Gate បានរៀនអំពី “វាមិនមែនជាគំនិតល្អទេក្នុងការរក្សាទុកទ្រព្យសម្បត្តិដ៏ច្រើនឲ្យកូនៗរបស់អ្នក”។ 

លោក Gates បាននិយាយទៀតថា “ខ្ញុំចាំបានថា លោក Warren បានបង្ហាញខ្ញុំនូវប្រតិទិនរបស់គាត់”។ វាបង្ហាញពីការរៀបចំពេលវេលាសម្រាប់បំពេញការងារប្រចាំថ្ងៃ និងធ្វើកិច្ចការដែលជីវិតត្រូវការ។

សូមបញ្ជាក់ដែលថា លោក Warren Buffett គឺជាមហាសេដ្ឋីកំពូលទី 3 របស់ពិភពលោក ហើយគាត់មានអាយុ 88ឆ្នាំទៅហើយ។ មានពេលវេលានៅសល់តិចណាស់សម្រាប់គាត់ ប៉ុន្តែគាត់បានផ្តល់ដំបូន្មានឲ្យមនុស្សជំនាន់ក្រោយដែលមានវ័យក្មេងៗ ចេះគ្រប់គ្រង និងប្រើពេលវេលាឲ្យមានតម្លៃ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។