ថ្ងៃនេះគឺជាគម្រប់ខួប១៧ឆ្នាំនៃការវាយប្រហារដោយយន្ដហោះលើអគារពាណិជ្ជកម្មក្នុងទីក្រុងញូវយ៉ក

1723

នៅព្រឹកព្រលឹម ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០១ មានយន្ដហោះពីរគ្រឿងបានហោះបំបុកអគារភ្លោះនៅទីក្នុងក្រុងញូវយ៉ក ដែលធ្វើអោយមនុស្សប្រមាណជាងបីពាន់នាក់បាត់បង់ជីវិត។ នេះជាសោធនាដកម្មដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់អាមេរិច ហើយអ្នកដែលនៅពីក្រោយភេរវកម្មនេះគឺក្រុមអាល់កៃដាដែលដឹកនាំដោយ ប៊ីនឡាដេន។ កត្តាដែលអាចអោយពួកភេរវករអាចគ្រប់គ្រងយន្ដហោះបានគឺពួកវាបានបន្លំធ្វើជាអ្នកដំណើរធម្មតា ដោយមានគ្នាចំនួន១៩នាក់ និងក្នុងនោះអាចមានទាំងអ្នកជំនាញក្នុងការបើកបរយន្ដហោះទៀតផង។ នៅពេលគ្រប់គ្រងលើយន្ដហោះទាំងស្រុងហើយពួកវាក៏បានបើកយន្ដហោះសំដៅទៅរកទីក្រុងញូវយ៉ក ក្នុងគោលបំណងដើម្បីបុករំលំអគារខ្ពស់ៗ។ ទោះបីជាពេលនេះវាកន្លងផុតអស់១៧ឆ្នាំហើយ ក៏វានៅបន្សល់ទុកស្លាកស្នាមក្នុងចិត្តរបស់ប្រជាជនអាមេរិចក៏ដូចជាប្រជាជនទូទាំងពិភពលោក។ 

ក្រៅពីនេះការវាយប្រហារនេះក៏បានធ្វើអោយប៉ះពាល់សេដ្ឋកិច្ចអាមេរិចខ្លាំងណាស់ដែរដោយភ្លាមៗនោះ ទីផ្សារជួញដូរមូលបត្របានបិទមិនដំណើរការចំនួនបួនថ្ងៃ។ កំឡុងឆ្នាំ២០០១អាមេរិចកំពុងជួបនឹងបញ្ហាសេដ្ឋកិច្ច ដោយក្នុងត្រីមាសទីមួយសេដ្ឋកិច្ចមានឱនភាព ១.១ ភាគរយ នៅត្រីមាសទីពីរមាន ឱនភាព ២.១ ភាគរយ និងបន្ដមកត្រីមាសទីបីដែលជាពេលមានភេវរកម្មនេះវិញមានឱនភាព ១.៣ ភាគរយ។ ចំពោះការចំណាយលើវិស័យយោធាវិញបានកើនឡើងដែលធ្វើអោយបាត់បង់ប្រាក់មួយចំនួនសម្រាប់ចំណាយទៅលើវិស័យផ្សេងៗទៀត។ ក្រោយពេលទទួលរងនូវការវាយប្រហារនេះ ប្រធានាធិបតីអាមេរិចបានប្រកាសសង្គ្រាមជាមួយនឹងអ៊ីរ៉ាក់ដោយហៅវាថា “សង្គ្រាមលើភេរវកម្ម” ដែលអាមេរិចចំណាយប្រហែល ១.៦ ទ្រីលានដុល្លា។ ការបាត់បង់លើថ្លៃអគារទាំងពីរគឺ ៨ពាន់លានដុល្លា ខណៈដែលជីវិតមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធត្រូវបានគេប៉ាន់ស្មានថាបាត់បង់អស់ ១៤ពាន់លានដុល្លា។ ដោយសារតែពួកភេវរករប្រើប្រាស់យន្ដហោះដឹកអ្នកដំណើរក្នុងការវាយប្រហារ វាបានធ្វើអោយប្រជាជនអាមេរិចមួយចំនួនខ្លាចរអារនឹងជិះយន្ដហោះ ដែលជាលទ្ធផលធ្វើអោយវិស័យអាកាសចរណ៍បាត់បង់ប្រាក់ចំនួន៧ពាន់លានដុល្លាសម្រាប់តែឆ្នាំ២០០១ប៉ុណ្ណោះ។ រីឯវិស័យទេសចរណ៍បាត់បង់ចំណូលចំនួន២ពាន់លានដុល្លា និងមនុស្ស ៣៣៥០០០បាត់បង់ការងារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។