នៅក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានថ្មីៗ ផ្សព្វផ្សាយអំពីវិស័យកសិកម្ម  ក្រុមហ៊ុន Confirel ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា បានឲ្យដឹងថាខ្លួនគ្រោងនឹងនាំចេញស្វាយចំនួន 500 តោនទៅកាន់អឺរ៉ុបនៅចុងឆ្នាំនេះ។

លោកឧកញ៉ា ហៃ លីអេង នាយកក្រុមហ៊ុន Confirel និងក្រុមហ៊ុនឱសថ PPM បានប្តេជ្ញាចិត្តថា ការដឹកជញ្ជូនស្វាយនឹងត្រូវបានធ្វើតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបារាំង។ 

លោកបានបន្តថា លោកនឹងរៀបចំចុះទិញផ្លែស្វាយពីកសិករ មើលថែ និងប្រមូលផលដោយខ្លួនឯងដើម្បីនាំចេញទៅលក់នៅអឺរ៉ុប។ ហើយគម្រោងនេះ ក្រុមហ៊ុននឹងចំណាយទុនជាងមួយលានុល្លារ ដើម្បីទិញស្វាយពីប្រជាកសិករ ក្នុងតម្លៃមួយគីឡូ 3000រៀល។

លោក​ឧកញ៉ា ហៃ លីអ៊ាង ​​អគ្គនាយ​ក្រុមហ៊ុន Confirel និង​ជា​ម្ចាស់​សហគ្រាស​ផលិត​ឱសថ PPM

លោកឧកញ៉ា ក៏បានអំពាវនាវឱ្យកសិករខ្មែរផលិតផលិតផលដែលមានគុណភាពខ្ពស់ ព្រោះវាជាការប្រកួតប្រជែងដ៏យូរអង្វែងជាមួយបណ្តាប្រទេសដទៃទៀតនៅក្នុងទីផ្សារអឺរ៉ុប។ លោកបានបង្ហើបថា លោកក៏គ្រោងនាំស្វាយ 100គីឡូក្រាម ទៅសាកល្បងលក់នៅអាមេរិចផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។