ត្រឹម 7ខែដំបូងនៃឆ្នាំ2018 ការវិនិយោគរបស់ចិននៅកម្ពុជា បានកើនឡើងដល់ 2.8 ពាន់លានដុល្លារ

1483
រូបភាព B2B Cambodia

ការវិនិយោគទុនសរុបរបស់ប្រទេសចិននៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ 2.8 ពាន់លានដុល្លារក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ 2018 នេះ។

 

តួលេខនេះ គឺយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សាយពីការធ្វើទស្សនកិច្ចនៅប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារនេះ ដើម្បីចូលរួមកិច្ចពិភាក្សាតុមូលជាមួយវិនិយោគិនចិនមកពីក្រុមហ៊ុនចំនួន 6 ដែលកំពុងធ្វើការវិនិយោគនៅកម្ពុជា។

លោកបានបន្ថែមថា ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ តម្លៃវិនិយោគទុនរបស់ចិននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានកើនឡើងយ៉ាងគំហុកពី 900 លានដុល្លារក្នុងឆ្នាំ 2016 ដល់ 1.6 ពាន់លានដុល្លារក្នុងឆ្នាំ 2017។

លោកបានចង្អុលបង្ហាញថាពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍ចុងក្រោយនេះ ដែលឈានដល់ 5.8 ពាន់លានដុល្លារក្នុងឆ្នាំ 2017 ពោលគឺកើនឡើងប្រមាណ 22 ភាគរយធៀបនឹងឆ្នាំមុន។

សម្តេចតេជោហ៊ុនសែនបាននិយាយថា សម្រាប់វិស័យទេសចរណ៍ អ្នកទេសចរចិនប្រមាណ 1.3 លាននាក់បានមកទស្សនាប្រទេសកម្ពុជា ហើយក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន 16 កំពុងធ្វើការហោះហើរដោយត្រង់រវាងប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍  AirChina នឹងចាប់ផ្តើមជើងហោះហើរត្រង់ពីប៉េកាំងទៅភ្នំពេញនៅថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 2018 ដើម្បីឆ្លើយតបឆ្លើយតបទៅនឹងកំណើនទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

រូបភាពពី China Daily

ការពិភាក្សាតុមូលនេះ ក៏ត្រូវបានចូលរួមដោយអនុប្រធានក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្មអន្តរជាតិ អន្តរជាតិ ចិន (CCPIT) លោក ឈិន ចូវ  អភិបាលតំបន់ស្វយ័តក្វាងស៊ី លោក ឈិន វូ  រួមទាំងតំណាងក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។